នារីៗបើបានធ្វើវិធីទាំង៩នេះ មិនយូរទេ ត្រឹម​​មួយ​សប្ដាហ៍ នឹងឃើញស្បែក​​មុខខ្លួនឯងស្រស់ស្អាត​ភ្លឺ​ថ្លា
S
Sreyleak Yith
•
12 វិច្ឆិកា 2026 08:00 AM

សុខភាព៖ ពិតណាស់ ស្រីៗតែង​ចង់​បាន​ស្បែក​ភ្លឺ​ស្រស់​ថ្លា ទន់​ម៉ត់​រលោង​ ​តែថាមិនងាយបានស្អាតទេ បើសិនជាមិនដឹងពីតិចនិចក្នុងការថែទាំ។ ​ ចៀស​វាង​​មាន​ការ​សោក​ស្ដាយ​ទៅ​ថ្ងៃ​ក្រោយ​​ ថ្ងៃនេះ SBM News នឹងជម្រាបជូនពីវិធី​ងាយ​ៗ ក្នុង​ការ​ផ្លាស់​ប្ដូរ​ស្បែក​មុខ​​​​ត្រឹម​ពេល​​មួយ​សប្ដាហ៍…​។

១.​គ្រប់គ្រង​ស្រ្តេស​​៖ នៅ​ពេល​​​គិត​ច្រើន​ ធ្វើ​ការ​ច្រើន​ ឬ​មាន​បញ្ហា​ស្រ្តេស​ ​​​នឹង​ប្រឈម​​​កើត​មុន​។ ​យកល្អ​​ ស្វែង​រក​វិធី​សាស្ត្រ​ផ្សេង​ៗ​ ដើម្បី​បន្ធូរ​អារម្មណ៍​ ដូច​ជា ​ស្ដាប់​ចំរៀ​ង ​អាន​សៀវ​ភៅ​ ឬ​មើល​ភាព​យន្ត​​ និង​​គេង​ឱ្យ​បាន​គ្រប់​គ្រាន់​ គឺជា​រឿង​សំខាន់​បំផុតដែលធ្វើឱ្យ​ស្បែក​ភ្លឺថ្លា។ ២.​ធ្វើ​លំហាត់​ប្រាណ និងពិសា​ទឹក​ឱ្យ​បាន​ច្រើន​​៖ ការធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់​ គឺជួយបង្កើន​ចលនា​ឈាម​រត់​​ ដែល​ជួយ​ផ្ដល់​នូវ​អុកស៊ីសែន​​ដល់​កោសិកា​ស្បែក​។ ចំណែកទឹកដែ​ល​រាងកាយ​​មិន​អាច​ខ្វះ​បាន​ គឺការ​ពិសា​ទឹក​គ្រប់​គ្រាន់ ​នឹង​ធ្វើឱ្យ​ស្បែក​​​ភ្លឺ​ស្រស់​ថ្លា និង​មាន​សុខភាព​ល្អ ដូច្នេះ សូមទទួលទានទឹក​ឱ្យបាន​​៨​កែវ​ក្នុង​មួយ​ថ្ងៃ​។ ​៣.ចៀសវាង​អាហារ​មិនល្អ៖ អាហារ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ ដើម្បី​ឱ្យស្បែ​កទទួល​បាន​ភាព​ស្អាត​ ភ្លឺ​ថ្លា​ និង​ក្មេង​ជាង​វ័យ​។ ប្រសិន​បើ​យើង​​ចូលចិត្ត​ទទួលទាន​អាហារ ​ដែ​ល​មាន​ជាតិ​ខ្លាញ់​ច្រើន​ ឬ​អាហារ​ចៀន​ ស្បែក​​​នឹង​ងាយ​​កើត​មាន​បញ្ហា​មុន​។

៤.កំណត់​ប្រភេទ​ស្បែក៖ ស្បែក​មុខ​មាន​៥ប្រភេទ គឺ​ស្បែក​ស្ងួត​ ប្រេង​ ចម្រុះ​ ធម្មតា​ និង​ស្បែក​ងាយ​ប្រតិកម្ម​។ វា​ជា​រឿង​ចាំបាច់​មួយ​ ដែល​យើង​​ត្រូវ​ដឹង​ថា ​តើ​យើង​មាន​​ស្បែក​​មុខ​ប្រភេទ​ណា​ មុន​ពេល​ចាប់​ផ្ដើម​ថែទាំ​​។​ ការ​ថែទាំ​ស្បែក​ត្រឹម​ត្រូវ​ ទៅ​តាម​ប្រភេទ​ស្បែក​ នឹង​ធ្វើ​ឱ្យ​យើង​​ទទួល​ប្រសិទ្ធភាព​យ៉ាង​​ឆាប់​រហ័ស​។ ៥.លាង​សម្អាត​ស្បែក៖ ការ​លាង​សម្អាត​ស្បែក​ គឺ​ជា​រឿង​ចាំបាច់​បំផុត​ ដែល​យើង​ម្នាក់​ៗ ​មិន​គួរ​មើល​​រំលង​។ ជ្រើសរើស​សាប៊ូ​លាង​មុខ​ដែល​គ្មាន​សារជាតិ​កាត់​ ដើម្បី​កម្ចាត់​​ធូលី​ដី​ ភាព​កខ្វក់​ គ្រឿង Makeup និង​ជាតិ​ប្រេង​។​ បន្ទាប់​មក​ជូត​មុខ​​ថ្នម​ៗ​ ដោយ​ប្រើ​កូន​កន្សែង​ស្អាត​ ចៀស​វាង​ជូត​មុខ​ខ្លាំង​​ៗ​ ដែល​ធ្វើ​ឱ្យ​ស្បែក​រលាក​ ឬ​ក្រហាយ​។ ៦.ទឹក​ជូត​មុខ៖ បន្ទាប់​ពី​លាង​សម្អាត​ស្បែក​រួច ប្រើ​ទឹក​ជូត​មុខ​ដែល​ត្រូវនឹង​ប្រភេទ​ស្បែក​របស់​យើង ​​​ ដោយ​ចាក់​ទឹក​ជូត​មុខ​នៅ​លើ​សំឡី​ រួច​ជូត​​ស្រាល​ៗ​នៅ​លើ​មុខ​​ឱ្យ​សព្វ​ល្អ​។

៧.ប្រើ​ឡេ​ការពារ​កម្ដៅ​​ថ្ងៃ៖ កម្ដៅ​ថ្ងៃ​គឺ​ជា​ភ្នាក់ងារ​បំផ្លាញ​ស្បែក​​យ៉ាង​ធ្ងន់​ធ្ងរ​ ដែល​អាច​បង្ក​ទៅ​ជា​ជំងឺ​​មហារីក​ស្បែក​​​​។ ហេតុ​នេះ​ហើយ ​ ការ​​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ជា​ប្រចាំ​ ទោះ​បី​ជា​យើង​នៅ​ក្នុង​ផ្ទះ ឬ​ចេញ​ខាង​ក្រៅ​ក៏ដោយ​ នឹង​ធ្វើ​ឱ្យ​ស្បែក​​​មាន​​សុខភាព​ល្អ ចៀស​ឆ្ងាយ​ពី​បញ្ហា​ស្បែក​ផ្សេងៗ​។ ៨.ប្រើ​ក្រែម​​​ការពារ​​ស្នាម​ជ្រីវជ្រួញ​ក្រោម​ភ្នែក៖ ដោយ​សារ​ក្រោម​ភ្នែក ​ គឺ​ជា​ផ្នែក​ដែល​ស្តើង​បំផុត​នៃ​ស្រទាប់​​ស្បែក ​ ដូចនេះ​ វា​ត្រូវ​ការ​សំណើ​ម​ជាង​ផ្នែក​ផ្សេង​ទៀត​។ សូម​ប្រើ​ក្រែម​ការពារ​ស្នាម​ជ្រីវជ្រួញ​ក្រោម​ភ្នែក​ ដោយ​លាប​ថ្នមៗ​នៅ​ខាង​ក្រោម​ភ្នែក កន្ទុយ​ភ្នែក និង​លើ​ត្របក​ភ្នែក​។ ៩.​ផ្ដល់​សំណើម​ដល់​ស្បែក៖ ​ប្រើ​ក្រែម​ផ្ដល់​សំណើម​ ដើម្បី​បំពេញ​ជាតិ​ទឹក​ និង​ធ្វើ​ឱ្យ​ស្បែក​មាន​សុខភាព​ល្អ ចាក​ឆ្ងាយ​​ពី​ភាព​ជ្រីវជ្រួញ​ និង​ស្បែក​ស្រអាប់៕ ដកស្រង់ពីហេទ្បូគ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត