បើចង់បានសក់​ទន់​ភ្លឺ​រលោង ​និងរឹងមាំ កុំរំលងម៉ាសអប់ផ្សំពីការ៉ុត
S
Sreyleak Yith
•
មួយថ្ងៃមុន

សុខភាព៖ នៅពេលដែលសក់មានភាពទន់​ ក្រាស់​ រឹងមាំ និង​ភ្លឺ​រលោង ក៏អាច​ជួយ​លើក​សម្រស់​ដែរ។ដូច្នេះបើចង់បាន​សក់​ដែល​មាន​សុខភាព​ល្អ ហើយមិនចំណាយ​ពេល​វេលា និង​ថវិកា​ច្រើន​ លោកអ្នកគ្រាន់តែ​សាកប្រើម៉ាសអប់ផ្សំពីការ៉ុត…។

​ការ៉ុត​មាន​អត្ថប្រយោជន៍​​ចំពោះ​​សក់​ដូចជា៖ ១.បង្ការ​​សក់​ស្កូវ​មុន​អាយុ៖ ​​ផ្លែ​ការ៉ុត ឬ​ប្រេង​ការ៉ុត សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្លាំង Beta-carotene វីតាមីន ​E និង​វីតាមីន ​C ដែល​អាច​កាត់បន្ថយ​ស្តេ្រស​អុកស៊ីតកម្ម​នៅ​លើ​សរសៃ​សក់ ក៏​ដូច​ជា​បង្ការ​បញ្ហា​សក់​ថ្កូវ​មុន​វ័យ។ ២.កាត់បន្ថយ​ការ​កើត​អង្គែ៖ ការ៉ុត​ មាន​សមត្ថភាព​​ក្នុង​ការ​ប្រឆាំង​នឹង​ការរលាក ដែល​អាច​ជួយ​គ្រប់គ្រង​បញ្ហា​កើត​អង្គែ​។ ៣.​ប្រឆាំង​​ការ​ជ្រុះ​សក់៖ វីតាមីន​​A នៅ​ក្នុង​ផ្លែ​ការ៉ុត អាច​ជួ​យប្រឆាំង​​បញ្ហាសក់ជ្រុះ ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ជាក់ស្តែង យោង​តាម​ការ​សិក្សា​មួយ ​បាន​បង្ហាញ​ថា កង្វះ​វីតាមីន​A អាច​ធ្វើ​ឱ្យ​សក់​​ស្ងួត និង​ស្តើង។ ហេតុ​នេះ​ហើយ​ គ្នា​​គួរ​បញ្ចូល​ផ្លែ​ការ៉ុត​នៅ​ក្នុង​ទម្លាប់​ថែទាំ​សរសៃ​ជា​ប្រចាំ ដើម្បី​ជួយ​ឱ្យសក់​ដុះ​កាន់​តែ​ក្រាស់​ស្អាត។ ៤.បញ្ចៀស​ការ​ឆ្លង​មេរោគ​នៅ​លើ​ស្បែក​ក្បាល៖ ប្រេង​ការ៉ុត​ គឺ​ជា​ភ្នាក់ងារ​កម្ចាត់​បាក់តេរី​ និង​ផ្សិត​ដ៏​អស្ចារ្យ​ ពីព្រោះ​វា​ផ្ទុក​សារធាតុ carotol, lycopene, caffeic acid, polyacetylenes និង anthocyanin ដែល​ជួយ​រឹតត្បិត​សកម្មភាព​អតិសុខុមប្រាណ ឬ​ការពារ​ការរីកលូតលាស់​នៃ​ការ​កើតស្រែង រលាក​រន្ធ​សក់ និង​ការ​កើត​មុន​នៅ​លើ​ស្បែក​ក្បាល។

តែយ៉ាងណា លោកអ្នកអាច ​ធ្វើ​ម៉ាស​អប់សក់​ ផ្សំ​ពី​ការ៉ុតបានរួមមាន៖ គ្រឿង​ផ្សំ៖ ការ៉ុត​២​ផ្លែ​ ផ្លែ​បឺរ​កន្លះ​ផ្លែ និង​ទឹក​ឃ្មុំ​២​ស្លាបព្រា​បាយ។ វិធី​ធ្វើ​៖ កាត់​ផ្លែ​ការ៉ុត​២​ផ្លែ និង​ផ្លែ​បឺរ​កន្លះ​ផ្លែ​ ​ជា​ដុំ​តូចៗដោយ​កិន​ឱ្យ​ម៉ត់​ល្អ ទើប​បន្ថែម​ទឹក​ឃ្មុំ​ចំនួន​២​ស្លាបព្រា​បាយ រួច​កូរ​ឱ្យ​សព្វ​ល្អ។ បន្ទាប់​មក​ លាប​នៅ​លើ​ស្បែក​ក្បាល​ និង​ផ្អាប់​សក់ ដោយ​ទុក​ចោល​រយៈពេល​៣០​នាទី លាង​ជម្រះ​ចេញ​ជាមួយ​ ​សាប៊ូ​កក់សក់។ ចំណែក រូបមន្តមួយទៀត គ្រឿង​ផ្សំ៖ ការ៉ុត​ចំនួន​១​ផ្លែ ប្រេង​អូលីវ​២​ស្លាបព្រា​បាយ ខ្ទឹម​បារាំង​១​ផ្លែ និង​ទឹក​ក្រូច​ឆ្មារ​២​ស្លាបព្រា​បាយ។ វិធី​ធ្វើ​៖ កាត់​ខ្ទឹម​បារាំង និង​ការ៉ុត​ជា​ដុំ​តូច​ៗ រួច​កិន​ឱ្យ​ម៉ត់បន្ថែម​ទឹក​ក្រូច​ឆ្មារ និង​ប្រេង​អូលីវ​២​ស្លាបព្រា​បាយ។ បន្ទាប់​មក​អប់​ទុក​នៅ​លើ​សក់​ប្រមាណ​ជា​១៥​នាទី រួច​ប្រើ​សាប៊ូ​កក់សក់​លាង​ជម្រះ​ចេញរួចជាការស្រេច៕ ដកស្រង់៖ពីហេទ្បូគ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត