បើមិនចង់ឱ្យជំងឺត្រអកកើតជាថ្មី អ្នកធ្លាប់កើត ត្រូវចៀសវាងអាហារទាំង១២ប្រភេទនេះ
S
Sreyleak Yith
•
11 ម៉ោងមុន

សុខភាព៖ ជំងឺត្រអក ធ្វើឱ្យស្បែករលាក រមាស់ ឡើងក្រហម ស្ងួត ប្រេះ មានពងទឹក និងរបក។ ភាគច្រើនអ្នកកើតត្រអកមានបញ្ហា​ប្រតិកម្មចំណីអាហារ ដូច្នេះ​គួរចៀសវាង​អាហារ​ដូចជា ផ្លែឈើអម្បូរក្រូច ផ្លែប៉េងប៉ោះ ផ្លែស្ត្របឺរី ស៊ុត ផលិតផលពីទឹកដោះគោ សូកូឡា សណ្តែកដី គ្រាប់ផ្លែឈើ សណ្តែកសៀង ស្រូវសាលី គ្រឿងសមុទ្ទ និងគ្រឿងស្រវឹង ព្រោះអាហារ​ទាំងនេះ ធ្វើឱ្យស្បែកមានប្រតិកម្ម រួចឡើងត្រអក ឬធ្វើឱ្យជំងឺ​ត្រអក​​កាន់តែធ្ងន់ធ្ងរ...។

ដើមហេតុដែលបង្កឱ្យមានកើតត្រអក ១.ស្ត្រេស ឬភាពតានតឹង៖ស្ត្រេសដែលបង្កឡើងដោយភាពនឿយហត់ ក្ដីបារម្ភ ការថប់បារម្ភ មួរម៉ៅ គេងមិនគ្រប់គ្រាន់ ឬសម្ពាធ​ការងារ ក៏អាចបង្កឱ្យយើងកើតត្រអក​ដែរ។ ២.ប្រព័ន្ធភាពសុំាសកម្មខ្លាំង៖បើយើងកើតត្រអក ប្រព័ន្ធភាពសុំាមានប្រតិកម្មយ៉ាងខ្លាំង ជាមួយ​​​សារធាតុបង្កអាលែកហ្ស៊ី។ នៅពេលប្រព័ន្ធភាពសុំាសកម្មខ្លាំង ឬធ្វើការខ្លាំងនឹង​បង្កឱ្យស្បែក ក៏ដូចជារាងកាយ​​មាន​ការ​រលាក។

៣.កត្តាហ្សែន៖ យើងអាចងាយនឹងកើតត្រអក បើមានប្រវត្តិគ្រួសារកើតត្រអក ហឺត ឬប្រតិកម្មជាមួយចំណីអាហារជាតិអាល់កុល ឬសារធាតុបង្ក អាលែកហ្ស៊ី​ដូចជា លម្អងផ្កា ធូលីដី ឬរោមសត្វជាដើម។ ៤.កត្តាបរិស្ថាន៖ផ្សែងបារី ខ្យល់កខ្វក់ ខ្យល់ស្ងួត (ខ្វះសំណើមក្នុងបរិយាកាស) សាប៊ូមានជាតិកាត់ខ្លាំង ផលិតផល​ថែរក្សាស្បែកមួយចំនួន ឬប្រភេទក្រណាត់ដូចជា រោមចៀមជាដើម សុទ្ធតែអាចធ្វើឱ្យស្បែកស្ងួត រមាស់ និងរលាក៕ដកស្រង់ពី៖ ហេទ្បូគ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត