ក្រៅពីលម្អផ្ទះ និងសួនឱ្យស្រស់ស្អាត ផ្កាកូលាបក៏អាចធ្វើជាតែឆុងពិសា ជួយដល់សុខភាព៧យ៉ាង
S
Sreyleak Yith
9 ម៉ោងមុន

សុខភាព៖ ផ្កាភាគច្រើនគេតែងដាំលម្អតាមសួន និងផ្ទះ ដើម្បីឱ្យមានសោភ័ណភាពស្រស់ស្អាត បើនិយាយពីផ្កាកូលាបវិញ លើសពីនេះ ពោលគឺអាចធ្វើជាតែឆុងពិសាបាន តែថា បើយកផលិតជាតែ​ គឺត្រូវតែជាផ្កាកូលាបក្រពុំដែលមិនទាន់រីក ហើយមានពណ៌ស្រស់ស្អាត។

តែផ្កាកូលាបផ្តល់គុណប្រយោជន៍ដូចជា៖ .ជួយកាត់បន្ថយស្ត្រេស៖ ពិសាតែផ្កាកូលាបអាចជួយឱ្យចិត្តស្ងប់ កាត់បន្ថយភាពតានតឹង ធ្វើឱ្យអារម្មណ៍ល្អ ព្យាបាលការបាក់ទឹកចិត្ត និងអាការថប់បារម្ភ។ ២.កាត់បន្ថយអាការទល់លាមក៖ តែផ្កាកូលាប មិនជួយដល់ការរំលាយអាហារតែ ​ជួយ​ព្យាបាលបញ្ហា​ទល់លាមក​ ព្រោះតែ​ផ្កា​កុលាបជាថ្នាំបញ្ចុះធម្មជាតិ។ តែផ្កាកូលាប គ្មានជាតិកាហ្វេអ៊ីនទេ ដូច្នេះ អាចពិសាពេលណាក៏​បាន តែមិនត្រូវលើស​ពី​បី​ពែងក្នុងមួយថ្ងៃទេ ព្រោះតែផ្កាកូលាបមានផ្ទុកវីតាមីន C ខ្ពស់ បើពិសា​ច្រើនពេកអាចបណ្ដាល​ឱ្យ​​វិលមុខ ចង្អោរ ក្អួត រាក ឬ​ឈឺក្បាល។ .កាត់បន្ថយអាការឈឺចាប់ពេលមករដូវ៖ តាមការសិក្សានៅកោះតៃវ៉ាន់ក្នុងឆ្នាំ២០០៥​ បានឱ្យដឹងថា ការទទួលទានតែផ្កាកុលាប ​ អាចកាត់​បន្ថយ​អាការៈឈឺចាប់មករដូវ ជាវិធីព្យាបាលមានសុវត្ថិភាព និងងាយស្រួល។

៤.កាត់បន្ថយអត្រាឆ្លងមេរោគផ្លូវទឹកនោម៖ តែផ្កាកូលាប មានផ្ទុកសារធាតុប្រឆាំងបាក់តេរី និងជាសារធាតុ​បញ្ចុះទឹកនោម​​ធម្មជាតិ ​ជួយ​ឱ្យ​នោមញឹក។ ដូចនេះ ការពិសាតែផ្កា​កូលាប ​អាចជួយ​កាត់បន្ថយការឆ្លងមេរោគ​ផ្លូវទឹកនោម​បាន​។ .ជួយប្រព័ន្ធរំលាយអាហារ៖​ តែផ្កាកូលាប អាចជំរុញការផលិតទឹកប្រមាត់ដែលជួយបំបែក និងស្រូបជាតិខ្លាញ់​ក្នុងពោះវៀន​ និងអាចជួយបង្កើនបាក់តេរីល្អ ​ដែលជួយដល់ការរំលាយអាហារ​នៅក្នុង​ពោះវៀន។ ៦.ជួយពង្រឹងប្រព័ន្ធភាពសុំា៖ តែផ្កាកូលាប សម្បូរទៅដោយវីតាមីន B1, B2, K, បេតាកា​រ៉ូ​ទីន និងវីតាមីន C អាចជួយពង្រឹងប្រព័ន្ធភាពសុំា​ប្រយុទ្ធ ប្រឆាំងនឹង​មេរោគ​ផ្តាសាយ និងក្អក។

៧.ជំនួយស្បែក៖ តែផ្កាកូលាបសម្បូរទៅដោយវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីត​កម្ម ជួយការពារ​ស្បែកពី​ការ​មានស្នាមជ្រីញជ្រួញ និងយារ​ធ្លាក់​។ លើសពីនេះ អាចជំរុញការផលិតខូទ្បាជែន ដែលជាប្រូតេអ៊ីន​ជួយ​ឱ្យសក់​ស្អាត និងមានសុខភាពល្អ។ ម្យ៉ាងទៀតតែផ្កាកូលាប មានផ្ទុកសារធាតុប្រឆាំងការរលាក និងបាក់តេរី ដែលមាន​ប្រសិទ្ធភាព​​ក្នុងការព្យាបាលបញ្ហាស្បែកដូចជាកើតមុន ដែលនេះជាជម្រើសល្អសម្រាប់ នារីៗចង់បានស្បែកភ្លឺថ្លាស្អាត៕ ដកស្រង់ពី៖ហេទ្បូគ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត