អ្នកមានជំងឺរលាកសន្លាក់៖ អាហារល្អបំផុតទាំង១០ ដែលត្រូវទទួលទាន
SBM News
07 មករា 2023 01:00 AM

ជំងឺរលាកសន្លាក់ គឺជាប្រភេទជំងឺដែលបណ្តាលឱ្យឈឺចាប់ ហើម និងរឹងសន្លាក់។ មានអាហារជាច្រើនអាចបន្ធូរបន្ថយការរលាក និងអាចជួយបន្ថយការឈឺចាប់សន្លាក់មួយចំនួនដែលទាក់ទងនឹងជំងឺរលាកសន្លាក់។ 

១. ត្រីខ្លាញ់៖ ត្រីខ្លាញ់មានអាស៊ីតខ្លាញ់អូមេហ្គា 3 និងវីតាមីន D ខ្ពស់ ដែលសារធាតុទាំងពីរនេះមានប្រយោជន៍សម្រាប់កាត់បន្ថយការរលាក និងភាពធ្ងន់ធ្ងរនៃរោគសញ្ញានៃជំងឺរលាកសន្លាក់។

២. ខ្ទឹមស៖ អ្នកស្រាវជ្រាវបានរកឃើញថា ការទទួលទានខ្ទឹមស 1,000 mg ប្រចាំថ្ងៃ អាចជួយកាត់បន្ថយរោគសញ្ញានៃជំងឺរលាកសន្លាក់ជង្គង់ និងកាត់បន្ថយការឈឺចាប់ និងការរលាក។

៣. ខ្ញី៖ ខ្ញីអាចកាត់បន្ថយការឈឺចាប់ និងរោគសញ្ញារលាកពីជំងឺរលាកសន្លាក់ឆ្អឹង ដោយសារវារារាំងប្រូតេអ៊ីនមួយចំនួនដែលអាចជំរុញឱ្យប្រព័ន្ធភាពស៊ាំមានប្រតិកម្មចំពោះជំងឺរលាក។

៤. ផ្កាខាត់ណាខៀវ៖ គឺជាអាហារដែលផ្តល់សុខភាពបំផុតមួយ។ វាថែមទាំងអាចជាប់ទាក់ទងនឹងការថយចុះនៃការរលាក។ ផ្កាខាត់ណាខៀវផ្ទុកសារធាតុ sulforaphane ដែលអាចមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក។  

៥. Walnut៖ ផ្លែ Walnut មានអាស៊ីតខ្លាញ់អូមេហ្គា 3 ខ្ពស់ ដែលអាចកាត់បន្ថយរោគសញ្ញារលាកសន្លាក់។ ទោះយ៉ាងណាក៏ដោយ គេត្រូវការការស្រាវជ្រាវបន្ថែម។

៦. ផ្លែប៊ឺរី៖ ផ្លែប៊ឺរីមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយត្រូវបានគេបង្ហាញថាកាត់បន្ថយការរលាក និងធ្វើឱ្យប្រសើរឡើងនូវរោគសញ្ញានៃជំងឺរលាកសន្លាក់។

៧. ស្ពៃខ្មៅ៖ ស្ពៃខ្មៅសម្បូរនូវសារធាតុប្រឆាំងអុកស៊ីតកម្ម និងសមាសធាតុរុក្ខជាតិជាច្រើន រួមទាំង kaempferol ដែលអាចកាត់បន្ថយការរលាក។ 

៨. ទំពាំងបាយជូ៖ ទំពាំងបាយជូរមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងមានសមាសធាតុដែលអាចជួយកាត់បន្ថយការរលាក។ ទោះជាយ៉ាងណាក៏ដោយ ការសិក្សាបន្ថែមជាមួយមនុស្សគឺត្រូវការជាចាំបាច់។

៩. ប្រេងអូលីវ៖ ប្រេងអូលីវកាត់បន្ថយការរលាក និងជំរុញឱ្យ autophagy (ដំណើរការនៃរាងកាយប្រើឡើងវិញនូវផ្នែកចាស់ៗ និងកោសិកាដែលខូច)។ របបអាហារដែលសម្បូរទៅដោយប្រេងអូលីវ ដូចជារបបអាហារដែលអាចជួយកាត់បន្ថយរោគសញ្ញានៃជំងឺរលាកសន្លាក់រ៉ាំរ៉ៃ។

១0. ទឹកឈឺរី៖ ទឹកឈឺរីផ្តល់នូវសារធាតុចិញ្ចឹម និងអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ហើយថែមទាំងអាចជួយកាត់បន្ថយរោគសញ្ញានៃជំងឺរលាកសន្លាក់ទៀតផង។

របបអាហារអាចដើរតួនាទីយ៉ាងសំខាន់សម្រាប់សុខភាពទូទៅ ក្នុងនោះសម្រាប់ជំងឺរលាកសន្លាក់ផងដែរ។ ស្របពេលដែលជួយលើកកម្ពស់សុខភាពទូទៅ អាហារជាច្រើនមានសមាសធាតុដ៏មានឥទ្ធិពលអាចបំបាត់រលាកសន្លាក់៕ ref: healthline

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត