ក្នុងរបបអាហារ ត្រូវមានសារធាតុចិញ្ចឹម២ប្រភេទនេះ បើចង់ឱ្យឆ្អឹងរឹងមាំ
S
Sreyleak Yith
•
9 ម៉ោងមុន

សុខភាព៖ សម្រាប់អ្នកមានអាយុចន្លោះពី១៩ដល់​៦០ឆ្នាំ ​ងៃរាងកាយត្រូវការកាល់ស្យូម៧០០មិល្លីក្រាមជាប្រចាំថ្ងៃ។ ការទទួល​សារធាតុកាល់ស្យូមគ្រប់គ្រាន់ អាចធ្វើឱ្យឆ្អឹង មានសុខភាពរឹងមាំ មិនងាយជួបបញ្ហាជំងឺពុកឆ្អឹង នៅពេលចាស់ទៅ។ សម្រាប់កុមារវិញ ជួយទ្រទ្រង់ដល់ការលូតលាស់ឆ្អឹងបានល្អ។ លើសពីនេះ រាងកាយ ក៏ត្រូវការ វីតាមីន D ដែលជួយឱ្យរាងកាយឆាប់ស្រូបកាល់ស្យូម ក្រោយពេលបំបែក ចេញពីប្រព័ន្ធរំលាយអាហារ និងរក្សាទុកក្នុងឆ្អឹង...។

អាហារដែលសម្បូរដោយសារធាតុទាំង២នេះ មាននៅក្នុង ដូចជា ១.ស៊ុត៖ ជាអាហារងាយស្រួលរកមានតម្លៃធូរថ្លៃ តែមានអត្ថប្រយោជន៍ច្រើន ពិសេសប្រភេទសារធាតុចិញ្ចឹម វីតាមីន D។ វីតាមីន D មាននៅក្នុងផ្នែកពណ៌ក្រហម នៃស៊ុត។ កាលណារាងកាយទទួលបាន វីតាមីន D ច្រើន នឹងធ្វើឱ្យឆ្អឹងកាន់តែមានសមត្ថភាពខ្ពស់ ក្នុងការស្រូបយកកាល់ស្យូម ពី​របប​អាហារបានច្រើនផងដែរ។ ២.ត្រីទឹកប្រៃ៖ ត្រីសាឌីន ត្រីធូណា និងត្រីសាម៉ុន ជាត្រីទឹកប្រៃ មានកម្រិតវីតាមីន D និងកាល់ស្យូម ខ្ពស់ដែលល្អសម្រាប់ឆ្អឹង។

៣.ស្ពៃពួយឡេង៖ ជាប្រភេទស្ពៃស្លឹកបៃតង ផ្ទុកសារធាតុកាល់ស្យូមច្រើន ជាងប្រភេទស្ពៃផ្សេងទៀត។ សារធាតុកាល់ស្យូម នៅ​ក្នុងវាមានចំនួន២០ភាគរយ នៃបរិមាណ១០០ក្រាម។ លោកអ្នកអាចបរិភោគប្រចាំថ្ងៃ ដើម្បីជំនួយដល់សុខភាពឆ្អឹង។ ក្រៅពីកាល់ស្យូម ស្ពៃនេះ ក៏មានផ្ទុកសារធាតុសរសៃ និងវីតាមីន A។ ៤.ទឹកដោះគោស្រស់៖ ជាបណ្ដុំថាមពល និងប្រភពកាល់ស្យូមយ៉ាងច្រើន ដែលរាងកាយត្រូវការ។ សារធាតុកាល់​ស្យូម មានក្នុងទឹកដោះគោ អាចជំនួយដល់សុខភាព រាប់ចាប់ពីកុមារដល់មនុស្សចាស់។ ៥.ទឹកក្រូចស្រស់៖ ទឹកក្រូចស្រស់ ចម្រាញ់ចេញពីផ្លែក្រូចភ្លាមៗ មានផ្ទុកសារធាតុកាល់ស្យូមច្រើន។ ក្រៅពីកាល់ស្យូម នៅមានប្រភេទវីតាមីនផ្សេងទៀតដូចជា វីតាមីន D C E K សុទ្ធសឹងតែវីតាមីនជំនួយដល់សុខភាព។ ពិសាទឹកក្រូចស្រស់ជាប្រចាំ ១កែវ ចន្លោះពី១៥០ ទៅ២០០មិល្លីលីត្រ ជួយកាត់បន្ថយពីជំងឺពុកឆ្អឹង៕ ដកស្រងពី៖ ហេទ្បូគ្រូពេទ្យ


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត