អ្នកចូលចិត្តពិសាគ្រឿងស្រវឹងច្រើនត្រូវដឹង បើរាងកាយលេចចេញរោគសញ្ញាទាំង៤នេះ បញ្ជាក់ពីការខូចថ្លើមដំណាក់កាលដំបូង
S
Sreyleak Yith
4 ម៉ោងមុន

សុខភាព៖ នៅពេលពិសាគ្រឿងស្រវឹង​ច្រើន​ពេក អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ថ្លើម ​ហើយករណីខ្លះ​​ថ្លើម​ខូចមិន​អាច​ព្យាបាល​បាន​ តែបើករណីស្រាលៗ​ ​​ប៉ះពាល់​ដល់​សុខភាព​រាងកាយផ្សេងៗទៀត។ ជាក់​ស្ដែង ​​កត្តា​ជា​ច្រើន​ អាច​ប៉ះពាល់​ដល់​សុខភាព​ថ្លើម ដោយសារ​ការទទួលទាន​គ្រឿង​ស្រវឹង លើសកម្រិត អាចបណ្ដាលឱ្យ​មាន​ជំងឺរលាកថ្លើម ​ក្រិន​ថ្លើម និងខ្លាញ់​រុំ​ថ្លើម។ ខាងក្រោមនេះ ជារោគសញ្ញាទាំង៤ បញ្ជាក់ថា ថ្លើមចាប់ផ្តើមខូចដំណាក់កាលដំបូង។

​​១.ចង្អោរ​៖ ជំងឺ​រលាក​ថ្លើម​ បណ្ដាល​មក​ពី​ជាតិ​អាកុល ​​អាច​នាំ​ឱ្យ​ក្អួតចង្អោរ និងមាន​ការ​ឈឺ​ចាប់​ក្នុង​ពោះ និង​មិន​ស្រួលក្នុង​​ពោះ។មួយវិញទៀត ​អាច​នឹង​មាន​អាការ​ក្ដៅ​ខ្លួន​តិច​តួច និង​មិន​ស្រួល​ពេញ​​ខ្លួន​តែ​ម្ដង។

២.អស់​កម្លាំង៖ អាការអស់​កម្លាំង ​អាច​ជា​រោគសញ្ញា​ដំបូង ​ដែល​បញ្ជាក់​ពី​បញ្ហា​ថ្លើម​ ដែល​អាច​កើត​ឡើង ​ដោយ​សារ​វីរុស​ ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ ឬ​ជំងឺ​តំណ​ពូជ។ អាការ​នេះ​ជា​សញ្ញា​ទូទៅ ​អាច​មាន​សភាព​ស្រាល​ ឬ​អាច​បណ្ដាល​ឱ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​។

.ស្រក​ទម្ងន់​៖ ពិសា​គ្រឿង​ស្រវឹង​ច្រើន​ពេក អាច​​ធ្វើ​ឱ្យ​ចំណង់​អាហារ​ថយ​ចុះ ឬ​បាត់បង់​ចំណង់​អាហារ​ និង​​ស្រក​ទម្ងន់​យ៉ាង​ឆាប់​រហ័ស​។ ទាំងនេះអាច​ជា​សញ្ញា ​នៃ​ការ​ខូច​ថ្លើម ​ដោយ​សារ​តែ​គ្រឿង​ស្រវឹង​​។ មួយវិញទៀត ​ថ្វី​ត្បិត​តែ​ទម្ងន់​រាងកាយ​សម​ល្មម​ ជា​គន្លឹះ​នៃ​​ការ​ថែទាំ​សុខភាព​ថ្លើម​ក៏​ពិត​មែន​ ប៉ុន្តែ​ការ​ប្រែប្រួល​ទម្ងន់​រាងកាយ​​ភ្លាម​ៗ ក៏​អាច​​​បញ្ជាក់​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរផង​ដែរ​។

៤.ចំណង់​អាហារ​ធ្លាក់​ចុះ ឬ​បាត់បង់​ចំណង់​អាហារ​ការបរិភោគ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល ​ ក៏​អាច​បង្អាក់​ចំណង់​អាហារ និង​អាច​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ចង់​ក្អួត ហើយមិន​សូវ​មាន​ថាមពល​។ លើស​ពី​នេះទៅទៀត ដោយ​សារ​តែ​កង្វះ​សារធាតុ​ចិញ្ចឹម ​ និង​សារធាតុ​រ៉ែត្រឹមត្រូវ ​នៅ​ក្នុង​រាងកាយនោះ​ គ្រឿង​ស្រវឹង ​ក៏​អាច​រួម​ចំណែក​ដល់​ការ​បំផ្លាញ​កោសិកា​ថ្លើមផងដែរ​​​៕ ដកស្រង់ពី៖ ហេទ្បូគ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត