
រាជធានីភ្នំពេញ៖ ព្រឹត្តិការណ៍យកដំឡូងខ្មែរ៣តោនកែច្នៃជាដំឡូងបំពង ចែកជូនបងប្អូនប្រជាពលរដ្ឋប្រមាណជាង៥ពាន់នាក់ទទួលទានហ្វ្រី នៅសួនច្បារក្រុងតាខ្មៅ ដែលមានការឧបត្ថម្ភពីអ្នកឧកញ៉ា សុខ សុភាព អគ្គនាយិកាក្រុមហ៊ុន ឆេមពាន គ្រុប កាលពីថ្ងៃអាទិត្យទី២៨មិថុនា ឆ្នាំ២០២៥ ទទួលបានការសាទរជាខ្លាំងពីសមណាក់ប្រជាពលរដ្ឋខ្មែរ។ យ៉ាងណា ជុំវិញសកម្មភាពនេះ មានរឿងពិតមួយដែលលោកអ្នកមិនបានដឹងពីការចំណាយប្រាក់ដ៏ច្រើនរបស់អ្នកឧកញ៉ា ទៅលើការជួយសង្គ្រោះជីវភាពកសិករ..។

ដោយសារដំឡូងខ្មែរមានការធ្លាក់ថ្លៃ ហើយជួបបញ្ហាទីផ្សារខ្លះៗ ទើបក្រុមហ៊ុន ឆេមពាន គ្រុប ដែលមានអ្នកឧកញ៉ា សុខ សុភាព ជាអគ្គនាយិកា បានបង្កើតកម្មវិធីសាទរដំឡូងខ្មែរនេះឡើង ដើម្បីជួយផ្សព្វផ្សាយ និងរកទីផ្សារជូនបងប្អូនប្រជាកសិករខ្មែរ តាមរយៈការយកដំឡូងមកកែច្នៃបំពង ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋខ្មែរបានទទួលទាន។ ដំឡូងចំនួន៣តោន ត្រូវបានយកមកបំពងចម្អិនភ្លាមៗដោយចុងភៅជំនាញមានឯកទេសក្នុងការបំពងដំឡូង នៅឯកន្លែងដាក់តាំងបង្ហាញនៃការប្រគំតន្រ្តីហ្រ្គីត ដែលអ្នកឧកញ៉ាបានទិញពីប្រជាកសិករនៅស្រុកសំពៅលូន ខេត្តបាត់ដំបង ហើយក៏ជាសកម្មភាពមួយលើកស្ទួយកសិផលខ្មែរ ឬយើងអាចនិយាយមួយបែបទៀតថា «ខ្មែរជួយខ្មែរ» ដែលអ្នកឧកញ៉ារមែងធ្វើជាប់ជាប្រចាំមក៕
សូមទស្សនាវីដេអូព័ត៌មាននៅខាងក្រោមនេះ៖




