ស្ត្រីមានផ្ទៃពោះ មិនគួរធ្វើដំណើរផ្លូវឆ្ងាយនៅពេលមានរោគសញ្ញាទាំង៥នេះ
S
Sreyleak Yith
•
14 ម៉ោងមុន

សុខភាព៖ កំលុងពេលមានផ្ទៃពោះ មានសញ្ញាគម្រាមកើតមិនគ្រប់ខែ មានផ្ទៃពោះកូនភ្លោះ ធ្លាប់មានប្រវត្តិរលូតកូន ហើយមានជំងឺលើសឈាម និង ជំងឺទឹកនោមផ្អែម មិនគួរធ្វើដំណើរឆ្ងាយទេ។ នេះបើយោងតាមការចុះផ្សាយក្នុងផេក មន្ទីរពេទ្យកាល់ម៉ែត...។

ទីកន្លែងដែលស្ត្រីមានផ្ទៃពោះ មិនគួរធ្វើដំណើរទៅមានដូចជា ក្នុងតំបន់ដែលមានជំងឺគ្រុនចាញ់ ជំងឺហ្ស៊ីកា គ្រុនឈាម និងជំងឺឆ្លង និងក្នុងតំបន់ដែលមិនមានកន្លែងសំរាកពេទ្យ។ ក្នុងករណីចេញទៅណា ត្រូវយកប្រដាប់ស្ទង់កម្តៅ ប្រដាប់វាស់ឈាម និងថ្នាំ Paracétamol ដាក់តាមខ្លួន ហើយបើសិនជាមានការធ្វើដំណើរតាមយន្តហោះ អាចធ្វើដំណើរចំពោះការហោះហើររយៈពេលខ្លី ត្រឹមកូនក្នុងផ្ទៃអាយុ៧ខែ ឬ៨ខែ ដោយមានសំបុត្រពេទ្យបញ្ជាក់ពីការប៉ាន់ស្មានថ្ងៃសម្រាល។ 

តែយ៉ាងណា ការធ្វើដំណើរតាមយន្តហោះ ត្រូវហាមឃាត់ក្នុងរយៈពេលខែចុងក្រោយ និង៧ថ្ងៃ ក្រោយសម្រាល។ បើមានបញ្ហាកើតឡើង បន្ទាប់ពីការធ្វើដំណើរ សូមប្រញាប់មកជួបជាមួយវេជ្ជបណ្ឌិតជំនាញ ពិនិត្យឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងគ្រោះថ្នាក់ណាមួយកើតទ្បើងជាយថាហេតុ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត