ងើបពីស្រវឹងស្រា ចង់ឱ្យមានកម្លាំងប្រកបការងារដោយស្រទ្បះខ្លួន លោកអ្នកកុំរំលងអាហារទាំង៦នេះ
S
Sreyleak Yith
4 ម៉ោងមុន

សុខភាព​៖ ក្រោយពីពិសាគ្រឿងស្រវឹង តែងមានអាការធីងធោង ឈឺក្បាល ចង់ក្អួត ចង់រាក។ អាការបែបនេះ អាចជាការស្រវឹងតិចតួច តែបើដាក់ជ្រុលខ្លាំង អាចនឹងធ្ងន់ធ្ងរជាងនេះ ឬមិនអាចក្រោកពីដំណេក ក៏ថាបាន ជាហេតុនាំឱ្យប៉ះពាល់ដល់ការងារ។ តែយ៉ាងណា លោកអ្នកអាចសាកល្បងទទួលទានអាហារទាំង៦ ដែលមានដូចខាងក្រោម ដើម្បីឱ្យមានកម្លាំងប្រកបការងា រដោយស្រទ្បះខ្លួន…។

.ទឹក៖ នៅក្នុងគ្រឿងស្រវឹងមានផ្ទុកសារអាល់កុល អាច​បញ្ចុះជាតិទឹកក្នុងខ្លួន តាមរយៈទឹកនោម ជាហេតុធ្វើឱ្យអ្នកស្រវឹងតែងនោមច្រើនខុសពីធម្មតា។ បរិមាណជាតិស្រវឹងដែលចូលទៅក្នុងខ្លួនទាំងប៉ុន្មាន នឹងត្រូវបញ្ចេញមកវិញ ដោយជាតិទឹក តាមរយៈទឹកនោម មកវិញប៉ុណ្ណឹង។ ជាហេតុដែលអ្នកស្រវឹង ត្រូវពិសាទឹកឱ្យបានច្រើន បើមិនដូច្នោះទេ ខ្លួនប្រាណ នឹងប្រឈម​​កង្វះជាតិទឹក ដែលអាចបង្កជាការឈឺក្បាល ធីងធោង និងស្រេកទឹក។ 
២.សូដា៖ ជាតិសូដា ក៏ផ្ដល់អត្ថប្រយោជន៍ខ្ពស់ ចំពោះសុខភាពអ្នកស្រវឹងផងដែរ ព្រោះថា សូដាបានរួមចំណែកក្នុងការពន្លឿនប្រតិបតិ្ដការមេតាប៉ូលីស រំលាយជាតិអាល់កុលក្នុងខ្លួន ​ កាន់តែពិសេសទៀតនោះ គឺជួយការពារ ពីផលប៉ះពាល់ជាតិអាល់កុលចំពោះថ្លើម។

៣.ទឹកដូង៖ ទឹកដូងមានផ្ទុកសារធាតុ​អ៊ីឡិចត្រូលីត សារធាតុមួយប្រភេទនេះ មានសារសំខាន់ក្នុងដំណើរគ្រប់គ្រងជាតិទឹកក្នុង​ឈាម។ ការខ្វះលំនឹងអេឡិតត្រូលីតក្នុងរាងកាយ គឺអាចបណ្ដាលឱ្យខ្សោយ អស់កម្លាំង ខ្វះជាតិទឹក វិលមុខ ឬឈឺក្បាល។ ដូច្នេះហើយទឹកដូង ក៏ចូលរួមចំណែកយ៉ាងសំខាន់ ជួយដោះស្រាយបញ្ហាដែលកើតពីការស្រវឹង។
៤.ស៊ុត៖ ក្រោយ​ស្រវឹង​ប្រព័ន្ធរំលាយអាហារចុះខ្សោយ រង​សម្ពាធខ្លាំងពីជាតិអាល់កុល ជាហេតុនាំឱ្យអ្នកស្រវឹងមិនឃ្លានចំណីអាហារ។ គួរ​បរិភោគ​ស៊ុតស្ងោរ តែមិនត្រូវ​ទទួលទានស៊ុតចៀនទេ ព្រោះក្រពះអាចនឹងប្រតិកម្មជាមួយជាតិខ្លាញ់ ធ្វើឱ្យអ្នកស្រវឹង​ងាយចង់ក្អួត និងមិនអាចរំលាយអាហារបានល្អ។ លោកអ្នកអាចទទួលទានស៊ុតស្ងោរពី១ទៅ២គ្រាប់ បន្ទាប់ពីក្រោកពីស្រវឹងដោយសារស៊ុត គឺសម្បូរ​ទៅដោយប្រូតេអ៊ីនខ្ពស់ និងល្អសម្រាប់ប្រព័ន្ធរំលាយអាហារ។

៥.ផ្លែចេក និងផ្លែប៊ឺ៖ អ្នកស្រវឹងស្រាថយជាតិ​ប៉ូតាស្យូម សម្រាប់​ទ្រទ្រង់ថាមពលក្នុងរាងកាយ ហេតុនេះការបរិភោគចេក និងផ្លែប៊ឺ ជារឿងល្អបំផុត ដែលអាចជួយបំពេញបានឡើងវិញនូវសារជាតិទាំងនោះ។

៦.បន្លែស្លឹកពណ៌បៃតង៖ ប្រភេទបន្លែស្លឹកពណ៌បៃតង មានផ្ទុកទៅដោយសារធាតុបំប៉ន ដូចជាសរសៃ ជាតិរ៉ែ និងអាសុីតអាមីណូ។ សារធាតុទាំងនោះ ផ្ដល់អត្ថប្រយោជន៍ខ្លាំងចំពោះ បញ្ហាសុខភាពដែលទទួល​រងផលប៉ះពាល់ ពីជាតិអាល់កុល។ ជាតិសរសៃនៅក្នុងបន្លែ អាចជួយកាត់បន្ថយ​បញ្ហាផ្នែកប្រព័ន្ធរំលាយអាហារ ដែលភាគច្រើន អ្នកស្រវឹងស្រាតែង​ជួបប្រទះ ដូចជាការរាក និងទល់លាមក៕ ដកស្រង់ពី៖ហេទ្បូគ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត