សូមកុំបណ្តោយឱ្យសោះ! កាលណារាងកាយលើសទម្ងន់ អាចប្រឈម​នឹង​ជំងឺ​រ៉ាំរ៉ៃ​ជាច្រើន​ប្រភេទ
S
Sreyleak Yith
•
2 ថ្ងៃមុន

សុខភាព៖ ការទទួលទាន​ច្រើនតែមិន​ធ្វើ​ចលនា ​ ឬមិនសូវ​ហាត់​ប្រាណ​ នាំឱ្យរាងកាយ​ធាត់​ ដែល​ជា​មូល​ហេតុ​ធំ​បំផុត​មួយ​ក្នុង​ចំណោម​មូលហេតុ​ផ្សេងៗ​ទៀត ​ធ្វើ​ឱ្យ​លោកអ្នក​មាន​ជំងឺ​រុំារ៉ៃ​៤ប្រភេទ…។

ជំងឺ​ដែលបង្កដោយភាពធាត់មានដូចជា៖ ១.ជំងឺ​រលាក​សន្លាក់​ឆ្អឹង៖ នៅពេលលើស​ទម្ងន់នឹង​ផ្តល់​សម្ពាធ​បន្ថែម​លើ​រាង​កាយ​។ ការ​មាន​ទម្ងន់​កាន់​​តែធ្ងន់​​ បាន​បន្ថែម​សម្ពាធ​លើ​ជង្គង់​ ដែល​ធ្វើ​ឱ្យ​ជង្គង់​ពិបាក​ក្នុង​ការ​ទ្រ​ទម្ងន់ ​ និង​អាច​បណ្ដាល​ឱ្យ​ខូច​សន្លាក់​ ព្រោះ​សាច់ដុំ​មាន​ការ​ពិបាក​ក្នុង​ការ​ទ្រទ្រង់​ចលនា​របស់​យើង​។ ២.ជំងឺ​តម្រង​នោម៖ ពេល​លើសទម្ងន់​ ​ងាយ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ ឬ​ជំងឺលើសសម្ពាធឈាម។ តាម​ការ​សិក្សា​បាន​ឱ្យ​ដឹង​ថា​ ជំងឺ​ទឹកនោម​ផ្អែម​ គឺ​ជា​មូល​ហេតុ​ចម្បង ​ដែល​បណ្ដាល​ឱ្យ​យើង​កើត​ជំងឺ​តម្រង​នោម​ ព្រោះថា​​ អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ម្នាក់​ ក្នុង​ចំណោម​បួន​នាក់​មាន​ជំងឺ​តម្រង​នោមហើយ​។ ៣.ជំងឺ​សរសៃ​ឈាម​បេះ​ដូង​ ឬជំងឺ​ស្ទះ​សរសៃ​ឈាម​៖​ មនុស្សធាត់ ​អាច​ធ្វើ​ឱ្យ​ងាយ​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង ​ ព្រោះ​ជំងឺនេះ​ បណ្ដាល​មក​ពី​ការ​កក​ខ្លាញ់​ក្នុង​សរសៃឈាម​។ យូរៗ​ទៅ​កំណក​ខ្លាញ់​ ធ្វើ​ឱ្យ​រន្ធ​សរសៃ​ឈាម​កាន់​តែ​តូច​ទៅៗ​ និង​អាច​ធ្វើ​ឱ្យ​ស្ទះ​ចរន្ត​ឈាម​ទាំង​ស្រុង​ ដែល​អាច​បណ្ដាល​ឱ្យ​គាំង​បេះដូង ឬដាច់សរសៃឈាមខួរក្បាល​។

​៤.ជំងឺ​មហារីក​៖ ការ​សិក្សា​បាន​បង្ហាញ​ថា ​ ភាព​​ធាត់​បង្កើន​ហានិភ័យ​កើត​ជំងឺ​មហារីក​។យោង​តាម​ស្ថិតិ​ជំងឺ​មហារីក​របស់​សហរដ្ឋ​អាម៉េរិក ​បាន​បង្ហាញ​ថា ​ស្ត្រី៥៥ភាគរយ និង​បុរស២៤ភាគរយ ដែល​កើត​មហារីកជា​មនុស្ស​​ធាត់​។ កោសិកា​ខ្លាញ់​ច្រើន​បង្កើន​ការ​រលាក​ និង​បង្កើន​ការ​ផលិត​អ័រម៉ូន​អ៊ឺស្ត្រូសែន​ ក៏​ដូចជា​អ័រម៉ូន​លូត​លាស់​ផ្សេង​ទៀត ​ ដែល​សុទ្ធ​តែ​បណ្ដាល​ឱ្យ​កោសិកា​បំបែក​ខ្លួន​កាន់​តែ​ញឹក​ញាប់​។ ការ​បំបែក​កោសិកា​យ៉ាង​ឆាប់​រហ័ស​នេះ ​បង្កើន​ហានិភ័យ​ក្នុង​ការ​វិវត្ត​ទៅ​ជា​កោសិកា​មហារីក​។ លើសពីនេះ ​មាន​ជាតិ​ខ្លាញ់​ច្រើន​ពេក​ ក៏អាច​បង្កើន​ហានិភ័យ​ក្នុង​ការ​កើត​មហារីក​ដូច​ជា​ មហារីកថ្លើម​ ​តម្រង​នោម​ សុដន់​ ក្រពេញ​អូវែ​ ពោះវៀន​ធំ និង​លំពែង​៕ ដកស្រង់ពី៖ ហេទ្បូគ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត