នារីៗបើហ៊ានតែគេង​មិន​គ្រប់គ្រាន់ នោះនឹងប៉ះពាល់​សុខភាព​ស្បែក​ធ្ងន់ធ្ងរ៣យ៉ាង
S
Sreyleak Yith
•
24 កញ្ញា 2026 08:00 AM

សុខភាព៖ ស្បែក​ គឺ​ជា​សរីរាង្គ​ដ៏​ធំ​បំផុត​នៅ​ក្នុង​រាងកាយ​ ដែល​មាន​តួនាទី​ការពារ​​ជាតិ​ពុល​ និង​​​សារធាតុផ្សេងៗ​។ ​​ការ​គេង​គ្រប់គ្រាន់​ មាន​សារសំខាន់​ណាស់​ចំពោះ​សុខភាព​ និងស្បែក​ ​ដូច្នេះ​ ​ប្រសិនបើនារីៗ​ ចង់​បង្កើន​សុខភាព​រាងកាយ​ និង​ស្បែក​ ចូរ​​ព្យាយាម​គេង​ឱ្យ​បាន​គ្រប់គ្រាន់​ បើគេងមិនគ្រប់ម៉ោង នោះនឹងនាំឱ្យស្បែកជួបបញ្ហា៣យ៉ាងធំៗដូចខាងក្រោមនេះ...។ 

ផល​ប៉ះពាល់​នៃ​ការ​គេង​មិន​គ្រប់គ្រាន់​​មានដូចជា៖ ១.ស្បែក​​ឆាប់​ចាស់​៖ ការ​គេង​បាន​តិចតួច​ អាច​​ធ្វើ​ឱ្យលេច​ឡើង​នូវ​ស្បែក​ចាស់​ជ្រីវជ្រួញ​ និងស្បែក​មិន​អាច​រក្សា​ជាតិ​ទឹក​បាន​ច្រើន​។​​ ការ​បាត់បង់​ជាតិ​ទឹក​ខ្ពស់​​ ​នឹង​ធ្វើ​​ឱ្យ​រនាំង​ការពារ​ស្បែក​ទៅ​ជា​ខ្សោយ​ ​ដោយ​សារ​តែ​ស្បែក​មាន​សមត្ថភាព​ជួសជុល​ខ្លួន​ឯង​។ នារីៗ​ដែល​​គេង​បាន​គ្រប់គ្រាន់​ ​មាន​រនាំង​ការពារ​ស្បែក​ល្អ​ ជាងនារី​ៗ​ដែល​គេង​មិន​បាន​គ្រប់គ្រាន់​ ដល់​ទៅ​៣០ភាគរយ។​​លើស​ពី​នេះ​ អ្នក​ដែល​គេង​បាន​គ្រប់គ្រាន់​ ក៏​អាច​ជា​សះ​ស្បើយ​ពី​ស្នាម​ក្រហម​នៅ​លើ​ផ្ទៃ​មុខ​ ដែល​បណ្ដាល​មក​ពី​​ពន្លឺ​អ៊ុលត្រា​វី​យូ​​។​

​២.កើត​មុន​៖ យោង​តាម​ការ​ស្រាវជ្រាវ​ បាន​បង្ហាញ​ថា​ ការ​គេង​មិន​គ្រប់គ្រាន់​ អាច​បណ្ដាល​ឱ្យ​កើត​មុន​។ ​​ជា​ទូទៅ​​ការ​អស់​កម្លាំង​នៅ​ពេល​ភ្ញាក់​ពី​គេង​​ ក៏​មាន​ទំនាក់ទំនង​យ៉ាង​ខ្លាំង​ជាមួយ​នឹងបញ្ហា​មុន​ដូច​គ្នា​។ ​ហើយការ​គេង​មិន​គ្រប់គ្រាន់​ អាច​​ធ្វើ​ឱ្យ​កើន​ឡើង​កម្រិត​អ័រម៉ូន Cortisol ​ដែល​​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ ​និង​​បង្ក​ជា​បញ្ហា​ស្បែក​ ឬ​ជំងឺ​ផ្សេង​ៗ​។​ មួយវិញ​ទៀត​ ស្ត្រេស​ក៏ជា​កត្តា​មួយ​ដែល​រួម​ចំណែក​នៃ​ការ​កើត​មុន​ ហើយ​នៅ​ពេល​ដែល​ស្ត្រេស​ រាងកាយ​នឹង​ផលិត​អ័រម៉ូន​ Cortisol និង​ប្រូតេអ៊ីន​រលាក​។​

៣.រង្វង់​ភ្នែក​ខ្មៅ​៖ ការ​គេង​មិន​គ្រប់គ្រាន់​ ក៏​អាច​​ធ្វើ​​​ឱ្យ​មាន​ភាព​នឿយហត់​​​ខ្លាំង​ ក៏ដូចជាមាន​ស្នាម​ដក់​ក្រោម​ភ្នែក​ ក៏​ដូចជា​រង្វង់​ភ្នែក​ខ្មៅ​។ ​​ការ​ដក់​នេះ​ ​បណ្ដាល​មក​ពី​​ការ​រក្សា​សារធាតុ​រាវ​ នៅ​ក្នុង​ជាលិកា​ទន់​នៅ​បរិវេណ​ជុំវិញ​ភ្នែក​។ រង្វង់​ភ្នែក​ខ្មៅ​កើត​ឡើង​ជា​ទូទៅ​​នៅ​ពេល​ព្រឹក​ ឬ​បន្ទាប់​ពី​ទទួលទាន​អាហារ​ប្រៃ។ ​គួរជ្រាបថា ការគេង​បាន​គ្រប់គ្រាន់​ជួយ​ធ្វើ​ឱ្យ​ស្បែក​មាន​សុខភាព​ល្អ និង​អាច​ជួយ​កាត់បន្ថយ​មុន​ ព្រមទាំងបញ្ហា​ស្បែក​ដទៃ​ទៀត​ បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ​ដូចនេះ ត្រូវរៀបចំ​បរិយាកាស​នៃ​ការ​គេង​ឱ្យ​មាន​ភាព​ត្រជាក់​​ស្រួល​ ងងឹត​ និង​គ្មាន​សំឡេង​រំខាន​៕ ដកស្រង់ពី៖ ហេទ្បូគ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត