ចង់បានស្បែកមុខនៅក្មេង​​ជាង​វ័យ ស្ត្រីមួយចំនួនគួរបោះចោលទម្លាប់មិនល្អទាំង៥នេះ
S
Sreyleak Yith
មួយថ្ងៃមុន

សុខភាព៖ ទម្លាប់ប្រចាំថ្ងៃមួយចំនួន អាចនាំផលមិនល្អ​ធ្វើ​ឱ្យ​ស្បែក ​ និង​រាងកាយ​​ទ្រុឌទ្រោម​ដោយ​មិន​ដឹង​ខ្លួន ជាពិសេស បង្កឱ្យមានភាពចាស់ជាងអាយុ។ ​បើលោកអ្នក​មិនចង់ឃើញខ្លួនឯង​ចាស់​ជាង​វ័យ​ទេ គួរចាប់ផ្ដើម​កែ​ប្រែ​ទម្លាប់​អាក្រក់ទាំង៥ ដែល SBM News នឹងរៀបរាប់ជូនជ្រាបដូចតទៅ​…។

ទម្លាប់​អាក្រក់ទាំងនោះរួមមាន៖ .នៅ​ក្រោម​កម្ដៅ​ថ្ងៃ​ច្រើន​ពេក​៖ ពន្លឺ​ព្រះអាទិត្យ​អាច​​ផ្ដល់​អត្ថប្រយោជន៍​ដល់​រាងកាយ​ពិត​មែន​ តែបើឱ្យរាងកាយត្រូវ​ពន្លឺ​ព្រះអាទិត្យ​ខ្លាំង​ពេក​ ​ក៏​អាច​បំផ្លាញ​កូឡាជែន​នៃ​ស្បែក​ ​និងធ្វើឱ្យ​រាងកាយ​ផលិត​ជាតិ​ប្រូតេអ៊ីន​អេឡាទីន​ ច្រើន​ពេក។ តែយ៉ាងណា ក្នុងករណី​លោកអ្នកធ្វើការក្រោមកម្តៅថ្ងៃ ឬមានការចាំបាច់ចេញក្រៅ ហើយត្រូវនឹង​កម្ដៅ​ថ្ងៃយូរ​ ត្រូវលាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ដែល​មាន ​SPF៣០​ ឬ​ខ្ពស់​ជាង​នេះ ត្រូវពាក់​មួក​ ស្លៀកពាក់ខោអាវ​ដៃ​វែង​ និង​វ៉ែន​តា​ការពារ​ពន្លឺ​ថ្ងៃ។.ទទួលទាន​អាហារ​មិន​ត្រឹមត្រូវ​៖ ការបរិភោគ​​អាហារ​ត្រឹមមិន​ត្រូវ​ អាច​ធ្វើ​ឱ្យមាន​បញ្ហា​​​ជំងឺ​បេះដូង ​ ជំងឺ​ទឹក​នោម​ផ្អែម​ និង​ជំងឺ​ដទៃ​ទៀត​ ដែល​ជា​កត្តា​ជំរុញ​​ឱ្យ​ថាមពល​នៃ​យុវវ័យ​របស់​យើង​បាត់បង់។ ​ដូចនេះ គួរមាន​របប​អាហារ​ដែល​ជំនួយ​ដល់​បេះដូង​ ​ ដូចជា ​បន្លែ​ ផ្លែឈើ​ គ្រាប់​ធញ្ញជាតិ សណ្ដែក​ ស៊ុត​ ​និង​សាច់​ត្រី ​។ល។​ ហើយ​អាហារ​ប្រភេទ​នេះ​ ក៏​អាច​ផ្ដល់​អត្ថប្រយោជន៍​​ច្រើន​ដល់​ខួរ​ក្បាល​ដែរ។​

