ខ្សោយពោះវៀន មានភាពរំខានខ្លាំងក្នុងជីវភាពរស់នៅ បើមានរោគសញ្ញាទាំង៨នេះ ត្រូវប្រញាប់ទៅជួបពេទ្យភ្លាម
S
Sreyleak Yith
•
4 ម៉ោងមុន

សុខភាព៖ ជំងឺខ្សោយពោះវៀន (Irritable Bowel Syndrome) គឺជាបណ្តុំរោគសញ្ញាទាំងហ្លាយណាដែលបញ្ជាក់ថា អ្នកជំងឺ មានបញ្ហានៅក្នុងពោះវៀន។ ជំងឺនេះ ត្រូវបានគេឱ្យឈ្មោះផ្សេងៗគ្នា ទៅតាមការនិយមរបស់គ្រូពេទ្យ ដើម្បីងាយស្រួលក្នុងការពន្យល់អ្នកជំងឺដូចជា ជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ជំងឺខ្យល់ក្នុងពោះវៀន និងហើមពោះវៀន...។

ជំងឺខ្សោយពោះវៀន ជាទូទៅវាមិនមានបង្កជាផលវិបាកធ្ងន់ធ្ងរទេ តែវាមានភាពរំខានខ្លាំងក្នុងជីវភាពរស់នៅរបស់អ្នកជំងឺ ដែលមានរោគសញ្ញាដូចជា ឈឺពោះរ៉ាំរ៉ៃ ចុកឆ្អល់ ក្នុងពោះ តឹងណែនក្នុងពោះ ទទួលអាហារឆាប់ឆ្អែត និងរាគរ៉ាំរ៉ៃ ទល់លាមករ៉ាំរ៉ៃ រាគ និងទល់លាមកឆ្លាស់គ្នា។ ជំងឺនេះ មិនទាន់មានវិធីបង្ការណាមួយជាក់លាក់ទេ ព្រោះមូលហេតុពិតប្រាកដ នៃជំងឺខ្សោយពោះវៀន មិនទាន់ត្រូវបានគេរកឃើញនៅឡើយ ប៉ុន្តែគេសង្កេតឃើញថា សុខភាពផ្លូវចិត្ត មានការប៉ះពាល់យ៉ាងខ្លាំងទៅលើជំងឺនេះ។ អ្នកដែលមានសម្ពាធការងារ ឬសម្ពាធគ្រួសារ ភាគច្រើនមានបញ្ហានេះ ជាញឹកញាប់ រីឯអ្នកដែលមានសុខភាពផ្លូវចិត្តល្អ ភាគច្រើនមិនមានបញ្ហានេះទេ។

ចំណីអាហារមិនមែនជាកត្តាបង្កជំងឺខ្សោយពោះវៀននោះទេ ប៉ុន្តែចំណីអាហារមួយចំនួនអាច ធ្វើឱ្យមានលេចចេញរោគសញ្ញាខ្សោយពោះវៀនកាន់តែច្បាស់។ អ្នកជំងឺម្នាក់ៗ អាចឆ្លើយតបទៅនឹងចំណីអាហារខុសៗគ្នា ដូចជា អ្នកខ្លះទទួលទានម្ជូរមិនបាន ចំណែកខ្លះទៀតពិសាស៊ុតមិនបាន ហើយជួនកាលអ្នកផ្សេងទៀត មិនអាចបរិភោគបន្លែ។ ដូចនេះ ការតមអាហារ គឺធ្វើទៅតាមករណីរបស់អ្នកជំងឺនីមួយៗ។ បើសិនមានរោគសញ្ញាដូចរៀបរាប់ខាងលើ គួរតែជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស ផ្នែកថ្លើម-ក្រពះ-ពោះវៀន ដើម្បីធ្វើរោគវិនិច្ឆ័យឱ្យបានច្បាស់លាស់ នោះនឹងទទួលបាននូវការព្យាបាលបានត្រឹមត្រូវ៕ ដកស្រង់ពី៖ ហេទ្បូគ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត