បុរី មេគង្គ លែន បន្តពង្រឹងការថែទាំសុខុមាលភាពសហគមន៍ តាមរយៈការបាញ់ថ្នាំការពារមូសជាប្រចាំជុំវិញគេហដ្ឋានគ្រប់គម្រោង
អុន សម្ផស្ស
27 ឧសភា 2026 02:15 PM

រាជធានីភ្នំពេញ៖ ក្នុងអំឡុងពេលដែលរដូវកាលភ្លៀងឈានចូលមកដល់ ដែលជាហេតុធ្វើឱ្យមានការព្រួយបារម្ភលើបញ្ហាសុខភាព ជាពិសេសជំងឺបង្កឡើងដោយសត្វមូស និងសត្វល្អិតចំពោះកុមារ និងមនុស្សចាស់ បុរី មេគង្គ លែន បាននិងកំពុងបន្តសកម្មភាពចុះបាញ់ថ្នាំកម្ចាត់សត្វមូស និងសត្វល្អិតតាមគ្រប់ផ្លូវ និងតំបន់ជុំវិញគេហដ្ឋាននៃគ្រប់គម្រោងរបស់ខ្លួន។ សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងចូលរួមថែរក្សាសុខុមាលភាព និងបង្កើនសុវត្ថិភាព ក្នុងការរស់នៅជូនដល់អតិថិជនដែលជាម្ចាស់គេហដ្ឋាន។

សម្រាប់ បុរី មេគង្គ​ លែន «ផ្ទះ» មិនត្រឹមតែជាកន្លែងស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងដែលបុត្រធីតាលូតលាស់ មនុស្សជាទីស្រឡាញ់អាចសម្រាកដោយសុវត្ថិភាព និងជាទីកន្លែងបង្កើតអនុស្សាវរីយ៍ដ៏មានតម្លៃរបស់គ្រួសារ។ ដូច្នេះការថែរក្សាបរិស្ថានរស់នៅឱ្យស្អាត និងកាត់បន្ថយហានិភ័យពីសត្វល្អិតបង្កជំងឺ គឺជាកាតព្វកិច្ចចម្បងដែលបុរីមិនអាចមើលរំលងបាន។ ការបាញ់ថ្នាំកម្ចាត់សត្វមូស និងសត្វល្អិត ត្រូវបានអនុវត្តដោយក្រុមការងារជំនាញរបស់​បុរី ដោយផ្តោតលើតំបន់ដែលជាប្រភពកកើតមូសដូចជា តាមបណ្តាលូ និងកន្លែងដែលមានដើមឈើជុំវិញសហគមន៍ ដើម្បីជួយបង្ការការកើនឡើងនៃមូស និងបង្កើនសុវត្ថិភាពសម្រាប់អ្នករស់នៅគ្រប់រូប។

ការយកចិត្តទុកដាក់យ៉ាងម៉ត់ចត់នេះ បានស្តែងឱ្យឃើញថា បុរី មេគង្គ លែន មិនត្រឹមតែផ្ដល់ជូននូវសំណង់គេហដ្ឋានគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវការថែទាំយ៉ាងយកចិត្តទុកដាក់លើគុណភាពជីវិត និងបរិយាកាសរស់នៅសម្រាប់សហគមន៍ទាំងមូលផងដែរ។ ការរស់នៅដ៏ល្អប្រសើរមិនមែនចាប់ផ្តើមត្រឹមតែពីខាងក្នុងផ្ទះនោះទេ ប៉ុន្តែវាចាប់ផ្តើមចេញពីសហគមន៍មួយដែលពោរពេញដោយការគិតគូរ និងការយកចិត្តទុកដាក់ខ្ពស់បំផុត។ បុរី មេគង្គ លែន ជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានដែលពោរពេញដោយបទពិសោធន៍ និងជាក្រុមហ៊ុនដែលឈានមុខគេមួយក្នុងប្រទេសកម្ពុជាក្នុងការសាងសង់គេហដ្ឋានរចនាបថម៉ូដក្លាស៊ីកបែបអឺរ៉ុប និងគេហដ្ឋានរចនាបថម៉ូដទាន់សម័យដែលមាន ៣ គម្រោងដូចជា៖ ១.«ឌឹ មេគង្គ រ៉ូយ៉ាល់» ជាគម្រោងគេហដ្ឋានម៉ូដក្លាស៊ីកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A, ២.«ហ្គោលឌិន អាវិននូ» ជាគម្រោងគេហដ្ឋានរចនាបថម៉ូតទាន់សម័យ ស្ថិតនៅផ្លូវ ២០១១ និង ៣.«មេគង្គ ស៊ីធី» ជាគម្រោងគេហដ្ឋានម៉ូដក្លាស៊ីកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A។  

គ្រប់គម្រោងរបស់ បុរី មេគង្គ លែន ត្រូវបានសាងសង់ដោយការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងពីក្រុមវិស្វករជំនាញរបស់បុរីដោយផ្ដោតលើគុណភាព និងប្រណិតភាពជាចម្បង។ ការផ្ចិតផ្ចង់នៃស្ថាបត្យកម្ម សំណង់ និងទឹកដៃល្អ សម្រិតសម្រាំងបាននូវគេហដ្ឋានប្រណិតទាន់សម័យ ផ្ដល់នូវផាសុកភាព សុវត្ថិភាព ភាពស៊ីវិល័យ និងការរស់នៅទាន់សម័យ ជូនដល់គ្រប់អតិថិជន។

បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ!

ហ្វេសប៊ុកផេកផ្លូវការ បុរី មេគង្គ លែន៖ 

https://www.facebook.com/MekongLandOfficial

សម្រាប់ព័ត៌មានលម្អិតបន្ថែម៖ 061 955 999, Telegram: t.me/mekongland,

ឆាតសួរព័ត៌មាន: t.me/MekongLand_Hotline

ផែនទីការិយាល័យផ្នែកលក់កណ្តាល៖ 

https://maps.app.goo.gl/ce51Q5RZBjeASF4D7

ផែនទីការិយាល័យផ្នែកលក់របស់គម្រោង មេគង្គ ស៊ីធី៖

 https://maps.app.goo.gl/wjN9iapG6JXNtrUA7

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត