ក្អកធ្លាក់ឈាម មិនមែនគ្រាន់តែជាសរសៃឈាមលាយជាមួយស្លេស តែជាសញ្ញាអាសន្នមួយបញ្ជាក់ពីរាងកាយអាចមានជំងឺទាំង៦នេះ
S
Sreyleak Yith
14 ម៉ោងមុន

សុខភាព៖ ក្អកធ្លាក់ឈាម បើទោះបីជាពេលខ្លះគ្រាន់តែជាសរសៃឈាមលាយមកជាមួយស្លេស នៅពេលលោកអ្នកក្អក ឬក្រដាស តែវាក៏អាចជាសញ្ញាមួយបញ្ជាក់ពីភាពគ្រោះថ្នាក់ ពោលគឺរាងកាយអាចមានជំងឺណាមួយនៅខាងក្នុង។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រព័ត៌មាននៃមន្ទីរពេទ្យកាល់ម៉ែត...។

ដើមហេតុដែលបង្កឱ្យមានក្អកធ្លាក់ឈាម វាបង្កឡើងដោយការឆ្លងរោគដូចជា៖ ទី១.ជំងឺមហារីកសួត៖ ភាគច្រើនកើតលើអ្នកជក់បារី មានវ័យចំណាស់លើសពី៤០ឆ្នាំទ្បើងទៅ។ទី២.ជំងឺស្ទះសរសៃឈាមក្នុងសួត៖ មានរោគសញ្ញាហត់ ចុកទ្រូង ដែលច្រើនកើតចំពោះអ្នកមានកត្តាប្រឈមដូចជា អ្នកមានជំងឺមហារីក មានប្រវត្តិវះកាត់ថ្មីៗ ទើបឆ្លងទន្លេ ឬការប្រើប្រាស់ថ្នាំពន្យារកំណើត និងអ្នកសំរាកនៅពេទ្យយូរមិនសូវបានធ្វើចលនា។ទី៣.ជំងឺរបេង ភាគច្រើនធ្វើឱ្យអ្នកជំងឺស្រកគីឡូ ក្ដៅខ្លួនរ៉ាំរ៉ៃ។ ទី៤.ជំងឺបេះដូងត្បៀតប្រើសមីត្រាល់៖ អ្នកជំងឺ ជាទូទៅមានប្រវត្តិកើតជំងឺបេះដូង និងមានរោគសញ្ញាឆាប់ហត់។

ទី៥.ជំងឺរលាកទងសួត ឬរលាកសួត៖ រោគសញ្ញាស្ដែងចេញជាការ ក្អក ហត់ និងក្ដៅខ្លួន និងទី៦.ជំងឺរីកទងសួត៖ ច្រើនកើតលើអ្នកជំងឺដែលមានប្រវត្តិកើតជំងឺរបេងពីមុនមក ហើយស្តែងចេញជារោគសញ្ញាក្អករ៉ាំរ៉ៃ និងមានកំហាកជាប្រចាំ។ ដូច្នេះ បើលោកអ្នកមានរោគសញ្ញាក្អកធ្លាក់ឈាម ត្រូវប្រញាប់មកជួបពិគ្រោះជាមួយក្រុមគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីធ្វើរោគវិនិច្ឆ័យឱ្យបានត្រឹមត្រូវ ហើយទទួលការព្យាបាល ព្រោះក្អកធ្លាក់ឈាម ជារោគសញ្ញាមួយគួរឱ្យព្រួយបារម្ភ ដោយសារវាអាចបណ្ដាលឱ្យមានគ្រោះថ្នាក់បាត់បង់ជីវិត ប្រសិនបើព្យាបាលមិនទាន់ពេល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត