G7 ស្វែងរកការឯកភាពលើដីកាចាប់ខ្លួនលោក នេតាន់យ៉ាហ៊ូ
ហៀប ស៊ីថេត
26 វិច្ឆិកា 2024 10:30 AM

រដ្ឋធានីរ៉ូម៖ ក្រុមប្រទេសលទ្ធិប្រជាធិបតេយ្យធំៗចំនួន៧ ឬ G7 កំពុងស្វែងរកជំហររួមមួយ លើដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បែនចាមីន ​នេតាន់យ៉ាហ៊ូ  ដែលចេញកាលពីសប្តាហ៍មុនដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC)។ នេះបើតាមរដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក អាន់តូនីញ៉ូ តាចានី (Antonio Tajani) កាលពីថ្ងៃចន្ទទី២៥វិច្ឆិកា...។

លោក អាន់តូនីញ៉ូ តាចានី (Antonio Tajani)
លោក អាន់តូនីញ៉ូ តាចានី (Antonio Tajani)

លោក តាចានី បានលើកឡើងបន្ទាប់​ពី​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​ការងារ​លើក​ដំបូង​នៃ​​ប្រទេស G7 ថា៖«យើង​ត្រូវ​តែ​រួបរួម​គ្នា​លើ​បញ្ហា​នេះ»។ លោក តាចានី បានបន្ថែមថា៖«យើងត្រូវតែរួបរួមជាសំឡេងតែមួយ។ សូមមើលថា តើយើងអាចរួមចំណែកលើដីការចាប់ខ្លួនរបស់ ICC ដែរឬទេ...? ការលើកឡើងនេះ ក្រោយពេលសហរដ្ឋអាម៉េរិក បានច្រានចោលសេចក្តីសម្រេចរបស់ ICC លើការដីការចាប់ខ្លួនលោក នេតាន់យ៉ាហ៊ូ។

សូមរំឭកថា ICC បានចេញដីកាចាប់ខ្លួន លោក នេតាន់យ៉ាហ៊ូ និងអតីតរដ្ឋមន្រ្តីការពារជាតិ លោក យ៉ូវ ហ្កាឡិន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងភ្លើងជម្លោះនៅហ្កាហ្សា។ យ៉ាងណា អ៊ីស្រាអែល​បាន​ថ្កោលទោស​ចំពោះសេចក្តីសម្រេច​នេះ​ថា​ជា«​រឿង​គួរ​ឱ្យ​អាម៉ាស់ ខ្ពើមរអើម និង​មិន​ទំនង​ទាល់​តែ​សោះ»៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត