សត្វព្រៃជិតផុតពូជ៦ប្រភេទ ត្រូវបានថតជាប់​ដោយម៉ាស៊ីនស្វ័យប្រវត្តិនៅព្រៃលំផាត់
S
Sreyleak Yith
28 ធ្នូ 2024 03:00 AM

ក្រុងបាលុង៖​​ ​មន្រ្តីឧទ្យានុរក្សប្រចាំការ​នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្នុងភូមិសាស្រ្ត ខេត្តរតនគិរី កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤​ ​បានបង្ហាញរូបភាពប្រភេទសត្វព្រៃជិតផុតពូជ៦ប្រភេទ​​ ដែលថតជាប់ដោយម៉ាស៊ីនស្វ័យប្រវត្តិ…។

ក្រសួងបរិស្ថាន​​ បានឱ្យដឹងថា ការរកឃើញវត្តមានសត្វព្រៃបង្ហាញតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលបានដោះចេញដោយមានការចូលរួមជាមួយក្រុមការងារអង្គការជីវិតធម្មជាតិនៅកម្ពុជា នៅចំណុចចុងអូរ ក្នុងដែនជម្រកសត្វព្រៃលំផាត់។ សត្វព្រៃទាំង៦ប្រភេទនោះ រួមមាន៖ សត្វទន្សោង២ក្បាល, សត្វជ្រូកព្រៃ១ក្បាល, សត្វក្ងោក៣ក្បាល, សត្វស្វាក្តាម២០ក្បាល, សត្វកាំប្រម៉ា១ក្បាល, និងសត្វឈ្លូស១ក្បាលផងដែរ។ ក្រសួងបន្ថែមថា​ ការរកឃើញវត្តមានប្រភេទសត្វព្រៃជិតផុតពូជរស់នៅក្នុងតំបន់ការពារធម្មជាតិបង្ហាញថា តំបន់ការពារធម្មជាតិមានការការពារ និងការអភិរក្សបានល្អ ជាពិសេសប្រព័ន្ធអេកូឡូស៊ីបានផ្តល់ជាជម្រកដ៏ប្រសើរសម្រាប់ការរស់នៅរបស់សត្វជីវៈចម្រុះគ្រប់ប្រភេទ។

សូមជម្រាបថា​​ ​ការថតបានប្រភេទសត្វព្រៃជិតផុតពូជ មិនមែន​​មានតែនៅក្នុងដែនជម្រកសត្វព្រៃលំផាត់នោះទេ ជាក់ស្តែងការពីថ្ងៃទី១៤កញ្ញា ឆ្នាំ២០២៤​​ កន្លងមកអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា បានបង្ហាញរូបភាព៥សន្លឹករបស់សត្វប្រភេទជិតកម្រ​​​​ និងប្រភេទជិតផុតពូជពីភពផែនដី ដែលថតជាប់ដោយម៉ាស៊ីនថតស្វ័យប្រវត្តិដាក់ក្នុងតំបន់ទេសភាពភ្នំថ្មកំបោររួមមាន៖ ស្វាព្រាម, ពង្រូល, សត្វកែះ, ស្វាក្តាម, និងក្ងោក

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត