
ការចាប់ឆ្នោតបែងចែកពូល (Group Stage) វគ្គ៣២ក្រុមចុងក្រោយ នៃពានរង្វាន់លំដាប់ទី១ របស់ទ្វីបអឺរ៉ុប UEFA Champions League រដូវកាល ២០២២-២០២៣ នៅឯទីក្រុងអ៊ីស្តង់ប៊ុល Istanbul នាប្រទេសទួគី ត្រូវបានរកឃើញជាផ្លូវការហើយ...។

ក្រុមបាល់ទាត់ទាំង៣២នោះរួមមាន៖ អតីតក្រុមជើងឯករង Liverpool ស្ថិតនៅពូលA រួមមាន៖ ក្រុម AFC Ajax, ក្រុម Napoli និងក្រុម Rangers ខណៈដែលក្រុម Rangers ទើបនឹងប្រកួតឈ្នះវគ្គ Play-off ជាមួយនឹង PSV។ ពូលB មានក្រុម FC Porto, ក្រុម Atletico Madrid, ក្រុម Bayern Leverkusen និងក្រុម Club Brugge។ ចំណែកពូលC រួមមាន៖ ក្រុមអ្នកមានបុណ្យ FC Barcelona នឹងត្រូវជួបគ្នាជាមួយក្រុម FC Bayern, ក្រុម Inter Milan និងក្រុម Viktoria Plzen។ ពូលD មានក្រុម Frankfurt, ក្រុមមាន់ខ្នាយមាស Spur, ក្រុម Sporting និងក្រុម Marseille។ ពូលE មានក្រុម AC Milan, ក្រុមតោខៀវ Chelsea, ក្រុម FC Salzburg និងក្រុម GNK Dinamo។ រីឯក្រុមម្ចាស់ជើងឯក១៤សម័យ Real Madrid ស្ថិតនៅពូលF នឹងត្រូវជួបគ្នាជាមួយនឹង RB Leipzing, ក្រុម Shakhatr Donestsk និង Celtic FC។ ចំណែក ពូលG មានក្រុមមេឃខៀវ Manchester City,ក្រុម Seviila, ក្រុម Borussia Dortmund និងក្រុម Copenhagen។ ខណៈចុងក្រោយពូលH មានក្រុមអ្នកមាននៅបារាំង Paris Saint German, ក្រុមសេះបង្កង់ Juventus, ក្រុម Benfica និងក្រុម Maccabi Haifa FC។

គួរបញ្ជាក់ផងដែរថា ការប្រកួតពានរង្វាន់លំដាប់ទី១ របស់ទ្វីបអឺរ៉ុប UEFA Champions ក្នុងវគ្គជម្រុះតាមពូល គឺចាប់ផ្តើមពីថ្ងៃទី៦ ខែកញ្ញា ដល់ថ្ងៃទី២ ខែវិច្ឆិកា, ចំណែកវគ្គ១៦ក្រុមចុងក្រោយ គឺចាប់ពីថ្ងៃទី ១៤ ខែកុម្ភ ដល់ថ្ងៃ១៥ ខែមីនា ឆ្នាំ២០២២, ខណៈវគ្គ៨ក្រុមចុងក្រោយ នឹងចាប់ផ្តើមប្រកួតពីថ្ងៃទី១១ ដល់ទី១៩ ខែមេសា ឆ្នាំ២០២៣, វគ្គខ្វែង ឬវគ្គ៤ចុងក្រោយ នឹងចាប់ផ្តើមពីថ្ងៃទី៩ ដល់១៧ ខែឧសភា និងការប្រកួតវគ្គផ្តាច់ព្រ័ត្ររកជើងឯក នឹងប្រកួតនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នៅឯកីទ្បដ្ឋាន Atatürk Olympic Stadium នាប្រទេសទួគី។ សូមបញ្ជាក់ថា ដំបូងទ្បើងការប្រកួតវគ្គផ្តាច់ព័្រត្រ នឹងត្រូវធ្វើឡើងនៅឯទីក្រុង Istanbul កាលពីរដូវកាល ២០២០-២០២១ ប៉ុន្តែត្រូវផ្លាស់ប្តូរមក Lisbon វិញដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕
សូមទស្សនាវីដេអូព័ត៌មាន៖




