កុំមើលរំលងផ្លែឈើមួយមុខនេះឱ្យសោះ! សារធាតុចិញ្ចឹម​សំខាន់​ៗរបស់«ចេកអំបូង​លឿង​» ជួយសុខភាពរាងកាយ៥យ៉ាង
S
Sreyleak Yith
•
2 ម៉ោងមុន

សុខភាព៖ គ្រប់ផ្លែឈើទាំងអស់ សុទ្ធតែមានគុណប្រយោជន៍ជាច្រើនដល់សុខភាពរាងកាយ តួយ៉ាងបើនិយាយដល់​​​​​​ចេកអំបូង​លឿងវិញ មានអត្ថប្រយោជន៍ដល់ទៅ៥យ៉ាង តែបើចង់ឱ្យទទួលបានផលល្អ ត្រូវ​ទទួលទាន​ចេកទុំ​ល្មម ព្រោះ​ចេក​ដែល​ទុំ​ពេក​អាច​មាន​ជាតិ​ស្ករ​ខ្ពស់ ចំណែកចេក​ដែល​មិន​ទាន់​ទុំ​ល្អ​​ ពោះវៀនពិបាក​រំលាយណាស់...។

គុណប្រយោជន៍ទាំង៥របស់ចេកអំបូង​លឿង​ មានដូចជា៖ ១.សុខភាព​បេះដូង​៖ ​ចេកអំបូង​លឿងជា​ប្រភព​នៃ​ប៉ូ​តា​ស្យូ​ម ​ជា​សារធាតុ​រ៉ែ​សំខាន់​សម្រាប់​គ្រប់គ្រង​សម្ពាធ​ឈាម និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​បេះដូង។២.តម្រងនោម​៖ ​ចេកអំបូង​លឿង មាន​ប៉ូ​តា​ស្យូ​ម​ខ្ពស់ បើបាន​ទទួលទានជា​ប្រចាំ​ នឹង​ជួយ​​តម្រងនោមឱ្យមាន​សុខភាពល្អ។ ៣.អារម្មណ៍​៖ ចេកអំបូង​លឿង មានផ្ទុក​សារធាតុទ្រីបតូហ្វាន(tryptophan) ដែល​រាង​កាយ​បំ​ប្លែង​ទៅ​ជាសេរ៉ូតូនីន(serotonin) ជា​អ័រម៉ូនជួយឱ្យ​អារម្មណ៍ល្អ​សប្បាយ​រីករាយ។ ៤.ការ​រំលាយ​អាហារ​៖ ជាតិ​សរសៃហ្វៃប័រ (fiber) ក្នុងចេកអំបូង​លឿង គឺ​ជួយ​សម្រួល​ដល់​ចលនា​ពោះវៀន និង​អាច​កាត់​បន្ថយ​បញ្ហា​ទល់លាមក។ មួយវិញទៀត វា​ក៏​មាន​ផ្ទុក​សារធាតុ​ម្សៅ resistant starch ដែល​ជួយ​ទ្រទ្រង់​បាក់តេរី​ល្អនៅ​ក្នុង​ពោះវៀន។

​៥.ថាមពល​៖ នៅពេលទទួលទានចេកអំបូង​លឿង នោះនឹងមាន​ថាមពល​ភ្លាម​ៗ​ដល់​រាង​កាយ ព្រោះផ្លែឈើមួយនេះ សម្បូរ​ទៅ​ដោយស្ករ​ធម្មជាតិ​រួមមាន glucose, sucrose, fructose និង​កាបូអ៊ីដ្រាត (carbohydrates)។ ហេតុទាំងនេះហើយបានជា ​អត្ត​ព​លិ​ក​​ចូល​ចិត្ត​បរិភោគ​ចេក​មុន ឬ​ក្រោយ​ពេល​ហាត់ប្រាណរួច លើសពីនេះ  ការធ្វើសូណា ឬការចូលស្ទីម ដែលរាងកាយត្រូវបញ្ចេញជាតិពុល តាមរយៈការបែកញើស ហើយធ្វើឱ្យរាងកាយត្រូវថយចុះជាតិទឹក និងប៉ះពាល់ដល់​បរិមាណ​អេឡិចត្រូលីតក្នុងរាងកាយ។ ដូច្នេះ បន្ទាប់ពីពេលលោកអ្នកចូលសូណា បង្ហូរញើសក្នុងបន្ទប់កម្ដៅរួចហើយ ត្រូវគិតគូរពីអាហារណាដែលល្អត្រូវទទួលទានតួយ៉ាង ចេកទុំ ជាប្រភេទអាហារដែលគួរជ្រើសក្រោយធ្វើសូណា ឬការចូលស្ទីម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត