សេចក្តីប្រកាសជាផ្លូវការរបស់បុរី មេគង្គ លែន ស្តីពីសិទ្ធិ និងលក្ខខណ្ឌនៃការចូលរួមកម្មវិធីចាប់រង្វាន់ធំប្រចាំឆ្នាំ២០២៦ ជាមួយរថយន្តទំនើប៣គ្រឿង
S
Soriya Sou
•
4 ម៉ោងមុន

(ភ្នំពេញ)៖ បុរី មេគង្គ លែន បានចេញសេចក្តីប្រកាសជាផ្លូវការ ស្តីពីលក្ខខណ្ឌ និងគោលការណ៍សំខាន់ៗនៃការចូលរួមកម្មវិធីចាប់រង្វាន់ធំប្រចាំឆ្នាំ២០២៦ «ទិញផ្ទះក្នុងក្ដីស្រមៃ ឱកាសឈ្នះឡានក្នុងក្ដីប្រាថ្នា» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្នុងគម្រោង «មេគង្គ ស៊ីធី» ស្របពេលជាមួយពិធីសម្ពោធជាផ្លូវការផ្ទះគំរូ «វីឡាឃីងជំនាន់ថ្មី» និងសួន «មេគង្គ ផាក» ៥ហិកតា។

ការប្រកាសនេះធ្វើឡើងក្នុងគោលបំណងជម្រាបជូនអតិថិជនទាំងអស់ឱ្យបានជ្រាបច្បាស់អំពីសុពលភាពបណ្ណផ្សងសំណាង សិទ្ធិក្នុងការចូលរួមចាប់រង្វាន់ ព្រមទាំងនីតិវិធីផ្ទៀងផ្ទាត់អត្តសញ្ញាណ និងការទទួលរង្វាន់ ដើម្បីធានាឱ្យដំណើរការចាប់រង្វាន់ប្រព្រឹត្តទៅប្រកបដោយភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌សម្រាប់អតិថិជនគ្រប់រូប។

កម្មវិធីចាប់រង្វាន់ដ៏ធំប្រចាំឆ្នាំនេះ នឹងផ្តល់ឱកាសដល់អតិថិជនរបស់ បុរី មេគង្គ លែន ក្នុងការឈ្នះរង្វាន់ធំជារថយន្តប្រណិត និងទំនើបចំនួន ៣គ្រឿង រួមមាន៖ រថយន្តប្រណិត ROLLS ROYCE រថយន្ត SUV ជំនាន់ថ្មី JETOUR T1 PHEV និងរថយន្តអគ្គិសនីម៉ូដែលចុងក្រោយគេបង្អស់ ARCFOX T1 ព្រមទាំងរង្វាន់ផ្សេងៗជាច្រើនទៀត។

យោងតាមសេចក្តីប្រកាសផ្លូវការរបស់ បុរី មេគង្គ លែន លក្ខខណ្ឌ និងគោលការណ៍សំខាន់ៗសម្រាប់ការចូលរួមចាប់រង្វាន់ មានដូចខាងក្រោម៖

១. សិទ្ធិក្នុងការចូលរួមកម្មវិធី៖ កម្មវិធីចាប់រង្វាន់នេះផ្ដល់ជូនសម្រាប់អតិថិជនដែលបានធ្វើការកក់គេហដ្ឋាននៅគ្រប់គម្រោងរបស់ បុរី មេគង្គ លែន រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦។

២. វត្តមានក្នុងកម្មវិធី៖ ម្ចាស់ផ្ទះ ឬអ្នកតំណាងដែលចូលរួមកម្មវិធី តម្រូវឱ្យមានវត្តមាននៅពេលពិធីករប្រកាសរង្វាន់ ដើម្បីបញ្ជាក់ពីសិទ្ធិក្នុងការទទួលរង្វាន់។

៣. សិទ្ធិក្នុងការឈ្នះរង្វាន់រថយន្ត៖ អតិថិជនម្នាក់មានសិទ្ធិឈ្នះរង្វាន់រថយន្តបានតែមួយលើកប៉ុណ្ណោះ ដោយរង្វាន់រថយន្តដែលបានឈ្នះលើកដំបូង នឹងត្រូវចាត់ទុកជារង្វាន់ផ្លូវការ។

៤. ភាពត្រឹមត្រូវនៃព័ត៌មាន៖ ក្នុងករណីរកឃើញថាមានការផ្តល់ព័ត៌មានមិនត្រឹមត្រូវ ព័ត៌មានក្លែងក្លាយ ឬការបន្លំណាមួយ ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការលុបឈ្មោះ ឬចាត់ទុកបណ្ណផ្សងសំណាងនោះជាមោឃៈដោយស្វ័យប្រវត្តិ។

៥. ការទទួល-ប្រគល់រង្វាន់រថយន្ត៖ ម្ចាស់ផ្ទះផ្ទាល់តម្រូវឱ្យមានវត្តមានក្នុងការធ្វើកិច្ចព្រមព្រៀងទទួល-ប្រគល់រថយន្ត ដើម្បីបំពេញនីតិវិធីផ្លូវការរបស់ក្រុមហ៊ុន។

៦. នីតិវិធីទទួលរង្វាន់៖ អតិថិជនដែលឈ្នះរង្វាន់ តម្រូវឱ្យអនុវត្តតាមនីតិវិធី និងមកទទួលរង្វាន់តាមពេលវេលាដែលបានកំណត់ដោយក្រុមហ៊ុន។

