បុរី មេគង្គ លែន បង្ហាញភាពល្អិតល្អន់នៃសំណង់ តាមរយៈការជ្រើសរើសឥដ្ឋការ៉ូនាំចូលពីអ៊ីតាលី និងអេស្ប៉ាញ
អុន សម្ផស្ស
26 ឧសភា 2026 11:29 AM

រាជធានីភ្នំពេញ៖ និយមន័យនៃការរស់នៅប្រកបដោយឧត្តមភាពនៅក្នុងប្រទេសកម្ពុជា កំពុងតែមានការផ្លាស់ប្ដូរយ៉ាងស៊ីជម្រៅ ដោយមិនត្រឹមតែផ្ដោតទៅលើសោភ័ណភាពរចនាសម្ព័ន្ធសំណង់ខាងក្រៅនោះទេ ប៉ុន្តែគឺផ្ដោតលើរាល់ភាពលម្អិតតូចៗ ដែលបង្កើតឡើងនូវបទពិសោធរស់នៅដ៏ប្រណិតល្អឥតខ្ចោះ។ នាពេលបច្ចុប្បន្ន អតិថិជនមិនត្រឹមតែសម្លឹងមើលសោភ័ណភាពនៃតួផ្ទះនោះឡើយ តែពួកគាត់ទាមទារនូវភាពផ្ចិតផ្ចង់ និងអារម្មណ៍ប្រណិតភាព ចាប់តាំងពីជំហានដំបូងដែលបានឈានជើងចូលក្នុងគេហដ្ឋាន។

ដើម្បីឆ្លើយតបនឹងការវិវត្តដ៏មានឥទ្ធិពលនេះ បុរី មេគង្គ លែន បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការប្រើប្រាស់ឥដ្ឋការ៉ូ ដែលមានគុណភាព និងប្រណិតភាពខ្ពស់នៅក្នុងគម្រោង «មេគង្គ ស៊ីធី»។ រាល់ផ្ទៃឥដ្ឋការ៉ូទាំងអស់នៅក្នុងគម្រោង «មេគង្គ ស៊ីធី» គឺឆ្លុះបញ្ចាំងពីតុល្យភាពឥតខ្ចោះរវាង​​​ ​«សោភ័ណភាព» និង«គុណភាព» ដោយ បុរី​ មេគង្គ លែន បានសម្រេចជ្រើសរើសសម្ភារឥដ្ឋការ៉ូដ៏ល្បីល្បាញមកពីប្រទេសអ៊ីតាលី និង អេស្ប៉ាញ ដើម្បីធានាថាគេហដ្ឋានរបស់អតិថិជនទទួលបានប្រណិតភាណខ្ពស់បំផុត ចាប់តាំងពីជំហានដំបូងចូលមកក្នុងគេហដ្ឋាន។​ សម្រាប់បន្ទប់គេង និងបន្ទប់ទទួលភ្ញៀវ បុរី មេគង្គ លែន បានជ្រើសរើសឥដ្ឋការ៉ូ ប៉រសឺឡែន គុណភាពខ្ពស់ ផ្ដល់នូវភាពរឹងមាំ និងធន់បំផុតគ្រប់កាលៈទេសៈ រំលេចដោយសោភ័ណភាពនៃថ្មម៉ាបធម្មជាតិ ជាមួយផ្ទៃពណ៌ស្អាត និងឥដ្ឋការ៉ូខ្នាតធំ​ឆ្លងកាត់ការដុតក្នុងសីតុណ្ហភាពខ្ពស់ ធ្វើឱ្យផ្ទៃឥដ្ឋការ៉ូ មិនងាយឆ្កូត និងរក្សាពន្លឺចែងចាំងបានយូរអង្វែងងាយស្រួលក្នុងការថែទាំ ជះពន្លឺបានល្អ ដែលជួយឱ្យបន្ទប់មានភាពភ្លឺត្រជាក់ភ្នែក មានផាសុកភាពក្នុងការរស់នៅ។  