.គេង​មិន​គ្រប់គ្រាន់៖ នៅពេល​​គេង​មិន​គ្រប់គ្រាន់​ ​ ស្បែក​​​នឹង​ចាប់ផ្ដើម​លេច​ឡើង​នូវ​ស្នាម​ជ្រីវជ្រួញ​ និង​​យារ​ធ្លាក់​មុន​វ័យ​ ​ ព្រោះ​​រាងកាយ​​បញ្ចេញ​អ័រម៉ូន ខូទីសូល ​ជា​អ័រម៉ូន​ស្រ្តេស​ច្រើន​ ហើយ​វា​បាន​ចូល​ទៅ​បំផ្លាញ​ជាតិ​កូឡា​ជែន​ ដែល​ជាភ្នាក់ងារ​ជួយ​​ធ្វើ​ឱ្យ​ស្បែក​​ទន់​ល្មើយ ​ និង​យឺត​​ល្អ​។ លោកអ្នក​គួរចាប់ផ្ដើម​ទម្លាប់​​គេង​​​​ឱ្យ​បាន​ទៀងម៉ោង​​ និងហាមពិសា​គ្រឿង​ស្រវឹង​លើស​កំណត់ ​​ ​ឬ​កាហ្វេអ៊ីន​ និង​លេង​គ្រឿង​អេឡិចត្រូនិក​ផ្សេងៗ​ មុន​ពេល​គេង។ .​ មិន​ធ្វើ​លំហាត់​ប្រាណ​គ្រប់គ្រាន់៖ ការមិនធ្វើលំ​ហាត់​ប្រាណ​​គ្រប់គ្រាន់ អាចនាំឱ្យមានភាពចាស់ជាងវ័យ ព្រោះការ​ហាត់​ប្រាណ​ អាច​ជួយ​ពង្រឹង​សាច់​ដុំ​ បង្កើន​ថាមពល​រាងកាយ​ និង​ធ្វើ​ឱ្យ​អារម្មណ៍​​កាន់​តែ​ប្រសើរ​ឡើង​​។​ ​ ការ​ធ្វើ​ចលនា​ចុះ​ឡើង​នេះ​ ពិតជា​អាច​ជួយ​ឱ្យ​ខួរ​ក្បាល​មាន​ភាព​ឆ្លាត​វៃ ​ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មនុស្ស​ចាស់​ ដូចជា​ ជំងឺ​បេះដូង ជាដើម ។ល​។ ​ហេតុ​ដូចនេះ ការធ្វើ​លំហាត់​ប្រាណ​សាមញ្ញ​ៗ ​​ប្រហែល​៣០​នាទី​ក្នុង​មួយ​ថ្ងៃ គឺដើម្បី​ទទួល​បាន​នូវ​​សុខភាព​ល្អ​ ​ថាមពល​ ​ និងជួយឱ្យក្មេងជាងវ័យ។

​ ​.ជក់​បារី​៖ ការ​ជក់​បារី​ មិន​ត្រឹម​តែ​បង្កើន​ឱកាសកើត​ជំងឺ​មហារីក​ប៉ុណ្ណោះ​ទេ​ វា​ក៏​អាច​ធ្វើ​ឱ្យ​​​មាន​ស្នាម​ជ្រីវជ្រួញ​ និង​យារ​ធ្លាក់​នៅ​វ័យ​ក្មេង​ដែរ​។ ​ជាក់ស្ដែង​ ការ​ជក់​បារី​​ធ្វើ​ឱ្យមាន​រំហូរ​ឈាម​ ដែល​ផ្ទុក​សារធាតុ​ចិញ្ចឹម​សំខាន់​ៗដូចជា ​អុកស៊ីសែន​នៅ​លើ​ស្បែក​​ថយ​ចុះ​ ដែល​​អាច​ធ្វើ​ឱ្យ​រាងកាយ​ផលិត​កូឡាជែន​យឺត​យ៉ាវ​៕ ដកស្រង់ពី៖ ហេទ្បូគ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត