អាវុធហត្ថបង្ក្រាបសង្វៀនប្រជល់មាន់នៅខេត្តព្រះសីហនុ ចាប់ខ្លួនមនុស្ស១៨នាក់ រថយន្ត និងម៉ូតូជាង៤០គ្រឿង.!

ស្រុកព្រៃនប់៖ កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ ដែលដឹកនាំដោយ លោកអនុសេនីយ៍ឯក ម៉ែន វណ្ណា សហការជាមួយកម្លាំងងការិយាល័យបទល្មើសព្រហ្មទណ្ឌខេត្ត ដឹកនាំដោយលោកវរសេនីយ៍ត្រី សេក សូនី នាយការិយាល័យបទល្មើសព្រហ្មទណ្ឌ និងកម្លាំងងកងរាជអាវុធហត្ថស្រុកស្ទឹងហាវ បានចុះបង្ក្រាបទីតាំងសង្វៀនល្បែងភ្នាល់ ប្រជល់មាន់ ចាប់ខ្លួនជនល្មើសចំនួន១៨នាក់ ម៉ូតូចំនួន៣៩គ្រឿង រថយន្តចំនួន២គ្រឿង មាន់ជល់មួយចំនួន ជញ្ជីងថ្លឹងមាន់១ និងសម្ភារជល់មាន់មួយចំនួនទៀត។

ក្នុងប្រតិបត្តិការបង្ក្រាប ដែលបានធ្វើឡើងនៅវេលាម៉ោង១៤:០០នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ។ បច្ចុប្បន្ន ជនសង្ស័យខាងលើ បានបញ្ជូនទៅកាន់ការិយាល័យបទល្មើសព្រហ្មទណ្ឌខេត្ត។ រីឯវត្ថុតាង ត្រូវបានរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់៕






អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត


