សូមចំណាំ! ពេលរាងកាយស៊ាំនឹង«អាំងស៊ុយលីន» នឹងលេចចេញរោគសញ្ញាទាំង៤នេះ
S
Sreyleak Yith
2 ថ្ងៃមុន

សុខភាព៖ អាំងស៊ុយលីន (Insulin) គឺជាអ័រម៉ូនមួយប្រភេទ ដែលផលិតដោយកោសិកាបេតានៅក្នុងលំពែង ដើម្បីជួយគ្រប់គ្រង និងកាត់បន្ថយកម្រិតជាតិស្ករ (គ្លុយកូស)នៅក្នុងឈាម។ វាបំលែងជាតិស្ករពីអាហារទៅជាថាមពលសម្រាប់រាងកាយ។ មុខងារចម្បងរបស់អាំងស៊ុយលីន គឺគ្រប់គ្រងជាតិស្ករ រក្សាទុកថាមពល និងទប់ស្កាត់ការកើនឡើងជាតិស្ករ

នៅពេលដែលស៊ាំ​នឹង​អាំងស៊ុយ​លីន អាច​នាំឱ្យ​កើន​កម្រិត​គ្លុយ​កូស​ក្នុង​ចរន្តឈាម បណ្តាលឱ្យ​កើន​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ សញ្ញា​​ដែល​រាង​កាយ​ប្រាប់ថា ​អាច​មាន​បញ្ហា​ស៊ាំ​នឹង​អាំង​ស៊ុយ​លីន ​​ កើត​ឡើងមានដូចជា៖

.ជ្រុះ​សក់ ​កើត​មុន និង​ឆ្លង​រោគ​ញឹក​ញាប់​៖ ការ​ប្រែ​ប្រួល​អ័រម៉ូន ជា​មូល​ហេតុ​ចម្បង​ធ្វើឱ្យ​ជ្រុះ​សក់ និង​កើត​មុន​។មួយវិញទៀត ​គឺ​រាងកាយ​នឹង​ត្រូវ​ការ​កាបូអ៊ីដ្រាត​ខ្លាំង ​ពេល​អាំងស៊ុយលីន ​ធ្វើ​ការ​មិន​ប្រក្រតីដែលបណ្តាលឱ្យមានការ​ផលិត​ខ្លាញ់ ​Sebum ​ជាច្រើនដែល​ជា​ខ្លាញ់​ផ្ដល់​ផល​មិន​ល្អ​ដល់​សក់ និង​ស្បែក​។ ការ​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​រាង​កាយ នាំ​ឱ្យ​របួស​មិន​ងាយ​ជា​សះស្បើយ ហេតុ​នេះធ្វើ​ឱ្យ​​ងាយ​នឹង​ឆ្លង​បាក់តេរី និង​មេរោគ​ផ្សិត​។ . ឃ្លាន ស្រេក​ទឹក និង​នោម​ញឹក​​នៅ​ពេល​ដែល​មាន​ភាព​ស៊ាំ​នឹង​អាំង​ស៊ុយ​លីន នាំឱ្យចេះតែឃ្លាន ​ទទួលទានអាហារ និង​​ពិសា​ទឹក​ច្រើន ដើម្បី​បង្កើន​ថាមពល តែ​នេះ​អាច​ធ្វើ​ឱ្យលោកអ្នក​​ទទួលទាន​លើស​តម្រូវ​ការ​ទៅ​វិញ​។

ដូច​គ្នា​ដែរ នៅ​ពេល​​ពិសា​ទឹក​ច្រើន នឹង​ធ្វើ​ឱ្យ​យើង​ទៅ​បន្ទប់​ទឹក​ញឹក​ញាប់ ​នេះក៏​អាច​ជា​សញ្ញា​មួយ​ដែរ​។ . ឡើង​គីឡូ៖នៅពេលដែលក្បាលពោះ​​ចាប់​ផ្ដើម​ឡើង​ធំវានឹងមាន​ខ្លាញ់​ច្រើន​​នោះ រាង​កាយ​កំពុង​ចង់​ប្រាប់​​ថា ត្រូវ​​ពិនិត្យ​មើល​លើ​កម្រិត​អាំង​ស៊ុយលីន​ហើយ​។ការ​ដុះ​ក្បាល​ពោះ​នេះ កើត​ឡើង​ដោយ​សារ​​មិន​សូវ​បាន​បញ្ចេញ​សកម្មភាព​​រាង​កាយ។​គួរ​ដឹង​ថា ​ខ្លាញ់​នៅ​ក្បាល​ពោះ មាន​គ្រោះ​ថ្នាក់​ជាង​ ខ្លាញ់​កើត​មាន​នៅ​កន្លែង​ផ្សេង​ៗនៃ​រាង​កាយ​។ . អស់កម្លាំង​៖ បើ​តាម​វិទ្យាស្ថាន​ជំងឺ​ទឹកនោមផ្អែម ប្រព័ន្ធ​រំលាយ​អាហារ និង​តម្រង​នោម របស់​សហរដ្ឋអាមេរិក មនុស្ស​មាន​អារម្មណ៍​អស់​កម្លាំង​ ព្រោះ​តែ​ការ​ធ្វើ​មេតា​ប៉ូលិស​ខុស​ប្រក្រតី។ប្រសិនជា​ដំណើរ​ការ​ធ្វើ​មេតាប៉ូលិស ​មិន​មាន​ប្រសិទ្ធ​ភាព​ត្រឹម​ត្រូវ​ នាំ​ឱ្យ​ស៊ីពេល​យូរ ​ក្នុង​ការ​បញ្ចេញ​ថាម​ពល​សម្រាប់​រាង​កាយ។​

កត្តានេះ​​ ធ្វើ​ឱ្យ​មនុស្ស​​មាន​អារម្មណ៍​ថា ​អស់​កម្លាំង​ទោះ​បី​ជា​បាន​ពិសាអាហារ​គ្រប់​គ្រាន់​ក៏​ដោយ​។នេះ​មាន​ន័យ​ថា ​បើ​​ពេល​រាង​កាយ​ប្រើ​ប្រាស់​គ្លុយ​កូស​មិន​បាន​ត្រឹម​ត្រូវ នឹង​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ហត់​នឿយ និងអស់កម្លាំង។​​​​​បើ​តាម​អ្នក​ជំនាញ​ផ្នែក​សុខាភិបាល មនុស្ស​គ្រប់​គ្នា​ អាច​ជួប​បញ្ហា​ស៊ាំ​នឹង​អាំង​ស៊ុយ​លីន​ តាមការណែនាំអ្នក​ជួប​បញ្ហា​​​នេះ គួរបរិភោគបន្លែ និង​ផ្លែ​ឈើ​ស្រស់​ឱ្យ​បាន​ច្រើន​។លើសពីនេះ ​ធ្វើ​លំហាត់​ប្រាណ​បាន​ទៀងទាត់ក៏ជា​មធ្យោបាយ​មួយ​ល្អ ​ក្នុង​ការ​ប្រឆាំង​​ភាព​ស៊ាំនឹង​អាំង​ស៊ុយ​លីន ដោយ​អាច​ហាត់​ប្រាណ​​៣០ទៅ​៤០​នាទី​ ក្នុង​មួយ​ថ្ងៃ តែ​ឈប់​ជក់បារី និងកាត់បន្ថយការ​ពិសារ​គ្រឿង​ស្រ​វឹង​៕ អត្ថបទដកស្រង់ពី៖ Hello គ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត