សហព័ន្ធបាល់ទាត់ថៃ ប្រកាសស៊ើបអង្កេតអ្នកបង្កហិង្សាក្នុងជំនួបជាមួយឥណ្ឌូណេស៊ី ខណៈគ្មានការពិន័យកីឡាករ ចូណាថាន ខាំឌី ពីស្ថាប័នស៊ីហ្គេមឡើយ
Serichopon Ye
17 ឧសភា 2023 07:03 AM

(ស៊ីហ្គេម)៖ បន្ទាប់ពីមហាជនខ្មែររិះគន់ពីឥរិយាបទមិនសមរម្យរបស់កីទ្បាករ ចូណាថាន ខាំឌី Jonathan Khemdee ដែលបានយកតុក្កតាតំណាងស៊ីហ្គេម និងមេដាយប្រាក់របស់គេ គប់ទៅកាន់អ្នកគាំទ្រនៅកន្លែងអង្គុយទស្សនា ក្នុងតំបន់A នាឯពហុកីទ្បដ្ឋានជាតិអូទ្បាំពិក ពេលនេះ មិនទាន់មានវិធានការណាមួយពីគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ទ្បើយ។ យ៉ាងណា សហព័ន្ធបាល់ទាត់ថៃ បានប្រកាសស៊ើបអង្កេតអ្នកបង្កហិង្សាក្នុងជំនួបជាមួយក្រុមឥណ្ឌូណេស៊ីហើយដែរ...។

នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ មានព័ត៌មានមួយចំនួនបានចុះផ្សាយថា គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា សម្រេចចិត្តដាក់បម្រាមកីឡាករ ចូណាថាន ខាំឌី Jonathan Khemdee មិនឱ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍មួយនេះ អស់មួយជីវិត ព្រោះតែរូបគេមិនគោរពសិទ្ធិម្ចាស់ផ្ទះ និងបានយកតុក្កតាតំណាងស៊ីហ្គេម និងមេដាយប្រាក់របស់គេ គប់ទៅកាន់អ្នកគាំទ្រនោះ គឺជាព័ត៌មានក្លែងក្លាយប៉ុណ្ណោះ។

យ៉ាងណា មានទាន់សេចក្តីរាយការណ៍ផ្លូវការណាមួយពីគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅឡើយទេ។ ទន្ទឹមនឹងនោះ សហព័ន្ធកីទ្បាបាល់ទាត់ថៃ បានបញ្ជាក់ជាផ្លូវការថា នឹងបើកការស៊ើបអង្កេតបន្ទាន់មួយ ដើម្បីស្វែងរកការពិត ជុំវិញការប៉ះទង្គិចគ្នារវាងក្រុមកីទ្បាករ គ្រូជំនួយ និងមន្ត្រីដែលជាប់ពាក់ព័ន្ធរបស់ក្រុមបាល់ទាត់ជម្រើសជាតិថៃ និងក្រុមឥណ្ឌូណេស៊ី ហើយក៏នឹងមានការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ដោយគ្មានការលើកលែង​ចំពោះ​នរណាម្នាក់ដែលបាន​បង្ក​ឱ្យ​មានផលប៉ះពាល់​ក្នុង​ឧបទ្ទវហេតុ​​ អំទ្បុងពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ លើវិញ្ញាសាបាល់ទាត់អាយុក្រោម២២ឆ្នាំនេះផងដែរ...៕ 

គួរបញ្ជាក់ថា កីឡាករ ចូណាថាន ខាំឌី Jonathan Khemdee ដែលជាខ្សែការពាររបស់ក្រុមដំរីសឹកថៃ ក៏បានប្រកាសចូលវិត្តន៍ពីក្រុមជម្រើសជាតិផងដែរ ក្រោយពីចប់ស៊ីហ្គេមលើកទី ៣២ នៅក្នុងប្រទេសកម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត