ខួរក្បាលនឹងដំណើរការល្អ គិតបានឆាប់រហ័ស បើសិនលោកអ្នកធ្វើរឿងទាំង៤នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
S
Sreyleak Yith
20 ម៉ោងមុន

សុខភាព៖ នៅពេលមានការ​​ធ្លាក់​ចុះ​នៃការ​ផលិត​អ័រម៉ូន​ជាក់លាក់ ​ ចំនួន​កោសិកា​សរសៃ​ប្រសាទ​ក្នុង​ខួរ​ក្បាល ​នឹងថយ​ចុះ​ដែរ ហើយ​ការ​រលាក​ក៏កើន​ឡើង។ ការ​ប្រែប្រួល​ទាំង​នេះ អាច​ប៉ះពាល់​ដល់​​ការ​ចងចាំ ការ​គិត និង​សមត្ថភាព​យល់​ដឹង។ ដើម្បី​ជួយ​ពង្រឹង​សមត្ថភាព​ខួរ​ក្បាល​​​ឱ្យកាន់​តែ​ប្រសើរ​ឡើង និងគិតបានលឿន លោកអ្នកគួរសាងទម្លាប់ទាំង៤ ដែលមានដូច​ខាងក្រោម…។

​​១.ទទួលទាន​អាហារ​សុខភាព​៖ ចង់ឱ្យខួរក្បាលល្អ និងគិតបានឆាប់រហ័ស គួរទទួលទានអាហារ​សុខភាព ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ល្អ​ៗ​​ រួម​មាន​ ផ្កា​ខាត់​ណា​ខៀវ ស៊ុត សណ្តែក​ដី និង​ផ្លែ​ប៊ឺរ​។ ២.ហាត់​ប្រាណ​ជាប្រចាំ​៖ ការ​បញ្ចេញ​សកម្មភាព​រាងកាយ​ជា​ទៀងទាត់ អាច​ជួយ​ពង្រឹង​រំហូរ​ឈាម​ទៅ​កាន់​ខួរ​ក្បាល​ និង​គាំទ្រ​មុខងារ​ខួរ​ក្បាល។ លើស​ពី​នេះ ការ​ហាត់​ប្រាណ ​ក៏​អាច​ជួយ​គ្រប់គ្រង​បញ្ហា​ផ្លូវ​ចិត្ត​មួយ​ចំនួន​ដូចជា​ស្រ្តេស ការ​ថប់​បារម្ភ និង​ការ​បាក់​ទឹក​ចិត្ត។ ដូច​នេះ គួរ​​ធ្វើ​លំហាត់​ប្រាណ​ឱ្យ​បាន​១៥០​នាទី ក្នុង​មួយ​សប្តាហ៍​ទើប​ជា​ការ​ប្រសើរដល់ខួរក្បាល។

៣.ហ្វឹកហាត់​​ខួរ​ក្បាល​ និង​ចូលរួម​ក្នុង​សង្គម​៖ ការ​ចូលរួម​នៅ​ក្នុង​សកម្មភាព​​​​កម្សាន្ត​មួយ​ចំនួន​​ ដូចជា​ការ​លេង​ហ្គេម​ ឬ​លេង​ផ្គុំ​រូបភាពអាច​ជួយ​ទ្រទ្រង់​មុខងារ​យល់​ដឹង ពង្រឹង​ការ​គិត និងការចងចាំ។ ដូច​គ្នា​នេះ ​លោកអ្នកគួរ​រក្សា​ទំនាក់ទំនង​ល្អ​​ក្នុង​សង្គម​ ដើម្បី​ជួយ​ឱ្យ​សុខភាព​ខួរ​ក្បាល​ដំណើរការ​បាន​​រលូន។ ៤.សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់​៖ ​ការ​គេង​គ្រប់គ្រាន់​ និង​ស្កប់ស្កល់​មាន​សារសំខាន់​ណាស់​ សម្រាប់​មុខងារ​​យល់​ដឹង​ ដោយ​អាច​ជួយ​ឱ្យ​យើង​មាន​អារម្មណ៍​ស្ងប់​ល្អ កាត់​បន្ថយស្រ្តស ក៏​ដូចជា​មាន​ថាមពលខ្លាំងនៅ​ពេល​ព្រឹក​ព្រលឹម។ ហេតុ​នេះលោកអ្នក​គួរ​ដេកឱ្យ​បាន​៧ទៅ​៩​ម៉ោង​ក្នុង​មួយ​ថ្ងៃ ដើម្បីឱ្យខួរក្បាលបានសម្រាកល្អ ហើយគិតបានឆាប់រហ័ស៕ ដកស្រង់ពី៖ ហេទ្បូគ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត