តិចនិច៨យ៉ាងនេះ​ នឹងជួយលោកអ្នកកាត់បន្ថយការបែកញើសក្លៀក
S
Sreyleak Yith
•
7 ម៉ោងមុន

សុខភាព៖ បែកញើសក្លៀក គឺជាការបញ្ចេញកម្តៅពីក្នុងខ្លួន និងជាតិពុល តែការបែក​ញើស​ក្លៀក​អាចធ្វើឱ្យក្លៀកធុំក្លិនមិនល្អ និង​ប្រឡាក់ដាមអាវដែលអាចធ្វើឱ្យខ្មាសគេ។បើសិនបើចង់កាត់បន្ថយ​ការបែក​ញើសក្លៀក លោកអ្នកណាអាចសាកល្បងវិធីសាស្រ្តទាំង៨ ដែលមានដូចខាងក្រោម។

១.កាត់បន្ថយស្រេ្តស៖ នៅពេលមានភាពតានតឹង ឬស្រេ្តស ក៏ធ្វើឱ្យបែកញើសច្រើនដែរ ដូច្នេះយគួរកាត់បន្ថយ​ភាព​តាន​តឹង​តាមរយៈការដកដង្ហើមវែងៗ ដើរលំហែ ឬស្តាប់តន្ត្រី និងហាត់យូរហ្គា។ ២.កុំជក់បារី៖ ជាតិនីកូទីននៅក្នុងបារី គឺដូចជាតិកាហ្វេអ៊ីនដែរ ដោយ​អាចបង្កើនកម្តៅក្នុងរាងកាយ ធ្វើឱ្យបេះដូង​លោត​លឿន និងធ្វើឱ្យក្រពេញញើសសកម្មជាងមុនដែលធ្វើឱ្យបែកញើសច្រើន។ ៣.សម្រកទម្ងន់៖ លើសគីឡូក៏ធ្វើឱ្យបែកញើសច្រើនដែរ ដូច្នេះគួរហាត់ប្រាណយ៉ាងហោច​ណាស់៣០នាទី ជារៀងរាល់ថ្ងៃ និងកាត់បន្ថយការទទួលទាន អាហារដែលផ្ទុកជាតិម្សៅចម្រាញ់ ខ្លាញ់ និងស្ករខ្ពស់ ដើម្បីកាត់បន្ថយកាឡូរីក្នុងខ្លួន និងជួយឱ្យ​អាចស្រកទម្ងន់។

៤. ទទួលទានភេជ្ជៈ និងអាហារ ដែលអាចកាត់បន្ថយការបែកញើស៖ អាហារមួយចំនួនអាចធ្វើឱ្យរាងកាយ ត្រជាក់ និងកាត់បន្ថយបរិមាណ​ញើស​ដែល​រាងកាយ​​ផលិត។ អាហារទាំងនោះមានដូចជា ទឹក តែ​បៃតង ចេក ប្រេង​អូ​លីវ ស្រូវសាលីអូត ដំឡូង​ជ្វា  ឪឡឹក ទំពាំងបាយជូរ ត្រសក់ស្រូវផ្អែម ខាត់ណាខៀវ ផ្កាខាត់ណា ម្ទេសហាវៃ និងត្រប់វែង​។ ៥.កាត់បន្ថយអាហារធ្វើឱ្យបែកញើសច្រើន៖ អាហារដែលអាចធ្វើឱ្យបែកញើសច្រើនមានដូចជា អាហារកែច្នៃ គ្រឿងស្រវឹង ខ្ទឹម ខ្ទឹមបារាំង អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់ អាហារហិរ និងជាតិកាហ្វេ​អ៊ីនជាដើម ព្រោះអាហារទាំងនេះ​​អាចធ្វើ​ឱ្យរាងកាយ​​​ឡើង​កម្តៅ​។លើសពីនេះ ការទទួលទានអាហារដែលប្រៃៗ ក៏រួមចំណែក​ធ្វើឱ្យ​បែក​ញើស និង​នោមច្រើន​ ព្រោះរាងកាយត្រូវបញ្ចេញ​ជាតិសូដ្យូមដែលលើស។

៦.ស្លៀកសម្លៀកបំពាក់អាចឱ្យខ្យល់ចេញចូលល្អ៖ យើងគួរស្លៀកសម្លៀកបំពាក់ដែលធ្វើពីកប្បាស សូត្រ ឬលីនីនជាដើម​ ដែលរលុងៗព្រោះ​ក្រណាត់​ទាំងនេះអាចឱ្យខ្យល់ចេញចូលបានល្អ កាត់បន្ថយ​ការបែកញើស ការកកើតបាក់តេរី ​និង​ការ​មាន​ក្លិនខ្លួន។លើសពីនេះទៅទៀតយើងគួរស្លៀកសម្លៀកបំពាក់ដែលមានពណ៌​ស្រាល​ៗ ព្រោះសម្លៀកបំពាក់​ដែលមាន​ពណ៌ក្រមៅ​អាចស្រូបពន្លឺថ្ងៃ និងកម្តៅខ្លាំងដែល​ធ្វើឱ្យយើងបែកញើសច្រើន។ ៧.កោរ ឬដករោមក្លៀក៖ រោមក្លៀក រោមមុខ និងរោម លើរាងកាយ ​អាចជួយបញ្ចេញកម្តៅពីរាងកាយ ​តាមរយៈ​ការ​បញ្ចេញញើសដូច្នេះការដក ឬកោររោមក្លៀក ​អាចជួយកាត់បន្ថយការបែកញើសក្លៀកបាន។ ៨.ងូតទឹកឱ្យបានទៀងទាត់៖ ងូតទឹកឱ្យស្អាតយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ ដើម្បីការពារ និង​កាត់​បន្ថយការបែកញើសដោយសារភាពស្អុះស្អាប់​។ម្យ៉ាងទៀត ត្រូវប្រើសាប៊ូដែល​គ្មាន​ជាតិ​កាត់​ខ្លាំង ឬគ្មានក្លិនប្រអូបក្នុងការសម្អាតក្លៀក៕ ដកស្រង់ពី៖ហេទ្បូគ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត