យ៉ាហោចណាស់មនុស្សពីរនាក់បានស្លាប់ និងប្រាំនាក់ផ្សេងទៀតរងរបួស ក្នុងការបាញ់ប្រហារនៅនូវែលហ្សេឡង់ មុនការប្រកួតបាល់ទាត់ពិភពលោកនារី
ហៀប ស៊ីថេត
20 7月 2023 09:30 上午

យ៉ាងហោចណាស់មនុស្ស ២នាក់ និងអ្នកវាយប្រហារប្រដាប់អាវុធម្នាក់បានស្លាប់ និង ៥នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបាញ់ប្រហារនៅទីក្រុង Auckland ដែលជាទីក្រុងដ៏ធំបំផុតរបស់ប្រទេសនូវែលហ្សេឡង់នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ប៉ុន្មានម៉ោងមុនការប្រកួតបើកឆាកនៃការប្រកួតបាល់ទាត់នារីពិភពលោកនៅក្នុងទីក្រុង។

មែនទែនទៅទីក្រុង Auckland បានស្វាគមន៍កីឡាករអន្តរជាតិ និងអ្នកទេសចររាប់ពាន់នាក់សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនារីលើកទីប្រាំបួន ដែលត្រូវបានសហម្ចាស់ផ្ទះដោយអូស្ត្រាលី និងនូវែលសេឡង់។ ស្នងការនគរបាលលោក អេនឌ្រូ ខូស្ទឺ (Andrew Coster) បាននិយាយថា មន្ត្រីម្នាក់បានរងរបួសនៅក្នុងការបាញ់ប្រហារនេះ ក៏ដូចជាសមាជិកសាធារណៈបួននាក់ផងដែរ។មិនត្រឹមតែប៉ុណ្ណោះ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ខ្មាន់កាំភ្លើងមិនត្រូវបានស្គាល់អត្តសញ្ញាណជាផ្លូវការទេ ប៉ុន្តែត្រូវបានគេជឿថាជាបុរសអាយុ ២៤ឆ្នាំ ធ្វើការនៅការដ្ឋានសំណង់ដែលការបាញ់ប្រហារបានកើតឡើង។ ស្នងការនគរបាលរូបនេះបានលើកឡើងថា ៖«បុគ្គលនោះត្រូវបានគេស្គាល់យ៉ាងច្បាស់ជុំវិញការប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ»។ តាមពិតទៅ ខ្មាន់កាំភ្លើង​នេះជា​ទោស​ឃុំខ្លួន​ក្នុងផ្ទះ ប៉ុន្តែ​មាន​ការលើកលែង​ឲ្យ​ធ្វើការ​នៅ​កន្លែង​នោះ»

លោក អេនឌ្រូ ខូស្ទឺ (Andrew Coster)
លោក អេនឌ្រូ ខូស្ទឺ (Andrew Coster)

ក្រុមបាល់ទាត់មកពីនូវែលហ្សេឡង់ ន័រវេស អ៊ីតាលី សហរដ្ឋអាមេរិក វៀតណាម និងព័រទុយហ្គាល់ ត្រូវបានគេដឹងថា ស្ថិតនៅក្នុងទីក្រុងនោះផងដែរ នៅពេលដែលការបាញ់ប្រហារបានកើតឡើង។ FIFA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់រ៉យទ័រថា ៖«FIFA ត្រូវបានជូនដំណឹងថា នេះគឺជាឧបទ្ទវហេតុដាច់ដោយឡែកដែលមិនទាក់ទងទៅនឹងប្រតិបត្តិការបាល់ទាត់ ហើយការប្រកួតបើកឆាកយប់នេះនៅ Eden Park នឹងដំណើរការតាមការគ្រោងទុក»។ គួរបញ្ជាក់ថា នៅក្នុងការប្រកួតបើកឆាក World Cup ចំនួនពីរប្រកួតនៅថ្ងៃព្រហស្បតិ៍នេះ ន័រវែស ប្រកួតជាមួយ នូវែលហ្សេឡង់ ក្នុងទីក្រុង Auckland ខណៈដែល អូស្ត្រាលី ប៉ះ អៀរឡង់ ក្នុងទីក្រុងស៊ីដនី

相关文章
SBM News
您当地的可靠新闻