
សុខភាព៖ អាហារដែលទទួលទានប្រចាំថ្ងៃ មិនមែនសុទ្ធតែអាចជួយឱ្យរាងកាយមានសុខភាពល្អទាំងអស់ទេ គឺមានអាហារមួយចំនួន ក៏អាចបំផ្លាញសុខភាពដែរ។ ប្រសិនបើលោកអ្នកចង់បានសុខភាពល្អ អាយុវែង ត្រូវចៀសឱ្យបានកុំទទួលអាហារទាំង៤ប្រភេទ ដែលមានដូចខាងក្រោម..។

១.អាហារខ្លាញ់៖ ខ្លាញ់មានពីរប្រភេទដូចជា ខ្លាញ់ល្អ ខ្លាញ់អាក្រក់ ដែលបានមកពីប្រភព២ដូចគ្នា គឺសត្វ និងរុក្ខជាតិ។ ការទទួលទានខ្លាញ់មិនល្អ (ខ្លាញ់សត្វ) លើសកម្រិតនាំឱ្យធាត់ មានជំងឺសរសៃឈាម ជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល និងស្ទះសរសៃឈាម។ ២.អាហារកំប៉ុង៖ អាហារដាក់ក្នុងកំប៉ុង ដើម្បីរក្សាទុកបានយូរ គឺត្រូវតែប្រៃ និងដាក់សារធាតុគីមី ដូច្នេះ អាចប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង។ ៣.អាហារផ្អាប់៖ អាហារផ្អាប់ សំដៅលើពពួកជ្រក់ ដែលមានជាតិប្រៃ នៅពេលបរិភោគទៅអាចងាយនឹងហើមពោះ រាករូស ឡើងជាតិប្រៃ និងកើតជំងឺលើសឈាម។

លើសពីនេះ ជ្រក់ក៏សម្បូរពពួកផ្សិតដែលមានឈ្មោះថា Belta Alpha Toxin វាគ្រោះថ្នាក់បំផុតចំពោះសុខភាព នៅពេលទទួលទានទៅធ្វើឱ្យពុលកោសិកាថ្លើម ដែលអាចកើតជំងឺថ្លើមខ្ពស់បំផុត។ ៤.អាហារប្រៃ៖ អង្គការសុខភាពពិភពលោក បានណែនាំឱ្យមនុស្សម្នាក់ៗ ទទួលទានអំបិលមួយស្លាបព្រាកាហ្វេប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ ដោយសារការទទួលទានប្រៃ
ជាដើមហេតុនាំឱ្យមានជំងឺបេះដូង មហារីកក្រពះ ជំងឺលើសឈាម ដាច់សរសៃឈាមខួរក្បាល ក្រួសក្នុងតម្រងនោម
និងជំងឺជាច្រើនទៀត៕
អត្ថបទដកស្រង់ពី៖ Hello
គ្រូពេទ្យ





