ហៅមកផឹកស៊ីដូចឱ្យមកផ្ដាច់ជី.វិ.ត បុរសម្ចាស់ផ្ទះត្រូវបានភ្ញៀវចា.ក់.ស.ម្លា.ប់ផ្ដើមចេញពីជម្លោះពាក្យសម្ដី
ហាក់ អ៊ីឌី
21 កក្កដា 2024 07:00 AM

រាជធានីភ្នំពេញ៖ បុរសម្នាក់បានបាត់បងជីវិតពេលបញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវឃាតករួមតុវង់ផឹកស៊ីយកកាំបិតចាក់សម្លាប់ ដោយផ្ដើមចេញពីជម្លោះពាក្យសម្ដី។ ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងកាលពីយប់ថ្ងៃទី២០កក្កដា ឆ្នាំ២០២៤ នៅចំណុចផ្លូវលំ ស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ...។

ជនរងគ្រោះមានឈ្មោះ ចាន់ ឆៃយ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជា​កម្មករទឹកបរិសុទ្ធ ស្នាក់នៅផ្ទះកើតហេតុខាងលើ មានស្នាមរបួសដោយចុងកាំបិតចាក់ក្រោមដោះខាងឆ្វេងចំបេះដូង ។ រីឯជនសង្ស័យឈ្មោះហៅក្រៅ ពយ ភេទប្រុស អាយុ៣៣ឆ្នាំ ​ជា​អ្នកបើកបរ​រថយន្តកូរ៉េ​ជួល​ដឹកអីវ៉ាន់ បានរត់គេចខ្លួន​បាត់។ តាមប្រភពពីបងស្រីបង្កើតរបស់ជនរងគ្រោះ បានឱ្យដឹងថា កាលពីវេលាម៉ោង៣រសៀល គ្រួសារជនរងគ្រោះបានបបួលគ្នាផឹកស៊ីនៅមុខផ្ទះមានគ្នាជាង១០នាក់ រហូតដល់វេលាម៉ោងកើតហេតុ ជនសង្ស័យជិះម៉ូតូ១គ្រឿងមកឈប់មុខផ្ទះ និងដើរចូលមកផឹក ហើយ​ជនរងគ្រោះបានអញ្ជើញឃាតករូបនោះឱ្យមកចូលរួមផឹកស៊ីជាមួយ។ ជនសង្ស័យចូល​មក​ផឹក​បានតែ១កំប៉ុង ក៏ស្រែកឱ្យជនរងគ្រោះថា មានលុយទិញស្រាបៀរឱ្យអញផឹកដែរ...បើធ្វើកម្មករលើកទឹកសុទ្ធចឹង...?

ភ្លាមៗ...ក៏មានទាស់ពាក្យសម្តីនិយាយខ្លាំងៗដាក់គ្នាទៅវិញទៅមក ស្រាប់តែជនសង្ស័យបានស្ទុះទៅយកកូនកាំបិតចិតបន្លែនៅផ្ទះបងថ្លៃជនរងគ្រោះ មកចាក់ជនរងគ្រោះចំ១កាំបិតក្រោម​ដោះ​ខាងឆ្វេងធ្វើឱ្យជនរងគ្រោះប្រតាយប្រតប់វិញ និងបានដួលសន្លប់ឈឹងនៅកន្លែងផឹកស៊ីនោះតែម្ដង។ បន្ទាប់ពីធ្វើសកម្មភាពចាក់សម្លាប់ជនរងគ្រោះរួច ជនសង្ស័យបានរត់ឡើងជិះម៉ូតូគេចខ្លួនបាត់តែម្ដង។ ដោយឡែក ជនរងគ្រោះត្រូវបានអ្នកចូលរួមផឹកស៊ីជាមួយលើកឡើងលើម៉ូតូ ដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកច្បារអំពៅ តែជាអកុសលរូបគេបានបាត់បងជីវិត ពេលមកដល់មន្ទីរពេទ្យ។ ក្រោយកើតហេតុសមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយ​សារ​កាំបិតចុងស្រួចចាក់ចំបេះដូង បណ្ដាលឱ្យស្លាប់បន្ទាប់ពីពិនិត្យរួច សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ខណៈជនសង្ស័យជាឃាតកត្រូវបានសមត្ថកិច្ចកំណត់មុខសញ្ញាបានហើយ និងកំពុងស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់...៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត