តស់មកដឹងពីសញ្ញាបញ្ជាក់ថា ស្ត្រេសការងារធ្ងន់ធ្ងរ និងគន្លឹះ​ជួយ​ដោះស្រាយបញ្ហានេះ
S
Sreyleak Yith
មួយថ្ងៃមុន

សុខភាព៖ ស្ត្រេសការងារធ្ងន់ធ្ងរ កើត​ឡើង​នៅ​ពេល​លោកអ្នក ​មិន​អាច​គ្រប់គ្រង​ស្ត្រេស​បាន​ និងបណ្តោយឱ្យការស្ត្រេសកាន់តែយូរមិនរកដំណោះស្រាយ នោះនឹងលេចចេញសញ្ញា៨យ៉ាង។ តែយ៉ាងណា ចំពោះបញ្ហានេះ SBN News នឹងជម្រាបពីអាការទាំងនោះឱ្យលោកអ្នកបានជ្រាប ក៏ដូចជាវិធីដោះស្រាយ...។

សញ្ញាបញ្ជាក់ថា ស្ត្រេសការងារធ្ងន់ធ្ងរ រួមមាន៖ ១.មាន​បញ្ហា​ក្នុង​ការ​គេង៖ ស្ត្រេស​ការងារ​ធ្ងន់ធ្ងរ​ អាចនាំឱ្យ​​ពិបាក​គេង ឬ​គេង​ច្រើន​ជ្រុល ដែល​សុទ្ធ​តែ​បង្ក​ផល​ប៉ះពាល់​ទាំង​សុខភាព​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត។ ហេតុនេះ​​ លោកអ្នក​គួរ​គេង​យ៉ាង​ហោច​ណាស់ ​​ឱ្យបាន៧​ម៉ោង​ក្នុង​មួយ​ថ្ងៃ ​ ទើប​ជា​ការ​ប្រសើរ។ ២.ប្រព្រឹត្ត​កំហុស​ឆ្គង​តូចតាច៖ កំហុស​ឆ្គង​តូចតាច​​នៅ​កន្លែង​ធ្វើ​ការងារ​ ដែល​​រួម​មាន​ ភ្លេច​ធ្វើ​កិច្ចការ​ ឬ​ភ្លេច​ថ្ងៃ​ដែល​ត្រូវ​ដាក់​ឯកសារ អាច​បង្ក​ជា​ហានិភ័យ​ដល់​យើង​បាន​។ បើ​​​ប្រព្រឹត្ត​កំហុស​ឆ្គង​បែប​នេះ ​ញឹកញាប់ គួរ​រក​វិធី​ដោះស្រាយ​។ .មាន​អារម្មណ៍​ឯកោ៖ ស្ត្រេស​ការងារ​ធ្ងន់ធ្ងរ​ អាចធ្វើឱ្យមាន​អារម្មណ៍​ឯកោ និង​គិត​ថា ​គ្មាន​អ្នក​ណា​គាំទ្រ​យើង​ទេ។ អារម្មណ៍​បែប​នេះ អាច​នឹង​ប្រសើរ​វិញ ប្រសិនបើ​ពិភាក្សា​ជាមួយ​អ្នក​ផ្សេង​ទៀត ឬ​ព្យាយាម​ចូលរួម​នៅ​ក្នុង​សង្គម។

.​នឿយទាំងហត់​ចិត្ត និង​កាយ៖ មាន​អារម្មណ៍ថា ​នឿយហត់​​ទាំង​ផ្លូវ​កាយ​ ផ្លូវ​ចិត្ត​ និង​ស្មារតី គឺ​​បណ្ដាល​មក​ពី​ស្ត្រេស​ ឬ​​រឿងរ៉ាវ​ប៉ះទង្គិច​ផ្លូវ​ចិត្ត​ណា​មួយ។ ​អារម្មណ៍​បែប​នេះ អាច​កើត​ឡើង​ដោយ​សារ​តែ​សម្ពាធ​ការងារ ​ធ្វើការ​រយៈពេល​យូរ​ម៉ោង បរិយាកាស​ជុំវិញ​ខ្លួន និងខ្វះ​ខាត​ធនធាន។ .មាន​អារម្មណ៍​កើត​ទុក្ខ​ខ្លាំង៖ ប្រសិនបើ​​តែង​មាន​អារម្មណ៍​ខ្វះ​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ​ញឹកញាប់ ឬ​​មិន​សប្បាយ​ចិត្តជា​ប្រចាំ នោះ​​អាច​ជា​​សញ្ញា​នៃ​ស្ត្រេស​ការងារ​ធ្ងន់ធ្ងរ​។ ៦.ភ្លេចភ្លាំង​ច្រើន ​ ឬ​ពិបាក​ផ្ដោត​អារម្មណ៍៖ ស្ត្រេស​ការងារ​ធ្ងន់ធ្ងរ​ ក៏​អាច​នាំឱ្យមានភាព​ច្របូកច្របល់​ ភ្លេចភ្លាំង និង​ពិបាក​ផ្ដោត​អារម្មណ៍។មួយវិញទៀត នៅ​ពេល​ដែលលោកអ្នកគេងមិនគ្រប់គ្រាន់ ​ធ្វើ​ការងារ​ច្រើន​ ស្ត្រេស និង​ប្រើប្រាស់​អ៊ីនធើណែត​ច្រើន​ជ្រុល ក៏​អាច​បង្ក​ជា​​បញ្ហា​នេះ​ដែរ។

៧.ឆេវឆាវ​ដោយ​ខ្វះ​ការពិចារណា៖ ពេល​ស្ត្រេស​ការងារ​ធ្ងន់ធ្ងរ យើង​​អាច​​មាន​អារម្មណ៍​ខឹង​មួម៉ៅ ​ចំពោះ​រឿងរ៉ាវ​តូចតាច ដោយ​មាន​ការយល់ច្រឡំ​នឹង​សកម្មភាព​ ឬ​ការ​និយាយ​ស្ដី​របស់​បុគ្គលិក​ផ្សេង​ទៀត។ តែយ៉ាងណាចំពោះ គន្លឹះ​ជួយ​កាត់បន្ថយ​ស្ត្រេស​ការងារ​​ធ្ងន់ធ្ងរ អាចធ្វើ​សកម្មភាព​ដូចជា៖ ពិគ្រោះយោបល់​ជាមួយ​ប្រធាន​ផ្នែក ដើម្បី​រក​ដំណោះស្រាយ​ដ៏​សមស្រប​មួយ ​ និងស្វែង​រក​ជំនួយ​ពី​មិត្ត​រួម​ការងារ មិត្តភក្ដិ ឬ​មនុស្សជា​ទី​ស្រឡាញ់។ លើសពីនេះ ហាត់​យូហ្គា ធ្វើ​សមាធិ ហាត់ប្រាណ​ជា​ប្រចាំ និងព្យាយាមគេង​​ឱ្យបាន​គ្រប់គ្រាន់ឡើងវិញ៕ ដកស្រង់ពី៖ ហេទ្បូគ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត