ក្រៅពីឱសថព្យាបាល ផ្លែឈើទាំង៤មុខនេះ អាចជួយសម្រួលអាការឈឺសន្លាក់
S
Sreyleak Yith
03 កក្កដា 2026 10:30 AM

សុខភាព៖ ជំងឺឈឺសន្លាក់ អាច​កើត​ឡើង​ចំពោះ​មនុស្ស​គ្រប់​វ័យ វា​បណ្ដាល​មក​ពី​​កត្តា​អាយុ ហ្សែន ​ ការ​រង​របួស ឬ​ជំងឺ​វិបត្តិប្រព័ន្ធភាពសុំា។ ភាពឈឺចាប់នៃរលាក​សន្លាក់ពិបាកទ្រាំទាល់តែប្រើថ្នាំ តែដើម្បីជួយឱ្យការឈឺចាប់នេះកាន់តែឆាប់បាត់ លោកអ្នកអាចសាកទទួលទានផ្លែឈើ​ទាំង​៤ប្រភេទដែលមានរាយនាមដូចខាងក្រោមនេះ...។

១.ផ្លែ​ម្នាស់​៖ ផ្លែ​ម្នាស់ មាន​ផ្ទុក​ទៅ​ដោយ​​អង់ស៊ីម​ម្យ៉ាង​ឈ្មោះ​ថា Bromelain វា​​ជួយ​កាត់បន្ថយ​ការ​ផលិត​សារធាតុ​រលាក​ក្នុង​រាងកាយ និង​រារាំង​សកម្មភាព​នៃ​កោសិកា​រលាក​មួយ​ចំនួន។ ដូច្នេះ លោកអ្នកគួរ​បញ្ចូល​ផ្លែ​ម្នាស់​ទៅ​ក្នុង​របប​អាហារ ដើម្បី​អាច​កាត់បន្ថយ​រោគសញ្ញា​នៃ​​ជំងឺ​រលាក​សន្លាក់ ​និង​ហើម​។ .ផ្លែ​ប៉ោម​៖ ប៉ោម ​​មិន​ត្រឹម​តែ​ជាផ្លែឈើមាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ​ តែក៏​ផ្តល់​អត្ថប្រយោជន៍​សុខភាព​យ៉ាង​ច្រើន​ដល់សុខភាពលោកអ្នកនាងផងដែរ។ តួយ៉ាង ​ប៉ោមមួយផ្លែ ​សម្បូរ​ទៅ​ដោយ​សារធាតុ ​ Quercetin មាន​មុខងារ​ប្រឆាំង​នឹង​ការ​រលាក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ដែលជាជម្រើសល្អបំផុតមួយ ចំពោះលោកអ្នកនាងមានជំងឺឈឺសន្លាក់ គួរជ្រើសយកមកផ្លែប៉ោមមកទទួលទាន។

 ផ្លែ​ម្នាស់​
 ផ្លែ​ម្នាស់​

៣.ផ្លែ​ក្រូច​៖ ផ្លែ​ក្រូច​ មិន​ត្រឹម​តែ​ផ្តល់​អារម្មណ៍​ស្រស់ស្រាយ ​​ តែ​​ក៏​មាន​អត្ថប្រយោជន៍ ក្នុង​ការ​គ្រប់គ្រង​រោគសញ្ញា​នៃ​ជំងឺ​រលាក​សន្លាក់​ បាន​យ៉ាង​ល្អ ព្រោះ​វីតាមីន ​C ​មាន​នៅ​ក្នុង​ផ្លែ​ក្រូច​ បានដើរ​តួនាទី​យ៉ាង​សំខាន់ ​ក្នុង​ការ​កាត់បន្ថយ​ការ​រលាក​សន្លាក់ និង​ការពារ​ប្រឆាំង​នឹង​អុកស៊ីតកម្ម។ ដូច្នេះ​ អ្នកមានបញ្ហាសន្លាក់ ​គួរ​ទទួលទាន​ផ្លែ​ក្រូច ឬពិសា​ទឹក​ក្រូច​ស្រស់​ ដើម្បី​ជួយ​ធ្វើ​ឱ្យ​សុខភាព​សន្លាក់​កាន់​តែ​ប្រសើរ​ឡើងជាងមុន។

 ផ្លែ​ក្រូច
 ផ្លែ​ក្រូច

៤.ផ្លែ​ឈើរី៖ បើនិយាយពីផ្លែ​ឈើរីវិញ ក៏មិនចាញ់ផ្លែឈើទាំងបីខាងលើដែលបានរៀបរាប់នេះដែរ។ ផ្លែ​ឈើរី​ អាច​ជួយ​គ្រប់គ្រង​ជំងឺ​រលាក​សន្លាក់​បាន​យ៉ាង​ល្អ ដោយសារ​សមាសធាតុ​ផ្សំ​នៃ ​Anthocyanins ជា​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក​ ​និងអាច​ជួយ​​កាត់បន្ថយ​ការ​ឈឺចាប់​នៅ​ក្នុង​រាងកាយ។ តាម​ការ​សិក្សា​ជា​ច្រើន ​បាន​បង្ហាញ​ថា ការ​ទទួលទានផ្លែឈើរី ឬ​ពិសាទឹក​ឈើរី អាច​ជួយ​កាត់បន្ថយ​ការ​រលាក និង​ការ​ឈឺចាប់​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​រលាក​សន្លាក់​៕ អត្ថបទដកស្រង់ពី៖ Hello គ្រូពេទ្យ

ផ្លែ​ឈើរី
ផ្លែ​ឈើរី
ផ្លែ​ប៉ោម
ផ្លែ​ប៉ោម
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត