
មីកញ្ចប់ គឺជាអាហារងាយស្រួល និងពេញនិយមនៅទូទាំងពិភពលោក។ ទោះបីវាមានតម្លៃថោក និងងាយស្រួលក្នុងការរៀបចំក៏ដោយ ក៏មានភាពចម្រូងចម្រាសថា តើវាមានផលប៉ះពាល់ដល់សុខភាព ឬអត់....។

អត្ថបទនេះ នឹងបង្ហាញអំពីផលប៉ះពាល់ ដែលអាចកើតមានលើមីកញ្ចប់ចំពោះសុខភាព។ ការទទួលទានមីកញ្ចប់ អាចជាប់ទាក់ទងនឹងការទទួលទានជាតិសូដ្យូម កាឡូរី និងខ្លាញ់ខ្ពស់ ប៉ុន្តែប្រូតេអ៊ីន វីតាមីន ជាតិសរសៃ និងសារធាតុរ៉ែទាប។ មីកញ្ចប់ មានជាតិសូដ្យូមខ្ពស់ បណ្តាលឱ្យមានសម្ពាធឈាមខ្ពស់ចំពោះបុគ្គលដែលងាយប្រតិកម្មនឹងជាតិប្រៃ។ ដ្បិតមានជាតិសរសៃ និងប្រូតេអ៊ីនទាប មីកញ្ចប់ក៏ប្រហែលជាមិនជួយដល់ការសម្រកទម្ងន់ ឬធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតខ្លាំងនោះទេ។ បន្ថែមពីនេះ មីកញ្ចប់ជាញឹកញាប់មាន MSG (Monosodium glutamate៖ សារធាតុបង្កើនរសជាតិ) ដែលអាចបណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមានក្នុងកម្រិតខ្ពស់ និងអាចបង្កឱ្យមានរោគសញ្ញាចំពោះអ្នកដែលមានប្រតិកម្ម។

ការទទួលទានមីកញ្ចប់ក្នុងកម្រិតតិចតួច ទំនងជានឹងមិនមានផលប៉ះពាល់អវិជ្ជមានណាមួយចំពោះសុខភាពនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ពួកវាមានសារធាតុចិញ្ចឹមទាប ដូច្នេះកុំប្រើពួកវាជាអាហារសំខាន់ក្នុងរបបអាហាររបស់អ្នក។ លើសពីនេះ ការទទួលទានញឹកញាប់ នាំឱ្យគុណភាពនៃរបបអាហាររបស់អ្នកមិនល្អ និងកើនឡើងហានិភ័យនៃជំងឺមេតាប៉ូលីស (ចង្កោមនៃលក្ខខណ្ឌដែលកើតឡើងរួមគ្នា បង្កើនហានិភ័យនៃជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺទឹកនោមផ្អែមប្រភេទទី២)។ សរុបមក ក្នុងពេលបរិភោគមីកញ្ចប់ អ្នកគួរបន្ថែមប្រភេទអាហារសុខភាព និងបន្លែមួយចំនួន និងប្រភពប្រូតេអ៊ីន។ ទន្ទឹមនឹងនេះ អ្នកក៏គួរកាត់បន្ថយការទទួលទានមីកញ្ចប់ផងដែរ ៕ healthline