រីឯ បន្ទប់ទឹក វិញ សុវត្ថិភាពត្រូវបានដាក់ជាអាទិភាពដែល បុរី មេគង្គ លែន ជ្រើសរើសឥដ្ឋការ៉ូប្រភេទប្រឆាំងការរអិល (Anti-Slip) ផ្តល់នូវការការពារយ៉ាងរឹងមាំ ទោះបីជាផ្ទៃឥដ្ឋការ៉ូសើម។ សម្រាប់ឥដ្ឋការ៉ូជញ្ជាំង ក្នុងតំបន់សើម បុរី មេគង្គ លែន បានជ្រើសរើសឥដ្ឋការ៉ូជញ្ជាំងខ្នាតធំនាំចូលពី ប្រទេសអេស្ប៉ាញ ដែលជួយបាំងស្នាមទឹក និងរក្សាភាពរលោងស្អាត បានទាំងសោភ័ណភាព និងភាពងាយស្រួលក្នុងការប្រើប្រាស់ក្នុងពេលតែមួយ។ ចំណែកឯ ផ្នែកខាងក្រៅ និងវេរ៉ង់ដា គឺប្រើប្រាស់នូវឥដ្ឋការ៉ូពិសេស ដែលមានសមត្ថភាពខ្ពស់ក្នុងការប្រឆាំងកម្តៅថ្ងៃ និងមានភាពធន់ ដើម្បីធានាថាភាពត្រជាក់នៅតែរក្សាបាន ទោះបីជាស្ថិតនៅក្រោមកម្តៅថ្ងៃត្រង់ក៏ដោយ។ គុណភាពនៃសម្ភារ តែមួយមុខ គឺមិនទាន់គ្រប់គ្រាន់ក្នុងការបង្កើតគេហដ្ឋានដ៏ល្អឥតខ្ចោះនោះទេ។ ដូច្នេះហើយបានជា ក្រុមវិស្វករជំនាញរបស់ បុរី មេគង្គ លែន បានផ្ដោតការយកចិត្តទុកដាក់ និងប្រើប្រាស់ម៉ាស៊ីន Laser Leveling នៅក្នុងដំណើរការដំឡើង ដើម្បីធានាថាផ្ទៃឥដ្ឋការ៉ូមានភាពរាបស្មើល្អ។ បច្ចេកវិទ្យានេះជួយបំបាត់រាល់បញ្ហាគែមមិនស្មើ និងចន្លោះប្រហោង ដែលអាចប៉ះពាល់ដល់សោភ័ណភាព ឬការប្រើប្រាស់ប្រចាំថ្ងៃ។

មុនពេលគេហដ្ឋាននីមួយៗត្រូវបានប្រគល់ជូនម្ចាស់ផ្ទះ ក្រុមវិស្វករសវនកម្មសំណង់របស់ បុរី មេគង្គ លែន ត្រូវធ្វើការត្រួតពិនិត្យយ៉ាងលម្អិត រួមមាន៖ ការពិនិត្យភាពរាបស្មើដោយប្រើប្រាស់ម៉ាស៊ីន Laser Leveling, ការពិនិត្យថ្នេរតភ្ជាប់ឥដ្ឋការ៉ូ, ការវាស់វែងសោភ័ណភាព និងការគោះតេស្តសំឡេងដើម្បីស្វែងរកចន្លោះខ្យល់។ ដំណើរការនេះធ្វើឡើងដើម្បីធានាថា រាល់អ្វីដែលអតិថិជនបានឃើញ និងប៉ះ គឺជាគុណភាពពិតប្រាកដដែលនឹងស្ថិតស្ថេរយូរអង្វែង។ គ្រប់គេហដ្ឋាននៃ បុរី មេគង្គ លែន គឺត្រូវបានសាងសង់ឡើងយ៉ាងផ្ចិតផ្ចង់ដើម្បីភាពល្អឥតខ្ចោះ។ ចាប់តាំងពីឥដ្ឋការ៉ូដែលលោកអ្នកដើរ រហូតដល់ជញ្ជាំងដែលលោកអ្នកប៉ះ រាល់ភាពលម្អិតទាំងអស់ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ បុរី ក្នុងការបង្កើតគេហដ្ឋានដែលនាំមកនូវសុភមង្គលពិតប្រាកដជូនដល់គ្រួសាររបស់លោកអ្នក៕ 

បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ!

ហ្វេសប៊ុកផេកផ្លូវការ បុរី មេគង្គ លែន៖ 

https://www.facebook.com/MekongLandOfficial

សម្រាប់ព័ត៌មានលម្អិតបន្ថែម៖ 061 955 999, Telegram៖ t.me/mekongland

ឆាតសួរព័ត៌មាន៖ t.me/MekongLand_Hotline

ផែនទីការិយាល័យផ្នែកលក់កណ្តាល៖ 

https://maps.app.goo.gl/ce51Q5RZBjeASF4D7

ផែនទីការិយាល័យផ្នែកលក់របស់គម្រោង មេគង្គ ស៊ីធី៖ 

https://maps.app.goo.gl/wjN9iapG6JXNtrUA7

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត