ស្រ្តី២៥០នាក់ អាចទៅពិនិត្យរកជំងឺមហារីកមាត់ស្បូនដោយមិនអស់ប្រាក់ ជាមួយពេទ្យខ្មែរនិងអាម៉េរិក
អ
អុន សម្ផស្ស
•
2 ឆ្នាំមុន

រាជធានីភ្នំពេញ៖ ក្រុមគ្រូពេទ្យកម្ពុជា សហការជាមួយគ្រូពេទ្យមកពីសហរដ្ឋអាម៉េរិក នឹងផ្ដល់ជូនការពិនិត្យរកមេរោគបង្កជំងឺមហារីកមាត់ស្បូន ដោយឥតគិតថ្លៃដល់ស្ត្រី ២៥០នាក់ ដែលមានអាយុចាប់ពី២៥ឆ្នាំ ទៅ៦០ឆ្នាំ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចាប់ពីថ្ងៃទី២៧ រហូតដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥...។

រូបភាពតំណាង
រូបភាពតំណាង

តាមរយៈសេចក្តីជូនដំណឹងរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បង្ហាញថា ផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយក្រុមគ្រូពេទ្យ WORLDWIDE HEALING HAND មកពីសហរដ្ឋអាម៉េរិក នឹងផ្ដល់ជូនការពិនិត្យរកមេរោគបង្កជំងឺមហារីកមាត់ស្បូន។ ចំពោះស្ត្រីដែលទៅទទួលការពិនិត្យត្រូវមានអាយុចន្លោះពី២៥ឆ្នាំ ទៅ៦០ឆ្នាំ ហើយមិនដែលធ្លាប់ទទួលការវះកាត់ពីមុនមក និងមិនធ្លាប់បានធ្វើតេស្តរកមេរោគបង្កជំងឺមហារីកមាត់ស្បូនក្នុងរយៈពេល៥ឆ្នាំចុងក្រោយ។

រូបភាពតំណាង
រូបភាពតំណាង

ជំងឺមហារីកមាត់ស្បូន ត្រូវចាត់ទុកជា «ឃាតកលាក់មុខ» ហើយក៏ជាជំងឺមួយដែលអាចការពារបានទាំងស្រុងដោយថ្នាំបង្ការផងដែរ។ វីរុសមហារីកមាត់ស្បូនបង្កឱ្យកើតជំងឺមហារីកមាត់ស្បូន ហើយជំងឺនេះជាមូលហេតុចម្បងទីបួននៃការស្លាប់របស់ស្ត្រីដោយជំងឺមហារីកនៅទូទាំងពិភពលោក។ ភាគច្រើនកើតនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម។ នៅកម្ពុជាជំងឺមហារីកមាត់ស្បូនគឺជាមូលហេតុចម្បងទី២ ក្នុងចំណោមមហារីកគ្រប់ប្រភេទដែលកើតទៅលើស្ត្រីគ្រប់វ័យ ដោយយោងទៅតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកឆ្នាំ២០២០ បានបង្ហាញថា ជំងឺមហារីកមាត់ស្បូនសរុបជាង១១០០ករណី ត្រូវបានធ្វើរោគវិនិច្ឆ័យហើយជាង៦០០ករណីបានស្លាប់៕

រូបភាពកុមារដែទទួលថ្នាំបង្ការជំងឺមហារីកមានស្បូន
រូបភាពកុមារដែទទួលថ្នាំបង្ការជំងឺមហារីកមានស្បូន

សូមរំឭកថា​​ កាលពីខែតុលា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល បានប្រកាសដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនទៅក្នុងកម្មវិធីជាតិផ្ដល់ថ្នាំបង្ការ ចាក់ដោយឥតគិតថ្លៃដល់កុមារីដែលមានអាយុ៩ឆ្នាំចំនួន១ដូសនៅទូទាំងប្រទេសកម្ពុជា តាមរយៈការផ្ដល់ថ្នាំបង្ការនៅតាមសាលាបឋមសិក្សា នៅតាមភូមិ ឬសហគមន៍ និងការផ្ដល់ថ្នាំបង្ការពេញមួយឆ្នាំនៅតាមមណ្ឌលសុខភាព ៕ 

រូបភាពកុមារដែទទួលថ្នាំបង្ការជំងឺមហារីកមានស្បូន
រូបភាពកុមារដែទទួលថ្នាំបង្ការជំងឺមហារីកមានស្បូន
រូបភាពតំណាង
រូបភាពតំណាង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត