នារីៗគួរប្រុងប្រយ័ត្ន! ការធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ អាចដោយសារកត្តា៦យ៉ាង
S
Sreyleak Yith
20 មិថុនា 2026 07:00 AM

អត្ថបទដកស្រង់ពី៖ Hello គ្រូពេទ្យ

សុខភាព៖ ការធ្លាក់​កំណកឈាមតូចៗ ជា​រឿង​ធម្មតានៅ​​ថ្ងៃ​ណាដែល​​មក​រដូវ​ច្រើន ​តែនៅពេល​ខ្លះ ការ​ធ្លាក់​ឈាម​ច្រើន ​ហើយ​​មាន​​កំណក​ឈាម​​ធំ​ៗ​​​ទៀត​​នោះ គឺអាចមកពីរាងកាយជួបបញ្ហា៦យ៉ាង ដូចខាងក្រាម។

១.ការ​ប្រើប្រាស់​ថ្នាំ​៖ ​ថ្នាំ​មួយចំនួន​​អាច​បណ្ដាល​ឱ្យ​​​មក​រដូវ​ច្រើន​ និងមានកំណកឈាមដូចជា ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក ថ្នាំ​អ័រម៉ូន ​ និង​ថ្នាំ​ប្រឆាំង​នឹង​កំណក​ឈាម​ អាច​រួម​ចំណែក​ដល់​​លំហូរ​ឈាម​រដូវ​មិន​ប្រក្រតី។ បើ​ធ្លាក់​កំណក​ឈាមកំលុងពេល​មក​រដូវ ត្រូវ​តាមដាន​ថ្នាំ​ដែល​​កំពុង​តែ​លេបនោះ និង​សាកសួរ​គ្រូពេទ្យ ​ពី​ផល​ប៉ះពាល់​នៃ​ថ្នាំ​ទាំង​នោះ​។ ២.ជំងឺ ​ Endometriosis ៖ ជំងឺនេះ ​កើត​ឡើង​នៅ​ពេល​ដែល​ជាលិកា​​ធម្មតា​លូតលាស់​នៅ​ខាង​ក្នុង​ស្បូន​ វិវដ្ដ នៅ​ខាង​ក្រៅ​​ប្រហោង​ស្បូន​ទៅ​វិញ។ កត្តា​នេះ​អាច​​នាំ​​ឱ្យ​មាន​កំណក​ឈាម​ និង​ការ​ធ្លាក់​ឈាម​ច្រើន​ ឈឺ​ពោះ​ និង​​ចុក​រមួល​សាច់ដុំ​​ធ្ងន់ធ្ងរ​។៣.ក្រពេញ​ទីរ៉ូអ៊ីត៖ ជា​ក្រពេញ​នៅ​​ត្រង់​ក​ ​ ​មាន​តួនាទី​ផលិត​ និង​ចែកចាយ​អ័រម៉ូន​។ បើ​ក្រពេញ​នេះ ​មិន​ដំណើរការ​​ត្រឹម​ត្រូវ​​ អាច​ប៉ះពាល់​ដល់​វដ្ដ​រដូវ​​ ដូចជា ​ការ​ផលិត​អ័រម៉ូន​ទីរ៉ូអ៊ីត​ច្រើន​ពេក​ ឬ​តិច​ពេក​ អាច​ប៉ះពាល់​ដល់​​លំហូរ​ និងបរិមាណនៃឈាមរដូវ។ ​

៤. ជំងឺដុំគីសទឹកលើក្រពេញអូវែ៖ ​កំណក​ឈាម​ និង​ការ​ធ្លាក់​ឈាម​ច្រើនពេល​មក​រដូវ អាច​មាន​ជំងឺ​ដុំ​គីស​ទឹក​ លើ​ក្រពេញ​អូវែ ​ ដែល​ជា​អតុល្យភាព​អ័រម៉ូន​ទូទៅ​។ ​ថង់​តូច​​ៗ​កកើត​ឡើង​នៅ​លើ​អូវែ ដែល​នាំឱ្យ​អូវែ​មិន​អាច​ទម្លាប់​ស៊ុត​ទៀងទាត់ ​ បង្កឱ្យ​មក​រដូវ​មិន​ទៀងទាត់​។​ ៥. រលូតកូន៖ នៅ​ដំណាក់កាល​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ បើរលូតកូន​ ​ឬ​​មាន​កូន​ក្រៅ​ស្បូន​ ​អាច​​ច្រឡំ​ និង​​ដំណក​ឈាម​រដូវ​​ច្រើន​ជ្រុល ​ ព្រោះការ​​បាត់បង់​​កូន​នៅ​ដំណាក់កាល​ដំបូង​ អាច​បណ្ដាលឱ្យមាន​កំណក​ឈាម​ធំ​ៗជាង​ធម្មតា។​ ៦. ការពន្យារកំណើត៖ ​ស្រ្តីៗ​ទើប​តែ​ចាប់ផ្ដើម​ប្រើប្រាស់​​ការ​​ពន្យារកំណើត និង​មានធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ។ ការ​​ពន្យារកំណើត​ប្រភេទ​ខ្លះ ក៏អាចធ្វើឱ្យមក​​រដូវ​​ និង​មាន​កំណក​ឈាម​ច្រើន​។ ក្នុង​ករណី​នេះ ​គួរទៅ​ពិគ្រោះ​យោបល់​ជាមួយ​​គ្រូពេទ្យ​ជំនាញ ដើម្បី​ស្វែង​រក​វិធីសាស្ត្រ​ពន្យារ​កំណើត​​ឱ្យបានត្រឹមត្រូវ​​៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត