វៀតណាមជាប់ឈ្មោះជាប្រទេសមាននារីស្រស់ស្អាតជាងគេបំផុតនៅអាស៊ីអាគ្នេយ៍
ហៀប ស៊ីថេត
10 មិថុនា 2024 10:30 AM

អាស៊ាន៖ វៀតណាម គឺជាប្រទេសក្បែរខាងកម្ពុជាដែលមាននារីស្រស់ស្អាតជាងគេបំផុតនៅជ្រោយអាស៊ីអាគ្នេយ៍ និងជាប់ចំណាត់ថ្នាក់លេខបីនៅទូទាំងទ្វីបអាស៊ីបន្ទាប់ពីកូរ៉េខាងត្បូង និងជប៉ុន។ នេះបើយោងតាមគេហទំព័រ Insider Monkey។

គេហទំព័រ Insider Monkey បានកំណត់ប្រទេសចំនួន២០ ដែលមានស្ត្រីស្រស់ស្អាតបំផុតនៅអាស៊ីដោយប្រទេសកូរ៉េខាងត្បូងកាន់កាប់តំណែងកំពូល បន្ទាប់មកគឺប្រទេសជប៉ុននៅចំណាត់ថ្នាក់លេខ២ និងប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់លេខ៣។ ដោយឡែក ប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតដែលស្ថិតក្នុងចំណាត់ថ្នាក់កំពូលតារាងទាំង២០នោះរួមមាន៖ ហ្វីលីពីននៅលេខ៤ ម៉ាឡេស៊ីនៅលេខ៦ សិង្ហបុរីនៅលេខ៩ ថៃនៅលេខ១០ ឥណ្ឌូណេស៊ីនៅលេខ១១ មីយ៉ាន់ម៉ាលេខ១៩ និងឡាវនៅលេខ២០។

បើយើងងាកមកមើលអាស៊ានវិញ វៀតណាមជាប្រទេសមាននារីស្អាតបំផុតនៅអាស៊ាន ខណៈហ្វីលីពីនជាប់ចំណាត់ថ្នាក់លេខ២ ម៉ាឡេស៊ីជាប់ចំណត់លេខ៣ សិង្ហបុរីជាប់ចំណាត់ថ្នាក់៤ ថៃជាប់ចំណាត់ថ្នាក់លេខ៥ ឥណ្ឌូណេស៊ីជាប់ចំណាត់ថ្នាក់លេខ៦ មីយ៉ាន់ម៉ាជាប់ចំណាត់ថ្នាក់លេខ៧ និងឡាវជាប់ចំណាត់លេខ៨។ គួរបញ្ជាក់ថា សមាជិកអាស៊ានទាំងអស់សុទ្ធតែជាប់ក្នុងតារាងប្រទេសនៅទ្វីបអាស៊ីទាំង២០ ដែលមាននារីស្អាតបំផុតនៅអាស៊ី លើកលែងតែប្រ៊ុយណេ និងកម្ពុជាយើងប៉ុណ្ណោះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត