ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្រោយឆក់ទូរសព្ទជនបរទេសនៅសង្កាត់ផ្សារកណ្តាល
យិត​​ ស្រីល័ក្ខ
28 កក្កដា 2023 04:00 PM

រាជធានីភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីឆក់ទូរសព្ទដៃជន​បរទេស​ ​មិនបានសម្រេចកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣  ត្រង់ចំណុចផ្លូវ១៣០ កែង១៣ ភូមិ២ សង្កាត់ផ្សារកណ្តាល១ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា​ ជនសង្ស័យជាបុរសចំនួន០២នាក់ជិះម៉ូតូម៉ាក Click បានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីជនជាតិបរទេស​ម្នាក់ ដែលកំពុងធ្វើដំណើរថ្មើរជើង។ ខណៈនោះជនរងគ្រោះ និងប្រជាពលរដ្ឋដែលឃើញហេតុការណ៍ស្រែកឆោឡោ គាប់ជួនកម្លាំងក្រុមប្រដេញ​របស់ផ្នែកយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍ទាំង១១ កំពុងជិះល្បាតតាមបណ្តាភូមិសាស្ត្រដើម្បីបង្ការ បង្រា្កប និងទប់ស្កាត់បទល្មើសលឺ ក៏ប្រដេញតាមចាប់ដោយឃាត់ខ្លួនបានភ្លាមៗតែម្ដង។​ ​ចំពោះជនសង្ស័យខាងលើនេះត្រូវបានសមត្ថកិច្ចនាំខ្លួនមកប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលទី១ សាកសួរដើម្បីរកអត្តសញ្ញាណនៃការប្រព្រឹត្តសកម្មភាពកន្លងមក និងបក្ខពួក។

យ៉ាងណាមិញជុំវិញករណីនេះដែរ​ ប្រជាពលរដ្ឋសាទរនឹងសមត្ថកិច្ចដែលខិតខំប្រឹងប្រែងដេញតាមចាប់ជនសង្ស័យយកទៅចាត់ការតាមផ្លូវច្បាប់។ ដើម្បីកុំឱ្យដើរលួចឆក់ប្លន់បែបនេះទៀតមិនល្អទ្បើយជាពិសេសខូចឈ្មោះដល់ប្រទេសជាតិ ធ្វើឱ្យភ្លៀវទេសចរបរទេសលែងហ៊ានមកលេងកម្សាន្តប្រទេសយើងទៀតព្រោះពួកគេអាចនឹងគិតថាគ្មានសុវតិ្ថភាព៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត