ការពារកុំឱ្យខូចស្បែក ! នារីៗគួរសាកល្បងខាត់ស្បែក តាមវិធីត្រឹមត្រូវទាំង៣នេះ
S
Sreyleak Yith
4 ម៉ោងមុន

សុខភាព៖ នារីៗតែងចូលចិត្តខាត់ជម្រុះកោសិកាស្បែក​ចាស់ងាប់ៗ ដើម្បីចង់ឱ្យស្បែកស្រស់ថ្លា និងក្មេងជាងវ័យ តែពេលខ្លះបែរជាមិនទទួលបានផលទៅវិញ ព្រោះខាត់មិនបានត្រឹមត្រូវ…។

ខាត់ស្បែកមិនបានត្រឹមត្រូវ ស្បែកអាចប្រែ​ជា​ខូច​ ឬមិនទទួលបានលទ្ធផលល្អដូចការរំពឹងទុក។ ទាំងនេះ ជាវិធីខាត់ស្បែកដែលត្រឹមត្រូវ មានដូចជា​៖១.ផ្សើមស្បែក រួចខាត់ស្បែកថ្នមៗ៖ បន្ទាប់ពីសម្អាតស្បែកដុសជាមួយសាប៊ូ ​ត្រូវប្រើទឹកក្ដៅឧណ្ហៗ​ លាង​ជម្រះចេញ ហើយអាចយកស្ក្រាប់​មក​ខាត់ស្បែកថ្នមៗ ក្នុងចលនារង្វង់ប្រហែល១០វិនាទី ឱ្យសព្វពេញរាងកាយ។ ២.លាងជម្រះស្បែកដែលខាត់ហើយឱ្យស្អាត៖ បន្ទាប់​ពី​ខាត់ស្បែករួច ត្រូវលាងជម្រះស្បែកឱ្យស្អាតជាមួយទឹក តែពេល​ខ្លះ​អាច​នៅសល់​ជាតិ​ប្រេង​បន្តិចបន្តួចនៅលើស្បែកអាស្រ័យតាមប្រភេទស្ក្រាប់ដែលប្រើ ព្រោះទឹកតែមួយមុខ​មិនអាចលាង​ជម្រះជាតិប្រេងឱ្យអស់ទេ។ តែមិនអីទេ ជាតិប្រេងដែលនៅសេសសល់នោះមានប្រយោជន៍ដល់ស្បែក ព្រោះ​អាច​ជួយផ្តល់​សំណើម​ខ្លះដល់​កោសិកា​ស្បែក​ថ្មី។

៣.លាបឡេ ឬគ្រីមផ្តល់សំណើម៖ ក្រោយពេលខាត់ស្បែករួច ត្រូវលាបឡេ ឬគ្រីមផ្តល់សំណើម ​ដើម្បីការពារ​ស្បែក​ពី​ការស្ងួតដោយសារត្រូវខ្យល់ ឬកកិតជាមួយសម្លៀកបំពាក់ ព្រោះបន្ទាប់ពីខាត់រួច ស្បែកដែល​ងាប់ៗ ត្រូវបានជម្រុះចេញ នៅសល់តែកោសិកាស្បែកថ្មី ដែលមានសភាពទន់ខ្យោយ បើសិនជាមិនបានលាបនោះការខាត់ស្បែកគ្មានន័យខាតតែពេលហើយមិនបានស្បែកស្អាតទៀត៕ ដកស្រង់ពី៖ ហេទ្បូគ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត