
រោមភ្នែក វែង ក្រាស់ ងស្អាតបែបធម្មជាតិ គឺជាទីប្រាថ្នារបស់សុភាពនារីទាំងឡាយ។ បច្ចុប្បន្ននេះ ក្រៅពីបន្ថែមនូវរោមភ្នែកសិប្បនិម្មិតដើម្បីលើកសម្រស់ក្នុងពេលតុបតែងមុខហើយនោះ សុភាពនារីមួយចំនួនបានខិតខំរកវិធីសាស្ត្រផ្សេងៗ ធ្វើយ៉ាងណាឱ្យរោមភ្នែកដុះមកក្រាស់ដោយធម្មជាតិ ប៉ុន្តែហាក់មិនទទួលបានផលសោះ។ ឈប់បារម្ភទៀតទៅ! វិធីសាស្ត្រងាយៗខាងក្រោមនេះ ត្រូវបានអ្នកជំនាញអះអាងថាអាចជួយលោកអ្នកបាន៖
ប្រេងល្ហុង
អត្ថប្រយោជន៍មួយក្នុងចំណោមអត្ថប្រយោជន៍ជាច្រើនរបស់វាគឺ មានសមត្ថភាពយ៉ាងអស្ចារ្យ ក្នុងការលើកកម្ពស់ការលូតលាស់សក់ និងរោម។ វាគឺជាមធ្យោបាយដោះស្រាយដ៏លឿនបំផុតក្នុងការកែលម្អការលូតលាស់សក់និងរោម ហើយអាចឱ្យអ្នកទទួលបានលទ្ធផល ៥ ដងលឿនជាងសារធាតុផ្សំផ្សេងៗទៀត។ លោកអ្នកអាចលាបប្រេងល្ហុងលើរោមភ្នែកជារៀងរាល់ថ្ងៃ វានឹងផ្តល់ឱ្យអ្នកនូវរោមភ្នែកក្រាស់ និងការពារមិនឱ្យជ្រុះ។ លាយប្រេងល្ហុងពីរបីដំណក់ជាមួយប្រេងដូង ហើយលាបវាថ្នមៗលើរោមភ្នែក ។ ធ្វើបែបនេះជារៀងរាល់យប់មុនចូលគេង ហើយលាងសម្អាតវានៅពេលព្រឹក។

តែបៃតង
ការទទួលទាន និងការប្រើប្រាស់តែបៃតង បានបង្ហាញថាជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការជំរុញការលូតលាស់សក់ និងធ្វើឱ្យសុខភាពសក់ប្រសើរឡើង។ មិនតែប៉ុណ្ណោះ តែបៃតង ក៏ធ្វើឱ្យប្រវែង និងទំហំរោមភ្នែករបស់អ្នកប្រសើរឡើងផងដែរ។

ប្រេងអូលីវ
សារធាតុផ្សំនេះមានផ្ទុកទៅដោយអាស៊ីតខ្លាញ់សំខាន់ៗដែលមានប្រសិទ្ធភាពលើការលើកកម្ពស់កំណើនសក់ និងការពារការជ្រុះរោមភ្នែក។ មិនតែប៉ុណ្ណោះ វាអាចធ្វើឱ្យស្បែកអ្នកគ្មានស្នាមជាំ និងផ្តល់ឱ្យអ្នកនូវស្បែកភ្លឺថ្លា។

ប្រេងវីតាមីន E
តារាបរទេសល្បីៗដូចជាបងប្អូនស្រី Kardashian បានសារភាពថាបានប្រើប្រាស់សារធាតុផ្សំដ៏មានថាមពលនេះ ដើម្បីធ្វើឱ្យរោមភ្នែកក្រាស់ និងវែង។ វាគឺជាវីតាមីនប៉ូវកម្លាំងដ៏មានឥទ្ធិពលដែលមិនត្រឹមតែបង្កើនការលូតលាស់សក់ប៉ុណ្ណោះទេ ថែមទាំងពង្រឹងរោមភ្នែក និងការពារមិនឱ្យជ្រុះទៀតផង។

ប្រេងដូង
ឱសថធម្មជាតិដ៏អស្ចារ្យមួយទៀតសម្រាប់រោមភ្នែកដែលស្រួយ និងខ្សោយគឺប្រេងដូង។ ប្រេងធម្មជាតិនេះគឺល្អណាស់ ដែលធ្វើឱ្យវាមានសុវត្ថិភាពទាំងស្រុងក្នុងការប្រើនៅជុំវិញតំបន់ភ្នែក ដោយមិនបង្កឱ្យមានការរំខានណាមួយឡើយ។ លក្ខណៈសម្បត្តិរបស់វា គឺផ្តល់សំណើម ផ្ដល់ប្រូតេអ៊ីនទៅក្នុងរោម និងការពាររោមភ្នែកដែលខ្សោយកុំឱ្យជ្រុះ។

ម៉ាស្សាភ្នែក
ការម៉ាស្សាតំបន់ភ្នែករបស់អ្នកប្រហែលមួយនាទី ឬពីរដងក្នុងមួយថ្ងៃ អាចជួយក្នុងការធ្វើឱ្យឈាមរត់បានល្អប្រសើរ ដែលចាំបាច់ខ្លាំងណាស់សម្រាប់ការរីកលូតលាស់ធ្វើឱ្យរោមភ្នែកក្រាស់ វែង និងរឹងមាំ៕

ប្រភព៖ bebeautiful