៧. ឯកសារសម្រាប់ផ្ទៀងផ្ទាត់៖ អតិថិជនដែលឈ្នះរង្វាន់ត្រូវបង្ហាញឯកសារសំខាន់ៗ រួមមាន អត្តសញ្ញាណបណ្ណផ្ទាល់ខ្លួន កិច្ចសន្យាទិញលក់គេហដ្ឋាន និងបណ្ណផ្សងសំណាងថ្មី ដើម្បីផ្ទៀងផ្ទាត់សិទ្ធិក្នុងការទទួលរង្វាន់។

៨. លក្ខខណ្ឌនៃរង្វាន់៖ រង្វាន់ទាំងអស់មិនអាចប្តូរជាសាច់ប្រាក់ ទំនិញផ្សេងៗ ឬផ្ទេរសិទ្ធិទទួលរង្វាន់ទៅឱ្យបុគ្គលផ្សេងបានឡើយ។

៩. ការរក្សាទុកបណ្ណផ្សងសំណាងថ្មី៖ ចំពោះអតិថិជនដែលបានប្តូរបណ្ណផ្សងសំណាងចាស់ទៅជាបណ្ណផ្សងសំណាងថ្មីរួចរាល់ តម្រូវឱ្យរក្សាបណ្ណផ្សងសំណាងថ្មីឱ្យបានល្អ ដើម្បីប្រើប្រាស់សម្រាប់ការផ្ទៀងផ្ទាត់នៅពេលចាំបាច់។

១០. សុពលភាពបណ្ណផ្សងសំណាង៖ បណ្ណផ្សងសំណាងចាស់ទាំងអស់មិនមានសុពលភាព និងមិនអាចយកមកប្រើប្រាស់សម្រាប់ការចូលរួមចាប់រង្វាន់ក្នុងកម្មវិធីនេះបានឡើយ។

១១. ព័ត៌មានលម្អិតបន្ថែម៖ អតិថិជនអាចស្កេន QR Code ដែលផ្ដល់ជូនដោយក្រុមហ៊ុន ដើម្បីស្វែងយល់បន្ថែមអំពីលក្ខខណ្ឌ និងគោលការណ៍ពាក់ព័ន្ធនឹងកម្មវិធីចាប់រង្វាន់។

ជាមួយគ្នានេះ បុរី មេគង្គ លែន ក៏បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនចាស់ទាំងអស់ ដែលបានចំណាយពេលវេលាអញ្ជើញមកប្តូរបណ្ណផ្សងសំណាងចាស់ទៅជាបណ្ណផ្សងសំណាងថ្មី ព្រមទាំងអតិថិជនថ្មីដែលបានផ្តល់ការជឿជាក់ និងសម្រេចចិត្តជ្រើសរើសទិញគេហដ្ឋាននៅក្នុងគម្រោងរបស់ បុរី មេគង្គ លែន។

បុរី មេគង្គ លែន បានបញ្ជាក់ថា ការគាំទ្រ និងការជឿទុកចិត្តពីសំណាក់អតិថិជន គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញឱ្យក្រុមហ៊ុនបន្តអភិវឌ្ឍគម្រោងលំនៅឋានប្រកបដោយគុណភាព សោភ័ណភាព និងផាសុកភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងការរំពឹងទុករបស់អតិថិជន។

ជាចុងក្រោយ បុរី មេគង្គ លែន សូមអញ្ជើញអតិថិជនទាំងអស់ត្រៀមខ្លួនចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីមានឱកាសក្លាយជាម្ចាស់រង្វាន់ជាច្រើន ព្រមទាំងរួមទស្សនា និងធ្វើជាសាក្សីនៃការចាប់រង្វាន់ធំ និងអបអរសាទរជាមួយម្ចាស់រង្វាន់សំណាងទាំងអស់ក្នុងព្រឹត្តិការណ៍ដ៏ពិសេសនេះ។

បុរី មេគង្គ លែន ជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានដែលពោរពេញដោយបទពិសោធ និងជាក្រុមហ៊ុនដែលឈានមុខគេមួយក្នុងប្រទេសកម្ពុជាក្នុងការសាងសង់គេហដ្ឋានរចនាបថម៉ូដក្លាស៊ីកបែបអឺរ៉ុប និងគេហដ្ឋានរចនាបថម៉ូដទាន់សម័យដែលមាន 3 គម្រោងដូចជា៖ 1. «ឌឹ មេគង្គ រ៉ូយ៉ាល់» ជាគម្រោងគេហដ្ឋានម៉ូដក្លាស៊ីកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ 6A, 2. «ហ្គោលឌិន អាវិននូ» ជាគម្រោងគេហដ្ឋានរចនាបថម៉ូតទាន់សម័យ ស្ថិតនៅផ្លូវ 2011 និង 3. «មេគង្គ ស៊ីធី» ជាគម្រោងគេហដ្ឋានម៉ូដក្លាស៊ីកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ 6A។ 

បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ! 

សម្រាប់អតិថិជនថ្មីដែលមានបំណងចុះឈ្មោះចូលរួមកម្មវិធី អាចចុះឈ្មោះតាមរយៈតំណភ្ជាប់៖

https://forms.gle/1XJjXo85Fho1KLWp9

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនង៖

ទូរសព្ទ៖ 061 955 999

Telegram៖ https://t.me/mekongland 

ឆាតសួរព័ត៌មាន៖ https://t.me/MekongLand_Hotline

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត