ល្បែងស៊ីសងអនឡាញជ្រកក្រោមឈ្មោះឡូតូកំពុងរីកដូចផ្សិត នៅពេញក្រុងបាត់ដំបង
អាន ប៊ុនរ័ត្ននៈ
30 សីហា 2023 12:30 PM

ខេត្តបាត់ដំបង៖ ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញកំពុងតែលួចបើកលេងយ៉ាងអាណាធិបតេយ្យ នៅក្រុងបាត់ដំបង ដោយភាគច្រើន ជាប្រភេទល្បែងអនឡាញ លាក់បង្កប់ក្រោមឈ្មោះឡូតូដែលអួតអាងថា មានច្បាប់អនុញ្ញាតឱ្យបើក...។

ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ល្បែងស៊ីសងដែលកើតមាននៅកណ្តាលក្រុងបាត់ដំបងនេះ ជាប្រភេទល្បែងអនឡាញជ្រកក្រោមល្បែងឡូតូ ដែលភាគច្រើនមាននៅតាមហាងគុយទាវ ឬតូបកាហ្វេមួយចំនួនដែលមានដាក់ទូរទស្សន៍ ហើយលួចលាក់បង្កប់លេងល្បែងស៊ីសង បៀរអាប៉ោង និងល្បែងភ្នាល់មាន់តាមអនឡាញផងដែរ។ ប្រជាពលរដ្ឋទាំងនោះបន្តថា កាលដែលអាជ្ញាធរក្នុងតំបន់បណ្តែតបណ្តោយឱ្យមានល្បែងអស់ទាំងនេះ កើតមានក្នុងមូលដ្ឋានរបស់ខ្លួនបង្កឱ្យមានអសន្តិសុខ និងគ្មានសណ្តាប់ធ្នាប់ ភូមិ ឃុំគ្មានសុវត្ថិភាព កើតមានអំពើចោកម្មផ្សេងៗនិងអំពើហិង្សាក្នុងក្រុមគ្រួសារនេះ។ ហាក់ដូចជា ផ្គើនទៅនឹងបញ្ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលដាក់ចេញនៅវិធានការដល់អាជ្ញាធរខេត្ត-ក្រុង ត្រូវទទួលខុសត្រូវបង្ក្រាបនឹងទប់ស្តាត់ឱ្យខាងតែបាន ករណីល្បែស៊ីងសងគ្រប់ប្រភេទក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដើម្បឱ្យភូមិ-ឃុំមានសណ្តាប់ធ្នាប់ សុខសុវត្ថិភាព៕ រាយការណ៍ដោយ៖ ឈុន មករា

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត