បើរាងកាយកង្វះវីតាមីនមួយនេះ នឹងបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធប្រសាទ និងខួរក្បាល
S
Sreyleak Yith
មួយថ្ងៃមុន

សុខភាព៖ ក្នុងរាងកាយមនុស្សត្រូវការវីតាមីន ក៏ដូចជាសារជាតិចិញ្ចឹមជាច្រើន តួយ៉ាងបើនិយាយពី វីតាមីនD មានតួនាទីសំខាន់ណាស់នៅក្នុងការលូតលាស់ និងដំណើរការរបស់ប្រព័ន្ធប្រសាទ និងខួរក្បាល។ បើរាងកាយហ៊ានតែខ្វះវីតាមីននេះ គឺមានផលប៉ះពាល់ខ្លាំង...។

ជំងឺដែលអាចបណ្ដាលមកពីកង្វះវីតាមីន D មានដូចជា ទី១.ប្រព័ន្ធប្រសាទកណ្ដាល (Central Nervous System)៖ អាចមានជំងឺ Alzheimer ជំងឺស្វិតប្រព័ន្ធសាច់ដុំបញ្ជា (Amyotrophic lateral sclerosis), ជំងឺក្រិនប្រព័ន្ធប្រសាទ (Multiple Sclerosis), ជំងឺប៉ាកគិនសុន ( Parkinson),ជំងឺអេពីឡឹបស៊ី,ជំងឺរលាកសរសៃភ្នែក,ថយចុះទំហំរបស់ខួរក្បាល, ប៉ះពាល់ដល់ការចងចាំ , ប៉ះពាល់ដល់សរសៃឈាមខួរក្បាល និងការស្ទះសរសៃឈាម។ ទី២.ប្រព័ន្ធប្រសាទខាងក្រៅ (Peripheral Nervous System)៖ អាចប៉ះពាល់ដល់សរសៃប្រព័ន្ធប្រសាទ និងប៉ះពាល់ដល់សាច់ដុំបង្កឱ្យមានការឈឺចុកចាប់ និងខ្សោយ

ដើម្បីឱ្យរាងកាយមានវីតាមីន D លោកអ្នកត្រូវទទួលអាហារប្រភេទរុក្ខជាតិដូចជា៖ ផ្សិត គ្រាប់ធញ្ញជាតិ ផ្លែប័រ បន្លែបៃតងឆៅ ប្រេងបន្លែ និងសាច់មានដូចជា៖ ត្រី ស៊ុតក្រហម ថ្លើមសត្វ និងខ្លាញ់។ល។ មួយវិញទៀត ត្រូវពន្លឺថ្ងៃឱ្យបានគ្រប់គ្រាន់ ដើម្បីកុំឱ្យកង្វះវីតាមីនDដែរ។ គួរជ្រាបថា ចំពោះអ្នក​ដែល​ខ្វះ​វីតាមីនD ហើយតែង​ប្រើ​ប្រាស់​អាហារ​បំប៉ន​ដើម្បី​បង្គ្រប់ ក្នុងកម្រិតច្រើនលើសលុបពេក​ ក៏​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាពដែរដូចជា៖ ខូច​តម្រងនោម រលាក​លំពែង លើស​ជាតិ​កាល់ស្យូម​ក្នុង​ឈាម ឈឺចាប់​ក្នុង​ឆ្អឹង និងគាំង​បេះដូង៕ អត្ថបទដកស្រង់ពីផេក៖ មន្ទីរពេទ្យកាល់ម៉ែត 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត