នារីៗពេលមករដូវតែងកើតមានអាការធីងធោង ដោយសារហេតុផល៤យ៉ាងនេះ
S
Sreyleak Yith
មួយម៉ោងមុន

សុខភាព៖ ការមក​រដូវជា​រឿង​គួរ​ឱ្យ​រំខាន​មួយ ព្រោះវា​ធ្វើ​ឱ្យ​ឈឺ​ចាប់ និង​មានអារម្មណ៍​ប្រែ​ប្រួល​មិនល្អខុសធម្មតា ពេលខ្លះ​មាន​អាការ​វិលមុខ និងធីងធោង​រកសន្លប់ទៀត​ផង​។​ហេតុ​ផល​៤យ៉ាង​ខាងក្រោមនេះ ដែលនឹងធ្វើ​ឱ្យ​ស្រីៗកើតអាការទាំងនេះ...។

១.​ឈឺក្បាល​ប្រកាំង៖ តាម​ការ​ប៉ាន់​ស្មាន​មនុស្ស​ស្រី​ប្រហែលជា​៦០ភាគ​រយ​ ជួប​បញ្ហា​ឈឺ​ក្បាល​ប្រកាំង ​កំលុងពេល​មក​រដូវ។ ការ​ឡើង​ចុះ​នៃ​កម្រិត​អ័រ​ម៉ូន ​អឺស្ត្រូសែន អាច​បង្កឱ្យ​កើត​មាន​អាការឈឺក្បាល​ប្រកាំង​បាន ហើយ​ក៏​អម​មក​ជាមួយ​នឹង​អាការវិល​មុខ​ដែរ។​​ ២.ឈឺ​រមួល​ក្នុង​ពោះ៖ អាការឈឺ​រមួល​ក្នុង​ពោះ​ អាច​​ជា​ហេតុ​ផល​នៅ​ពីក្រោយ​ការវិល​មុខ​។​​ អាការឈឺ​រមួល​នេះ មាន​តាំង​ពីកម្រិត​ស្រាលទៅ​ដល់​កម្រិត​ធ្ងន់ នៅ​ពេល​ដែលអាការនេះ​កាន់​តែ​ខ្លាំង នារីៗ​មួយចំនួន​សឹង​តែមិន​អាច​ដើរ​បាន​ផង ព្រោះនាំឱ្យ​ធេងធោង​វិល​មុខ​។ ​៣.សម្ពាធ​ឈាម​ទាប៖ សម្ពាធ​ឈាម​ទាប ជាហេតុ​ផល​ទូទៅ​បំផុត​មួយ​ នៅពី​ក្រោយ​អាការវិល​មុខ ហើយ​សម្ពាធ​ឈាម​អាច​ចុះ​ទាប​ នៅ​ពេល​ស្រីៗ​កំពុង​មក​រដូវ​។ ការសិក្សា​បង្ហាញ​ថា ​អ័រម៉ូន​ភេទ​ ជា​អ្នក​គ្រប់គ្រង​លើ​សម្ពាធ​ឈាម ដែល​នាំ​ឱ្យ​មាន​កើត​ជា​វិល​មុខ​។

អ័រម៉ូន​ភេទ ដូចជា​អ័រម៉ូន​អឺស្ត្រូសែន ត្រូវ​គេ​ដឹង​ថា ​ជួយ​ដល់​ការ​ឡើង​សម្ពាធ​ឈាម ហើយ​វា​ក៏​អ្នក​បញ្ចុះ​សម្ពាធ​ឈាម​ដូច​គ្នា​។ ពេល​ស្រីៗ​មក​រដូវ អ័រម៉ូន​អឺស្ត្រូដែន​ឡើង​ខ្ពស់ ធ្វើ​ឱ្យ​សម្ពាធ​ឈាម​ចុះ​ទាប​វិញ ដែល​នាំ​ឱ្យ​វិល​មុខ​និងធីងធោង​​។ ៤.ស្លេក​ស្លាំង​៖ ការ​ស្លេក​ខ្លាំង​ខ្វះ​ជាតិ​ដែក ជា​លក្ខខណ្ឌ​មួយ​ធ្វើ​ឱ្យ​រាង​កាយ​មិន​អាច​ផលិត និង​រក្សា​កោសិកា​ឈាម​ក្រហម​បាន​ល្អ។ ការ​ធ្លាក់​ឈាម​រដូវ​ច្រើន​ពេល​មក​រដូវ អាច​នាំ​ឱ្យ​ជួប​បញ្ហា​ស្លេក​ស្លាំង និង​កើត​មាន​អាការវិល​មុខ និង​ធេងធោង​រកដួល។ គួរដឹងថា ជា​ធម្មតា​គ្មាន​អ្វី​ត្រូវ​បារម្ភ​ចំពោះ​អាការវិល​មុខ​ពេល​មក​រដូវ​នេះ​ទេ តែ​ថា​បើ​មើល​ទៅ​ខុស​ប្រ​ក្រ​តី​ណា​មួយ គួរ​ទៅមន្ទីរពេទ្យជួប ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ ដើម្បី​បាន​ដឹង​ពី​ស្ថាន​ភាព​សុខ​ភាព​ឱ្យបាន​ច្បាស់លាស់៕ ដកស្រង់ពី៖ ហេទ្បូគ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត