សូមចំណាំ! ចេញរោគសញ្ញា​ទាំង​៥នេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បញ្ជាក់ពីរាងកាយមានការរលាក​រ៉ាំរ៉ៃ
S
Sreyleak Yith
4 ម៉ោងមុន

សុខភាព៖ ក្នុង​រាងកាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅពេលដែលរលាក​រ៉ាំរ៉ៃ អាច​​ប្រឈម​នឹង​ជំងឺ​​កាច​សាហាវ​​ផ្សេង​ៗ។ ​​​មូលហេតុមួយចំនួនដែល​​បង្កឱ្យ​កើត​មាន​ការ​រលាក​នៅ ​ក្នុង​រាងកាយ​ដូចជា ​ហ្សែន​ បែបបទ​រស់​នៅ​ របប​អាហារ​ ឬ​ការ​គេង​​។

ចំពោះ​រោគសញ្ញា​ទាំង​៥​ បង្ហាញ​ពី​​ការ​រលាក​រ៉ាំរ៉ៃ​ មានដូចជា៖ ១.តឹង​ច្រមុះ​៖​ អាការតឹង​ច្រមុះ​ហាក់​ដូចជា​គ្មាន​គ្រោះថ្នាក់​ និង​អាច​ធ្វើ​ឱ្យ​យើង​គិត​ថា​ ​វា​គ្រាន់​តែ​ជាប្រតិកម្ម ​តាម​រដូវ​កាល​ ប៉ុន្តែ​វា​អាច​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​អី្វដែលយើងគិតទៅទៀត​។ ​ករណី​ដែល​វា​មិន​បាត់​ទៅ​វិញ​នៅ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ នោះ​វា​អាច​ជា​សញ្ញា​នៃ​ការ​រលាក​រ៉ាំរ៉ៃ​នៅ​ក្នុង​រាងកាយ​។ ២.ហើម​កូន​កណ្ដុរ៖ នៅពេលកើតមាន​កូន​កណ្ដុរ​នៅ-​ក​ ក្រោម​ក្លៀក​ ឬ​ក្រលៀន ហើយ​មាន​អាការ​ហើម​ ជាសញ្ញាអាច​បញ្ជាក់​ថា​ប្រព័ន្ធ​ភាព​ស៊ាំ​មាន​​បញ្ហា។​ទាំងនេះ​តែង​កើត​ឡើង​ នៅ​ពេល​​ក្ដៅ​ខ្លួន​ ឬ​ឈឺ​បំពង់​ក ប៉ុន្តែ​អាការ​ហើម​​​នឹង​បាត់​ទៅ​វិញ ក្រោយ​ពេល​​​​​ជា​ពី​ជំងឺ​ទាំង​នោះ​​។​ប្រសិនបើ​កូន​កណ្ដុរ​តែងហើម និង​ធ្វើ​ឱ្យ​ឈឺ​ចាប់​ លោកអ្នកគួរ​​ទៅមន្ទីរ​។

.អារម្មណ៍​នឿយ​ហត់​៖ ប្រសិនបើ​​ង​គេង​តិច​ជាង​៧​ម៉ោង​ ឬ​ច្រើន​ជាង​៩​ម៉ោង​ ​រាងកាយ​របស់​នឹង​មាន​អារម្មណ៍​នឿយហត់​ខ្លាំង​។​អាការ​នឿយហត់​នេះ​ មិន​ងាយ​បាត់​ទៅ​វិញ​នៅ​ក្នុង​រយៈពេល​ខ្លី​ឡើយ​ វា​​អាច​នឹង​បន្ត​ក្នុង​រយៈពេល​យូរ​​។ .កើតអាការ​ឈឺ​ខ្លួន​​មិន​​បាត់​សោះ​៖ យើង​ទាំង​អស់​គ្នា​អាច​មាន​អាការ​ឈឺ​ខ្លួន​ នៅ​ពេល​ដែល​សីតុណ្ហភាព​រាងកាយ​ឡើង​ខ្ពស់​ ប៉ុន្តែ​ប្រសិនបើ​​​មាន​ការ​ឈឺចាប់​នៅ​ពេល​ផ្លាស់ទី​ ឬ​នៅ​ពេល​ធ្វើ​សកម្មភាព​ នេះ​មាន​ន័យ​ថា​ រាងកាយ​របស់​​កំពុង​តែ​ផ្ដល់​សញ្ញា​ឱ្យ​ប្រុងប្រយ័ត្ន​។ ៥.បញ្ហា​រំលាយ​អាហារ​៖ ការ​កើត​មាន​​ជំងឺ​រលាក​ក្រពះ​ ឬ​ហើម​ពោះ​ម្ដងម្កាល​គឺ​មិន​មាន​បញ្ហា​អ្វី​ឡើយ​។​តែ​ប្រសិនបើ​បញ្ហា​នេះ​កើត​ឡើង​ជា​ប្រចាំ​ គួរទៅ​មន្ទីរពេទ្យឱ្យបាន​ឆាប់​រហ័ស​ពីព្រោះ​បើ​មិនមាន​ការ​ព្យាបាល​ទេ​នោះ​ ការ​រលាក​អាច​បណ្ដាល​ឱ្យ​កើត​មាន​បញ្ហា​ធ្ងន់ធ្ងរ​ដូចជា​​​ជំងឺ​រលាក​ពោះវៀនធំ​ ឬ​ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ​៕ ដកស្រង់ពី៖ ហេទ្បូគ្រូពេទ្យ  


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត