មកដឹងអំពីជនជាតិដាយ(តៃ) ជាជនជាតិភាគតិចចិន រស់នៅតាមព្រំដែនភូមានិងលាវ (ភាគ១)
ភូមិន្ទ
05 មេសា 2021 03:00 PM

ជនជាតិដាយ នៃប្រទេសចិនភាគច្រើនរស់នៅតាមព្រំដែនប្រទេសភូមា និងលាវក្នុងខេត្តយូណាន។ ពួកគេគឺជាជនជាតិភាគតិចដែលមានទ្រព្យច្រើនបំផុតរបស់ខេត្ត យូណាន។ មិនដូចក្រុមជនជាតិភាគតិចដទៃទៀតដែលត្រូវតែធ្វើការនៅតាមជួរភ្នំឬនៅតំបន់ខ្ពង់រាបនោះទេ ជនជាតិដាយ រស់នៅក្នុងតំបន់កសិកម្មទំនាបទាបៗ តាមដងទន្លេធំៗ ដូចជាទន្លេមេគង្គជាដើម។

វប្បធម៌របស់ពួកគេគឺដូចជាវប្បធម៌របស់ថៃដែរ ហើយពួកគេមានទំនាក់ទំនងជិតស្និទ្ធជាមួយជនជាតិថៃ។ ទន្ទឹមនឹងការប្រកបរបរកសិកម្មដោយដាំដំណាំស្រូវតាមតំបន់ទំនាប ដាយ ក៏បានដាំដើមកៅស៊ូនិងតែ ជាពិសេសគឺពូជតែ ប្រភេទ Pu'er ដែលជាពូជដ៏ថ្លៃបំផុត។

សម្រាប់អស់អ្នកទេសចរដែលធ្វើដំណើរទៅកាន់តំបន់ជ្រលងភ្នំ Xishuangbanna (ហ្ស៊ីសហ្កានបាណា)នឹងអាចទទួលបាននូវម្ហូបត្រូពិករបស់ជនជាតិ ដាយ ដ៏ឈ្ងុយឆ្ងាញ់, រួមជាមួយនឹងការទស្សនាកម្សាន្តជាមួយនឹងពិធីបុណ្យប្រពៃណីរបស់ពួកគេ ដូចជាពិធីបុណ្យទឹកពុះ និងអាចទស្សនាស្ថាបត្យកម្មរបស់ពួកគេតាមបណ្ដោយជ្រលងភ្នំ Xishuangbanna (ហ្ស៊ីហ្កានបាណា) បានផងដែរ។

លម្អិតពីជនជាតិ ដាយ ដែលរស់នៅប្រទេសចិន

ស្រុកកំណើតរបស់របស់ដាយ នៅប្រទេសចិនគឺស្ថិតនៅក្នុងខេត្តយូណាន និងភាគច្រើននៅជុំវិញជួរភ្នំ Xishuangbanna និង តំបន់ស្វយ័ត Dehong មានទីតាំងស្ថិតនៅភាគខាងលិចខេត្តយូណាននៃសាធារណរដ្ឋប្រជាមានិតចិន។ ដាយឬតៃ​ ស្ថិតក្នុងចំណោមជនជាតិភាគតិចចិនទាំង ៥៥ ដែលត្រូវបានចាត់ថ្នាក់ដោយរដ្ឋាភិបាលចិន។

ប្រជាជនដាយប្រមាណ ១,៥ លាននាក់នៅក្នុងប្រទេសចិនរស់នៅក្នុងខេត្តយូណាន។ តំបន់កំណើតសំខាន់របស់ពួកគេស្ថិតនៅតាមព្រំប្រទល់ប្រទេសភូមានិងឡាវ។ នៅផ្នែកម្ខាងទៀតនៃព្រំប្រទល់ទាំងនេះមានជនជាតិ ដាយ រស់នៅប្រមាណ ៧ លាននាក់។ ក្នុងនោះមានជនជាតិ ដាយប្រមាណ ២០០.០០០ នាក់រស់នៅក្នុងប្រទេសថៃនិង ដាយ ប្រមាណ ៤០០.០០០ នាក់រស់នៅក្នុងទីក្រុង Dehong។ ពួកគេកំពុងប្រឈមមុខនឹងសម្ពាធនៃនគរូបនីយកម្មនៅពេលទីក្រុងរីកចម្រើន ព្រោះតែដីស្រែប្រពៃណីរបស់ពួកគេត្រូវបានបាត់បង់។ ប្រជាជនតាយប្រហែល ៤០០.០០០ នាក់ផ្សេងទៀត រស់នៅក្នុងតំបន់ Xishuangbanna ជាប់នឹងឡាវ។ វាជាតំបន់ទំនាបត្រូពិកតាមបណ្តោយដងទន្លេមេគង្គនិងជាតំបន់ទេសចរណ៍ដ៏ពេញនិយម។

សូមរង់ចាំអានភាគ ២ បន្ដ 

ប្រភព៖https://www.chinahighlights.com/travelguide/nationality/dai.htm

ដោយ៖ ភូមិន្ទ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត