បើមិនចង់មាន«ខ្លាញ់កកក្នុងសរសៃឈាម» ដែលជាឃាតកស.ម្លា.ប់លោកអ្នកដោយស្ងប់ស្ងាត់ សូមកាត់បន្ថយអាហារទាំង៥នេះបន្ទាន់
S
Sreyleak Yith
4 ម៉ោងមុន

សុខភាព៖ ខ្លាញ់កកក្នុងសរសៃឈាម ជាឃាតកដែលអាចសម្លាប់យើងដោយស្ងប់ស្ងាត់ ព្រោះគ្មានការឈឺចាប់ ឬរោគសញ្ញាអ្វីឱ្យដឹងមុនទេ។ នេះបើយោងតាមអត្ថបទរបស់គ្រូពេទ្យឈ្មោះ គីមលី ប្រធានផ្នែកពិគ្រោះជំងឺក្រៅ នៅមន្ទីរពេទ្យបង្អែកស្អាង…។

បានជាគ្រូពេទ្យហៅ ខ្លាញ់កកក្នុងសរសៃឈាម ជាឃាតកសម្លាប់យើងដោយស្ងប់ស្ងាត់ ព្រោះនៅពេលទុកឱ្យសរសៃឈាមកាន់តែស្ទះ ផលវិបាកធ្ងន់ធ្ងរអាចកើតឡើងភ្លាមៗដូចជា៖ ទី១.ស្ទះសរសៃឈាមបេះដូង អាចគាំងបេះដូងស្លាប់ភ្លាមៗតែម្ដង (Heart Attack)។ ទី២.ស្ទះ ឬដាច់សរសៃឈាមខួរក្បាល អាចបង្កឱ្យអ្នកជំងឺដួលសន្លប់ វៀចមាត់ ពិការមួយចំហៀងខ្លួន (Stroke) និងទី៣.រលាកលំពែងស្រួចស្រាវ នាំឱ្យមានអាការឈឺពោះធ្ងន់ធ្ងរ និងនាំឱ្យមានគ្រោះថ្នាក់ដល់ជីវិត។

វិធីងាយៗការពារខ្លួនគ្មានអីពិបាកទេ គ្រាន់តែកាត់បន្ថយប្រភេទអាហារបំពង ខ្លាញ់សត្វ បង្អែម គ្រឿងស្រវឹង និងភេសជ្ជៈផ្អែម តែត្រូវបង្កើនការបរិភោគបន្លែ ផ្លែឈើ ត្រី ក៏ដូចជាការផឹកទឹកឱ្យបានគ្រប់គ្រាន់ និងបញ្ចេញកម្លាំងដោយដើររហ័ស ឬហាត់ប្រាណយ៉ាងតិច៣០នាទីជារៀងរាល់ថ្ងៃ។ មួយវិញទៀត ទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីពិនិត្យឈាម តាមដានជាតិខ្លាញ់ឱ្យបានទៀងទាត់ និងចៀសវាងទិញថ្នាំលេបផ្តេសផ្តាសជាដាច់ខាត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត