បាបកម្មមានពិត..! ចោរឆក់ខ្សែ-កមិនបានសម្រេច ដួលម៉ូតូបោកក្បាលខ្លួនឯងប៊ិះនឹងស្លា.ប់
អុន សម្ផស្ស
3 ឆ្នាំមុន

ខេត្តព្រះសីហនុ៖ កម្មពៀរមានពិត ចោរម្នាក់បានធ្វើសកម្មភាពឆក់ខ្សែកពីស្ត្រីម្នាក់មិនបានសម្រេចបែរជាដួលខ្លួនឯងបោកក្បាលនឹងថ្នល់ប៊ិះស្លាប់ នៅនឹងកន្លែងកើតហេតុ ស្ថិតក្នុងភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ...។

ជនសង្ស័យ
ជនសង្ស័យ

ប្រភពពីប្រជាពលរដ្ឋដែលនៅក្បែរនោះបានឱ្យដឹងថា នៅមុនកើតហេតុម៉ោងប្រហែល៥:៣០នាទីល្ងាចថ្ងៃ២៥ ខែមិថុនា ឆ្នាំ២០២៣ គេឃើញស្ត្រីម្នាក់ដែលជាជនរងគ្រោះបានជិះម៉ូតូម៉ាក ស្កុបពី មិនចាំស្លាកលេខធ្វើដំណើរតាមដងផ្លូវសុខៗ លុះដល់ចំណុចចំណោតវត្តលើ ភ្លាមនោះ ក៏លេចមុខចោរម្នាក់ដែលជាជនសង្ស័យបានជិះម៉ូតូម៉ាក អ៊ែប្ល៊េត ពណ៌ខ្មៅស៊េរីថ្មីមួយគ្រឿង ក្នុងទិសដៅបញ្ច្រាស់គ្នាបានជិះមកក្បែរ រួចធ្វើសកម្មភាពឆក់ខ្សែកពីស្ត្រីរងគ្រោះតែម្ដង ប៉ុន្តែសំណាងណាស់មិនបានសម្រេច។ រួចទំនងជាជនសង្ស័យជិះលឿនពេកក៏រេចង្កូតទៅបុកនឹងម៉ូតូមួយគ្រឿងទៀតដែលធ្វើដំណើរក្បែរនោះបណ្តាលឱ្យដួលហើយបោកក្បាលនឹងចិញ្ជើមផ្លូវក្បែរស្លាប់ ព្រមទាំងបង្កឱ្យបុរសម្នាក់ផ្សេងទៀត ដែលម៉ូតូជនសង្ស័យបានបុករងរបួសផងដែរ។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានយកជនសង្ស័យ និងវត្ថុតាងយកទៅសួរនាំចាត់ការទៅតាមនីតិវិធីជំនាញនៅពេលក្រោយ។

ជនរងគ្រោះ
ជនរងគ្រោះ

គួរបញ្ជាក់ថា ជុំវិញហេតុការណ៍នេះមហាជនជាច្រើនដែលនៅក្បែរនោះ បានលើកឡើងស្រដៀងគ្នាថានេះពិតជា៖ «កម្មតាមទាន់មែន លួចគេវាគ្រាន់តែពេលគេទាន់ក្រែលអ៊ីចឹងឯង ថ្ងៃក្រោយឱ្យរាងចាលកុំចេះតែចង់បានរបស់ទ្រព្យអ្នកដទៃបែបនេះទៀត នេះសំណាងហើយមិនស្លាប់ អាចមានឱកាសនៅកែខ្លួនបានបើដឹងកំហុស» ដូច្នេះ សូមក្រុមចោរដទៃទៀតមើលគំរូនេះឱ្យហើយ បាបកម្មមានពិត គ្រាន់តែវាហុចផលឱ្យឆាប់ ឬយូប៉ុណ្ណោះ! គួរតែលះបង់គំណិតអាក្រក់នេះចោល ហើយងាកមកកសាងខ្លួនប្រកបអាជីពណាដែលត្រឹមត្រូវសុចរិត...៕

ជនរងគ្រោះ
ជនរងគ្រោះ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត