សាកវិធី៤យ៉ាងនេះ នឹងជួយលោកអ្នកពីការតឹងច្រមុះ និងហៀរសំបោរ
S
Sreyleak Yith
03 កក្កដា 2026 06:30 PM

សុខភាព៖ តឹងច្រមុះ ហៀរសំបោរ អាចបណ្ដាលមកពីជំងឺគ្រុនផ្តាសាយ ឬប្រតិកម្មនឹងអ្វីមួយ។ ក្នុងករណីមានសំបោរច្រើននៅក្នុងច្រមុះជាប់ជាប្រចាំ អាចនាំឱ្យមានមេរោគនៅក្នុងត្រចៀកចំពោះកុមារ ឬការរលាកប្រអប់ឆ្អឹងច្រមុះចំពោះមនុស្សចាស់។ នេះបើយោងតាមការចុះផ្សាយក្នុងផេកផ្លូវការរបស់មន្ទីរពេទ្យកាល់ម៉ែត…។

វិធីជួយបំបាត់ការតឹងច្រមុះ និងហៀរសំបោរ មានដូចជា៖ ទី១.មនុស្សជំទង់ និងមនុស្សចាស់ អាចបាញ់លាងដោយទឹកសេរ៉ូមប្រៃ ចូលក្នុងរន្ធច្រមុះទាំងសង្ខាង។ ការធ្វើរបៀបនេះ នឹងអាចជួយពង្រាវសំបោរ ជួយឱ្យអ្នកជំងឺដកដង្ហើមបានស្រួលជាងមុន។ បើចំពោះស្ត្រីមានផ្ទៃពោះវិញ ហាមប្រើប្រាស់ថ្នាំបន្តក់ច្រមុះ ដើម្បីកាត់បន្ថយការតឹងច្រមុះជាដាច់ខាត។ ទី២.ចំពោះកុមារតូចៗ បូមយកសំបោរចេញដោយបន្តក់ ឬលាងជាមួយទឹកសេរ៉ូមប្រៃ។ ទី៣.ជូតសំបោរចេញ តែមិនត្រូវញើសបញ្ចេញដោយប្រើចលនាខ្លាំងៗទេ ព្រោះវាអាចបណ្ដាលឱ្យឈឺ និងណែនត្រចៀក និងទី៤.ឆ្ពង់ទឹកក្ដៅ ឬទឹកសេរ៉ូមប្រៃ។

គួរជ្រាបថា ក្នុងករណីតឹងច្រមុះ និងហៀរសំប៉ោរ លើសពីមួយអាទិត្យត្រូវមកជួបពិភាក្សាជាមួយក្រុមវេជ្ជបណ្ឌិតជំនាញ ផ្នែកឯកទេសត្រចៀក ច្រមុះ និងបំពង់-ក ដើម្បីទទួលបានការប្រឹក្សាលម្អិតបន្ថែម និងការព្យាបាលទៅតាមស្ថានភាពជំងឺឱ្យប្រកបដោយជោគជ័យ និងឆាប់ជាផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត