ផ្លែបំពេញរាជ្យ៖ គុណសម្បត្តិ និងគ្រោះថ្នាក់ផ្សេងៗ
ភូមិន្ទ
14 មិថុនា 2022 08:00 AM

បំពេញរាជ្យ គឺជាផ្លែឈើដែលមានដាំដុះនៅតំបន់ត្រូពិក ហើយមានការដាំដុះច្រើនបំផុតនៅ តំបន់អាស៊ីអាគ្នេយ៍។ វាមានពីរប្រភេទគឺពណ៌លឿងនិងក្រហមនិងមានរសជាតិជូរអែម ដែលគេនិយមយកវាទៅប្រឡាក់ជាមួយអំបិលម្ទេសដើម្បីបរិភោគ។ វាមានគុណសម្បត្តិចម្បងក្នុងការប្រឆាំងនឹងការរលាក និងសម្រាប់ព្យាបាលជំងឺរាករូសជាដើម។

ក្រៅពីនោះ វាក៏ផ្ទុកនូវវីតាមីននិងសារធាតុរ៉ែដែលជួយបង្កើនភាពស៊ាំរបស់រាងកាយយើងផងដែរ។ មិនតែប៉ុណ្ណោះ បំពេញរាជ្យក៏សម្បូរទៅដោយវីតាមីន B និង C ដែលមានតួនាទីដ៏សំខាន់ជួយលើកកម្ពស់ការរំលាយអាហារនិងការពារប្រព័ន្ធភាពស៊ាំប្រឆាំងនឹងជំងឺសរសៃឈាមបេះដូង។ បន្ថែមពីលើនេះទៀត វាក៏ផ្ទុកបរិមាណកាបូអ៊ីដ្រាត ជាតិដែក ជាតិសរសៃ និងផូស្វ័រផងដែរ។ អ្វីដែលលោកអ្នកគួរចងចាំនោះគឺនៅត្រង់ថា លោកអ្នកពុំគួរបរិភោគ ឬលេបគ្រាប់របស់វានោះឡើយ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ពោះវៀនរបស់អ្នកបាន៕

ប្រភព៖ healthybenefits 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត