អត្ថប្រយោជន៍សុខភាពពីការទទួលទានត្រីសាម៉ុន
SBM News
29 កក្កដា 2022 12:00 PM

ត្រីសាម៉ុន គឺជាអាហារដែលមានសារធាតុចិញ្ចឹមច្រើន។ សាច់ត្រីភ្ជាប់ដោយខ្លាញ់តិចៗ ជាទីពេញនិយមនៃអ្នកទទួលទាន ព្រោះមិនត្រឹមតែផ្ទុកទៅដោយសារធាតុចិញ្ចឹមប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចកាត់បន្ថយកត្តាហានិភ័យនៃជំងឺមួយចំនួនផងដែរ។ អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត វា​មាន​រសជាតិ​ឆ្ងាញ់ និង​មាន​លក់​យ៉ាង​ទូលំទូលាយនៅទូទាំងសកលលោក។ អត្ថបទនេះ SBM News នឹងបង្ហាញលោកអ្នកអំពីអត្ថប្រយោជន៍សំខាន់ៗមួយចំនួនរបស់ត្រី សាម៉ុន Salmon Fish ដែលលោកអ្នកគួរបន្ថែមវាទៅក្នុងរបបអាហារប្រចាំថ្ងៃ។

ត្រីសាម៉ុន ជាប្រភពដ៏ល្អនៃប្រូតេអ៊ីន ខ្លាញ់ល្អ វីតាមីន និងសារធាតុរ៉ែសំខាន់ៗជាច្រើន។

១) សម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា៣ ដែលកាត់បន្ថយការរលាក បន្ថយសម្ពាធឈាម និងកាត់បន្ថយកត្តាហានិភ័យនៃជំងឺ។

២) រាងកាយរបស់លោកអ្នកត្រូវការប្រូតេអ៊ីន ដើម្បីជាសះស្បើយក្រោយរងការរបួស ការពារសុខភាពឆ្អឹង និងការពារ ការបាត់បង់សាច់ដុំ។ 

៣) ជាប្រភពដ៏ល្អនៃវីតាមីនB ដែលរាងកាយរបស់លោកអ្នកត្រូវការសម្រាប់ផលិតថាមពល គ្រប់គ្រងការរលាក និងការពារសុខភាពបេះដូង ជាមួយនឹងខួរក្បាល។

៤) ជួយគ្រប់គ្រងសម្ពាធឈាម និងការពារការរក្សាសារធាតុរាវលើស។ 

៥) ជួយដល់សុខភាពឆ្អឹង ធ្វើឱ្យមុខងារក្រពេញទីរ៉ូអ៊ីតប្រសើរឡើង និងប្រឆាំងនឹងប្រភេទមហារីកមួយចំនួន។

៦) Astaxanthin គឺជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមាននៅក្នុងត្រីសាម៉ុន ដែលអាចផ្តល់អត្ថប្រយោជន៍ដល់បេះដូង ខួរក្បាល ប្រព័ន្ធប្រសាទ និងសុខភាពស្បែក។

៧) ជួយការពារប្រឆាំងនឹងជំងឺបេះដូង ដោយការបង្កើនកម្រិតនៃខ្លាញ់អូមេហ្គា៣ កាត់បន្ថយកម្រិតខ្លាញ់អូមេហ្គា៦ និងបន្ថយទ្រីគ្លីសេរីត។

៨) ជួយលោកអ្នកគ្រប់គ្រងទម្ងន់ ដោយកាត់បន្ថយចំណង់អាហារ ជំរុញការរំលាយអាហាររបស់លោកអ្នកឱ្យមានភាពងាយស្រួល និងកាត់បន្ថយខ្លាញ់ក្បាលពោះ។

៩) ជួយបន្ថយការរលាក ដែលអាចកាត់បន្ថយ កត្តាហានិភ័យសម្រាប់ជំងឺមួយចំនួន និងធ្វើឱ្យរោគសញ្ញាប្រសើរឡើងចំពោះលោកអ្នកដែលមានបញ្ហារលាក។

១០) ជួយការពារសុខភាពខួរក្បាលរបស់ទារកក្នុងផ្ទៃ រក្សាមុខងារខួរក្បាល និងកាត់បន្ថយហានិភ័យនៃការថយចុះការយល់ដឹង និងជំងឺវង្វេង។

១១) កាត់បន្ថយរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត និងការថប់អារម្មណ៍ និងធ្វើឱ្យអារម្មណ៍ប្រសើរឡើង។

១២) ជួយលើកកម្ពស់សុខភាពភ្នែក។

១៣) ជួយសុខភាពឆ្អឹង ថយចុះហានិភ័យនៃជំងឺពុកឆ្អឹង (ប៉ុន្តែត្រូវការការស្រាវជ្រាវបន្ថែមទៀត)។

ទោះយ៉ាងណា ត្រីសាម៉ុន មានសារធាតុកខ្វក់ និងលោហធាតុធ្ងន់មួយចំនួនដូចជា បារត ដែលអាចបង្កគ្រោះថ្នាក់ ប្រសិនបើទទួលទានក្នុងបរិមាណច្រើន។ ករណីខ្លះ ត្រីសាម៉ុន អាចរួមចំណែកដល់ការធន់នឹងថ្នាំអង់ទីប៊ីយោទិច (ករណីត្រីសាម៉ុនចិញ្ចឹមមកពីតំបន់មួយចំនួន ដូចជាប្រទេសឈីលី អាចត្រូវបានព្យាបាលដោយថ្នាំអង់ទីប៊ីយោទិចកម្រិតខ្ពស់)។

ត្រីសាម៉ុន គឺជាអាហារបំប៉ន ដ៏មានឥទ្ធិពលដែលផ្តល់នូវអត្ថប្រយោជន៍សុខភាពគួរឱ្យចាប់អារម្មណ៍ជាច្រើន។ ការទទួលទានយ៉ាងហោចណាស់ពីរដងក្នុងមួយសប្តាហ៍អាចជួយអ្នកបំពេញតម្រូវការសារធាតុចិញ្ចឹមរបស់អ្នក និងកាត់បន្ថយហានិភ័យនៃជំងឺជាច្រើន។ លើសពីនេះ ត្រីសាម៉ុន មានរសជាតិឆ្ងាញ់ និងអាចប្រើប្រាស់បានច្រើនប្រភេទ។ ការរួមបញ្ចូលត្រីខ្លាញ់នេះ ជាផ្នែកនៃរបបអាហាររបស់អ្នក អាចជួយបង្កើនគុណភាពជីវិត និងសុខភាពរបស់អ្នកបានយ៉ាងល្អ៕

source: healthline

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត