តិចឥតដឹង! សារជាតិចិញ្ចឹម៣ប្រភេទនេះ ជំនួយដល់ចរន្ដឈាមក្នុងរាងកាយយ៉ាងច្រើន
S
Sreyleak Yith
•
06 វិច្ឆិកា 2026 08:00 AM

សុខភាព៖ លើសពីបង្កើនការលូតលាត់នៃរាងកាយ បង្កើនថាមពល និងសុខភាពល្អ សារជាតិចិញ្ចឹម៣ទាំងបីដូចជាជាតិដែក វីតាមីន E និងវីតាមីន B ក៏មានមុខងារពិសេស ជួយចិញ្ចឹមកោសិការគ្រាប់ឈាមបានល្អ និងធ្វើឱ្យចរន្ដឈាមក្នុងរាងកាយទាំងមូលដំណើររការស្រួល។ 

អត្ថប្រយោជន៍ទាំងនោះ មានដូចជា ១.ជាតិដែក៖ ជាតិដែក មានតួនាទីសំខាន់ក្នុងដំណើរការផលិតកោសិកាគ្រាប់ឈាម។ ៧០ភាគរយនៃជាតិដែកក្នុងរាងកាយ ត្រូវបានគេឃើញក្នុងកោសិកាគ្រាប់ឈាមក្រហម ឬគេស្គាល់ថាជា hemoglobin និងនៅក្នុងកោសិកាសាច់ដុំ ដែលគេស្គាល់ថា myoglobin។ hemoglobin មានតួនាទីបញ្ជូនអុកស៊ីសែន ក្នុងចរន្ដឈាមពីសួត ដើម្បីទៅចិញ្ចឹមជាលិកាទាំងឡាយក្នុងរាងកាយ។ ដូច្នេះ ជាតិដែក មានមុខងារសំខាន់ក្នុងដំណើររការមួយនេះ។ លោកអ្នក រកជាតិដែកបាននៅក្នុងបន្លែផ្លែឈើ សាច់ជ្រូក សាច់ត្រី គ្រឿងសមុទ្ទ ពពួកខ្យង ក្ដាម អយស្ទ័រ និង ថ្លើមសត្វ។ 

២.វីតាមីន E៖ ជាវីតាមីនសំខាន់ ជំនួយដល់ដំណើរការចរន្ដឈាមក្នុងរាងកាយ។ វាជួយឱ្យចរន្ដឈាមដើរស្រួលសព្វសរីរាង្គរាប់ចាប់ពីចុងជើងដល់ក្បាល។ ហើយវាក៏មានចំណែកជួយព្យាបាល អ្នកមានអាការត្រជាក់ដៃ-ជើង ដោយសារចរន្ដឈាមមិនដំណើរការល្អ។ ការសិក្សាបានបង្ហាញថា វីតាមីន E ក៏ជួយឱ្យចរន្ដឈាមដំណើរការល្អក្នុងប្រព័ន្ធបន្ដពូជ ទាំងបុរស និងស្ត្រី។ អាចស្វែងរកវីតាមីនប្រភេទនេះ នៅក្នុងគ្រាប់ធញ្ញជាតិ ផ្លែប៊ឺ ស្ពៃពួយឡេង ប្រេងអូលីវ ត្រីល្អិត ផ្លែល្ពៅ ផ្លែគីវី និងប្រូខូលី។៣.វីតាមីន B៖ វីតាមីននេះ មានចំណែកយ៉ាងសំខាន់ដល់ការបង្កើត កោសិកាគ្រាប់ឈាមក្រហម ការផលិត DNA និង ជំនួយដល់ប្រព័ន្ធប្រសាទទាំងមូល។ វីតាមីន B មាននៅក្នុងដូចជា បន្លែស្លឹកបៃតង សាច់គ្មានខ្លាញ់ ថ្លើមសត្វ និងគ្រាប់ធញ្ញជាតិ ផ្លែឈើមានពណ៌លឿង៕ ដកស្រង់ពីហេទ្បូគ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត